ភាគទី2:ញ៉ែប្ដីយើងជីវិតនាងស្មើសូន្យ

2.4K 125 0
                                    

*អធ្យាស្រ័យចំពោះពាក្យសម្ដីមិនសមរម្យ*
«បងសម្លាញ់....»កំពុងតែម៉ួម៉ៅនឹងកំពូលភរិយាសុខៗស្រាប់តែលាន់សម្លេងតូចក្រញិបយ៉ាងគ្រលួចចេញពីមាត់ទ្វារទាក់ក្រសែភ្នែកជុងគុកអោយរេទៅយ៉ាងរហ័ស
«ហ្ហឹម..»នាយកម្លោះក្រហឹមបន្តិចជាមួយនឹងទឹកមុខជ្រួញចឹញ្ចើមចូលគ្នាបែបឆ្ងល់ៗ
«មានការស្អី?ក្រែងថាទៅក្រៅហីមកវិញធ្វើអី?»ជុងគុកចោទសួរទៅកាន់ភរិយាបណ្ដូលចិត្តនៅពេលដែលឃើញគេចូលមកវិញ
«គ្មានមានការស្អីទេគឺថាភ្លេចអ្វីម្យ៉ាងនឹងណា»ស្របនឹងសម្ដីរាងតូចរូបស្រស់បោះជំហានមួយៗទៅកាន់បុរសជាស្វាមី ទង្វើទាំងនេះធ្វើអោយជុងគុកកាន់តែឆ្ងល់
«សឺត..ភ្លេចកម្លាំងពិសេសនោះអីទៅទាំងគ្មានកម្លាំងវាយគេមិចនឹងឈ្នះ»ថេយ៉ុងជំទើតជើងឡើងបន្តិចដើម្បីស្រង់ក្លិនថ្ពាល់របស់ស្វាមីធ្វើអោយជុងគុក
ហាក់ភាំងគាំងឆ្កឹងតែម្ដង
«ស្អីមកគាំងស្អី?យើងថើបបែបនេះរាល់តែថ្ងៃហើយនៅតែចឹងទៀតឆើស!ខ្ញុំទៅហើយ»ពិតណាស់ថេយ៉ុងតែងតែថើបជុងគុករាល់ថ្ងៃមុនពេលដែលគេចេញទៅក្រៅប៉ុន្តែនាយកម្លោះនៅតែមិនសាំនឹងទង្វើទាំងអស់នេះទាល់តែសោះ
«យើងមិនទម្លាប់»ជុងគុកសម្លឹងដំណើរចាកចេញរបស់ថេយ៉ុងទាំងអៀនតិចតួច មកថើបស្រស់ៗចឹងនរណាមិនអៀន?
ចំណាយពេលអស់មួយសន្ទុះនាយកម្លោះក៏រៀបចំផ្ទះបាយហើយរៀបរយ រួចក៏ចេញទៅខាងក្រោយដើម្បីទិញរបស់តិចតួចព្រោះបើសិនជាចាំអោយប្រពន្ធគេទិញច្បាស់ជាអំបិលហើយ
«សួស្ដីប្រុសស្អាត»កំពុងតែដើរតាមផ្លូវសុខៗស្រាប់តែលេចវត្តមាននារីរូបស្រស់2នាក់មកស្ទាក់ផ្លូវនាយ
«បា..បាទសួស្ដី»មករាក់ទាក់ប៉ះមនុស្សខ្លាចស្រីនាយនេះរកតែឆ្លើយសឹងមិនចេញ
«សង្ហារដល់ហើយនៀក»ម៉ាហ្វីលើកដៃអង្អែលទ្រូងមាំរបស់នាយដោយមិនញញើតនេះគេមិនដឹងទេថាសកម្មភាពអស់នេះកំពុងតែមានខ្សែភ្នែកមួយគូសម្លឹងមក
«អរគុណបាទ»ជុងគុកឆ្លើយទាំងញញឹមមិនសូវសមព្រោះនាយខ្លាចស្រីហើយចំមនុស្សស្រីទាំង2នេះសុទ្ធតែស្រីហាយសូសុីចសុីទៀតកាន់តែធ្វើអោយគេខ្លាចតែម្ដងបើបញ្ចេញដើមទ្រូងកណ្ដាលវាលចឹងណាមិនខ្លាចសូម្បីវ៉ារេនក៏ខ្លាចដែរ😞
«មានសង្សារនៅនឹង?»ម៉ាហ្វីសួរយ៉ាងច្រឡើមគេនឹងពួកម៉ាកគេនេះអាងតែខ្លួនកូនអ្នកមានតែឃើញប្រុសណាស្អាតនាងញ៉ែហើយបាច់ដល់គេមកញ៉ែមុនទេទោះជាពួកនាងស្អាតៗក៏ដោយ
«អត់មានសង្សារផងតែ...»
«ចឹងធ្វើសង្សារខ្ញុំហ្មងទៅ»រកតែជុងគុកឆ្លើយមិនចប់នាងតូចនិយាយកាត់យ៉ាងរហ័ស
«ស្ដាប់ខ្ញុំនិយាយសិនខ្ញុំអត់មានសង្សារទេតែមានប្រពន្ធហើយបាទ»
«មានប្រពន្ធហើយ?គួរអោយស្ដាយណាស់នៅក្មេងហើយសង្ហារយ៉ាងនេះមិនគួរឆាប់យកប្រពន្ធពេកសោះតែមិនអីទេខ្ញុំស្ម័គ្រចិត្តធ្វើសង្សារលួចលាក់ឬប្រពន្ធចុងលោកក៏បានដែរ»មុខក្រាស់មិនណយទេម៉ាហ្វីនេះសុខចិត្តលះបង់គ្រប់យ៉ាងអោយតែបានបងធ្វើជាកម្មសិទ្ធិ😭
«ខ្ញុំថាកុំអីហី»លឺសម្ដីនាងហើយជុងគុកចាប់ផ្ដើមភ័យៗហើយអ្វីដែលគេភ័យគឺថេយ៉ុងហៅគ្នីគ្នាមកព្រួតវាយពួកនាងនេះឯង
«មិចក៏មិនអាច?»
«គឺថានែក.....»
«គ្មានអ្វីដែលថាមិនអាចទេអោយតែបងយល់ព្រម»
«អត់ទេប្រពន្ធខ្ញុំកាចណាស់កុំអីហី»នាយកម្លោះអេសក្បាលញឹមៗ
«បើបងមិនប្រាប់ប្រពន្ធបង ប្រពន្ធបងមិចនឹងដឹងនោះ?»ម៉ាហ្វី
«ប្រពន្ធខ្ញុំមានញាណពិសេសណាទោះមិនប្រាប់ក៏គេដឹងដែរ»
«វាមិនអាចទេ»ម៉ាហ្វីហេតុតែចង់បានជុងគុកសុខចិត្តលះបង់គ្រប់យ៉ាង
«ចេញវើយចេញ»
«ស្អីឯងអាក្មេងពាល ឯងមានសិទ្ធស្អីមកដេញពួកយើងចេញ?»ម៉ាហ្វីដោយមិនដឹងរឿងក៏សួរឡើងទាំងចម្ងល់កំពុងអូសក្រឡាប្ដីគេជិតបានហីមកកាត់ចង្វាក់អីណា
«ថេយ៍..កុំអីណា»ជុងគុកឃើញស្ថានការមិនសូវស្រួលក៏រហ័សឃាត់ថេយ៉ុងព្រោះគេដឹងថាថេយ៉ុង Care គេប៉ុណ្ណានរណាហ៊ានលូកដឹងតែ...ហើយ
«កុំភ័យខ្ញុំមិនវាយពួកនាងទេ»រាងតូចឃើញប្ដីដូចនោះក៏ប្រញាប់តបវិញរួចទើបងាកទៅសម្លឹងពួកនាងដោយក្រសែភ្នែកប្រច័ណ្ឌហួងហែង
«ពួកនាងទំនេរណាស់ឬបានជាមកហាច់ដាក់ប្ដីគេនឹង?»ថេយ៉ុងចោទសួរទៅកាន់ម៉ាហ្វីនឹងរីយ៉ាទាំងចងចឹញ្ចើមចូលគ្នា
«ក៏ឃើញហើយតើសថាយើងមិនដែលធ្វើស្អីផង ហើយមួយទៀតប្ដីគេតើសមែនប្ដីឯងណាក៏ចេះឈឺឆ្អាលសម្បើមមេស?»ម៉ាហ្វីចោទសួរវិញ
«អឺ!ក៏ជាប្ដីយើងនឹងហើយបានជាឈឺឆ្អាលហ៌ ចន ជុងគុកជាប្ដីរបស់ គីមជេយ៍ ថេយ៉ុង ស្ដាប់អោយច្បាស់កុំចង់មករញ៉េរញ៉ៃតិចខ្វាច់ដាច់មុខ»ស្របនឹងសម្ដីនាយតូចលើកដៃធ្វើជាបន្លាចពួកនាង
«ប្ដីឯង?លេងសើចពេកទេដឹង?មនុស្សប្រុសល្អដូចជាគេនឹងទៅយកអាក្មេងពាលដូចជាឯងនោះ?ស្រម៉ៃហួស»រីយ៉ាដែលស្ងាត់អស់ជាយូរក៏លូកមាត់ចូល
«ក៏សួរគេទៅបើមិនជឿយើង»ថេយ៉ុង
«វាមិនពិតទេត្រូវទេប្រុសស្អាត?»លឺសម្ដីរាងតូចជឿជាក់ដូចនោះម៉ាហ្វីក៏ងាកទៅសួរបុរសដែលឈរពីក្រោយខ្នងថេយ៉ុង
«កុំសម្លឹងប្ដីយើងបែបនឹងតិចរុកធ្លាយភ្នែក»រាងតូចពោលឡើងបន្ទាប់ពីឃើញក្រខ្សែភ្នែករបស់ពួកនាង
«បា..បាទខ្ញុំជាប្ដីគេពិតមែន»
ក្ដុក!!
លឺសម្ដីជុងគុកហើយធ្វើអោយពួកនាងធ្លាក់ថ្លើមក្ដុកតែម្ដងទឹកមុខឌឺដងក៏ចាប់ប្រែមកជាភ័យៗវិញនរណាមិនស្គាល់ស្ទាវភូមិដូចជាថេយ៉ុងនោះ?តែរញ៉េរញ៉ៃរបស់គេដឹងតែមានរឿងហើយ
«យ៉ាងមិចច្បាស់ឬនៅ?»មួយសំណួរផ្ទួនពីលើចម្លើយរបស់ជុងគុកធ្វើអោយពួកនាងកាន់តែភ័យ
«តោះឆាប់ទៅរីយ៉ា»មិនបង្អង់យូរក្រមុំៗទាំង2ក៏ប្រញាប់រត់ចេញទៅព្រោះថាបើនៅទៀតលទ្ធផលយ៉ាងណាពួកនាងដឹងច្បាស់ណាស់
«កុំអោយមានលើកក្រោយទៀតវើយញ៉ែប្ដីយើងជីវិតនាងស្មើសូន្យ»ស្របនឹងដំណើរចាកចេញញាប់ៗរបស់ពួកនាងនាយតូចក៏ឆ្លៀតផ្ដាំមួយឃ្លាទៀត
«កាចណាស់»ជុងគុកពោលឡើងទាំងអស់សំណើចនឹងចរឹករបស់ប្រពន្ធខ្លួនគេមិនសរសើរមិនបានទេត្រង់នេះតាំងពីដើមមកគេតែងតែចឹងរហូតនឹងបើសិនជាមានក្មេងស្ទាវណាចង់មកធ្វើបាបជុងគុកអីនាយតូចនេះដឹងតែចូលទៅវាយគ្នាជាមួយគេហើយ
«បើមិនកាចពួកស្រីដោះធំអស់នោះច្បាស់ជាឆក់លោកទៅហើយល្ងង់មែន»ក្រសែភ្នែកសម្លក់សឹងតែជ្រុះគ្រាប់ភ្នែករបស់ថេយ៉ុងរេមកចំជុងគុក
«អូខេ!ទូលបង្គំសមតែស្លាប់អើសបើជ្រុលជាមកហើយដើរផ្សារជាមួយយើងទៅ»មិនអោយនាយតូចប្រកែកទាន់ជុងគុកក៏អូសដៃគេចូលទៅក្នុងផ្សារបាត់
ចំណាយពេលយូរគួរសមទម្រាំតែពួកគេទិញសប់មុខរបស់ដែលត្រូវការ ថេយ៉ុងនោះរអ៊ូសឹងតែបែក
ពពុះមាត់ទៅហើយបើមុខវិញគឺមើលមិនយល់មនុស្សធ្លាប់តែដើរលេងវាយគ្នាហើយអោយមកដើរផ្សារចឹងនរណាទៅទ្រាំបាននោះលោកអើយតាមចិត្តចង់តែបោកក្បាលអោយស្លាប់ទេកុំតែស្ដាយប្ដីស្អាតបានខំប្រឹងទ្រាំហ៌😞
«មានតែម្ដងនឹងទេគ្មានលើកទី2ឡើយ»ថេយ៉ុងដើរបណ្ដើររអ៊ូបណ្ដើរគេស្បថនឹងខ្លួនឯងថាមិនមកធ្វើរឿងឆ្កួតឡប់បែបនឹងម្ដងទៀតទេ
«ពិនរអ៊ូណាស់លើសម៉ាក់យើងទៀតឯងមិនចេះហត់ទេអីនឹងហ៌?»ជុងគុកងាកមកស្ដីអោយប្រពន្ធដែលដើរពីក្រោយខ្លួនគ្រាន់តែអោយដើរតាមសោះរអ៊ូនោះរអ៊ូអាសូរតែប្រើអោយកាន់របស់ទៅសមតិចគ្មានអោយកាន់អីផងក៏ខ្ចិលដែរ
«មិន»មួយម៉ាតដាច់អហង្កាលរួចក៏រត់ទៅមុនទុកអោយជុងគុកក្រវីក្បាលហួសចិត្តនឹងចរឹកប្រពន្ធមិនស្ទើរបើម៉ាកៗនេះនាយច្បាស់ជាស្លាប់មុនអាយុមិនខាន
«អេស!អាល្អិតដើរអត់មើលក្រោមហេស?»សម្លេងបុរសមាឌធំម្នាក់ពោលឡើងបន្ទាប់ពីត្រូវបានជុងគុកដើរទាក់ជើង
«មកពីលោកដាក់យើងលើផ្លូវដើរគេធ្វើអី»
«យើស!ហ៊ានឈ្លើយដាក់យើងផងឯងចង់ត្រូវហេស?មិនស្គាល់យើងជាអ្នកណាទេ?»បុរសនោះក្រោកឈរពេញកម្ពស់រួចក៏ស្រែកសម្លុតជុងគុកដែលហ៊ានថ្លើមធំដាក់នាយ នាយកម្លោះចាប់ផ្ដើមឈានជើងថយក្រោយនៅពេលដែលគ្នីគ្នាបុរសនោះដើរសម្ដៅមករកគេ
«ហេ!ហេ!ចង់ធ្វើស្អីប្ដីយើងនឹងពួកឯងចង់ងាប់មែនទេ?»រាងតូចស្រែកមកពីចម្ងាយៗទាក់ទាញអារម្មណ៍គ្រប់គ្នាងាកទៅមើលគេតែ....
អឹក..អូយ....!!!!
—————————————————————
                    To Be continue...
                ✑JEON WARREN☜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now