ភាគទី21:បងនឹកអូនណាស់...

1.9K 101 1
                                    

[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
វត្តមានជុងគុកក៏លេចចេញពីក្រោយដើមឈើមកនាយមកដល់ទីនេះមុនថេយ៉ុងទៅទៀតដូច្នេះហើយទើបបានថេយ៉ុងមានអារម្មណ៍ថាក្លិនជុងគុកនៅវិលវល់ទីនេះហើយរូបថតកញ្ចក់ថ្លាក៏ព្រោះតែជុងគុកទើបតែមកជូតសម្អាតនោះឯង។
«សំណួរអូនសួរបងមុននេះ ទុកអោយពេលវេលាជាអ្នកប្រាប់អូនទៅចុះព្រោះបង...ក៏គ្មានចម្លើយដូចគ្នា សូម្បីតែបងផ្ទាល់ក៏បងមិនដឹងថាពេលរស់គ្មានអូន នឹងទៅជាយ៉ាងណាដែរ»នាយកម្លោះឈរសម្លឹងឡាន ដែលទើបនឹងបើកចាកចេញទៅរហូតទាល់តែផុតកន្ទុយភ្នែកទើបនាយបោះជំហ៊ានចូលខាងក្នុងផ្ទះ
«ផ្ទះស្អាតម្លឹងៗបើទុកចោលស្ដាយណាស់បើអូនមិននៅទេទុកអោយបងជាអ្នករស់នៅទីនេះជាមួយនឹងស្រមោលរបស់អូន»នាយកម្លោះឈរញញឹមសម្លឹងបរិវេណផ្ទះម្នាក់ឯងទឹកភ្នែកប៉ុន្មានដំណក់ក៏ស្រក់ចុះដោយមិនអាចហាមបាន តាមចិត្តគេចង់តែទ្រហយំអោយដាច់ខ្យល់ស្លាប់ភ្លាមៗទេ។
_____________
ចំណេរកាលចេះតែដើរទៅមុខជារឿយៗមួយពង្រិច ភ្នែកសោះរយៈពេល2ឆ្នាំក៏កន្លងផុតទៅជីវិតក្រោយពេលលែងលះរបស់ពួកគេមិនសូវជាល្អប៉ុន្មានទេ2ឆ្នាំហើយពួកគេនៅតែមិនអាចបំភ្លេចគ្នាបានជាពិសេសគឺជុងគុក។
«ដរាបណាបងរស់នៅទីនេះវត្តមានអូនក៏តែងតែមានក្នុងបេះដូងបងជានិច្ចថេយ៍...អូនសុខសប្បាយដែរទេ?បងនឹកអូនណាស់..»ជុងគុកអង្គុយសម្លឹងរូបថតថេយ៉ុងទាំងញញឹមស្រាលៗគេនៅតែនឹកនៅតែស្រឡាញ់កូនខ្លាតូចរបស់គេជានិច្ច តាំងពីលែងលះមកនាយមិនដែលចាប់អារម្មណ៍លើនរណាទៀតឡើយមិនមានអារម្មណ៍សេសសល់សម្រាប់នរណាទៀតក្រៅពីថេយ៉ុងទៀតឡើយ។
ពីត...ពីត...
សម្លេងសុីផ្លេឡាននៅមុខផ្ទះបានកាត់ផ្ដាច់អារម្មណ៍អាឡោះអាឡៃរបស់ជុងគុក នាយកម្លោះក្រោកឈរពេញកម្ពស់ដើរទៅខាងក្រៅទាំងជ្រួញចិញ្ចើមចូលគ្នា
«សួស្ដីកម្លោះកូនមួយ»ជីមីនអើតក៌ចេញពីក្នុងឡាននិយាយសួស្ដីទៅកាន់ជុងគុកទាំងញញឹមពង្រាយ។
ជីមីននឹងយ៉ុនហ្គីតែងតែមកសួរសុខទុកជុងគុកជារឿយៗ មិនមែនតែជុងគុកទេថេយ៉ុងក៏ពួកគេទៅលេងដែររបៀបថាមិត្តភក្តិនៅតែជាមិតកតភក្តិទោះមិត្តភក្តិលែងលះគ្នាក៏នៅតែជាមិត្តភក្តិ😭
«សុខសប្បាយទេអាម៉ាក?»យ៉ុនហ្គីដើរមកតំណាងជុងគុកសួរគេដោយញញឹមតិចៗ
«ថេយ៉ុងគេសុខសប្បាយទេ?»សំណួរដំបូងដែលគេសួរទៅកាន់ជីមីននឹងយ៉ុងហ្គីគឺសួរទុកមនុស្សខ្លួនស្រឡាញ់នឹករលឹករាល់ថ្ងៃនេះឯង គិតទៅសម្លាញ់ខំមកលេងហើយមិនសួរនាំបែរជាទៅសួរនាំមនុស្សនៅឆ្ងាយឯណោះ អ្វីដែលកាន់តែពិសេសគេអត់ទាំងឆ្លើយសំណួរយ៉ុនហ្គី មើលទៅសុខទុក្ខថេយ៉ុងគឺសំខាន់ណាស់សម្រាប់នាយ។
«គេមិនអីទេ ពួកយើងឥឡូវដូចព្រាបនាំសារអោយឯងយ៉ាងអ៊ីចឹង»ជីមីនរអ៊ូង៉ូវៗខឹងនឹងសម្លាញ់ខ្លួន ជាធម្មតាមុននឹងពួកគេមកដល់ទីនេះគេតែងតែចូលផ្ទះថេយ៉ុងជាមុនសិនដើម្បីសួរសុខទុក្ខនាយតូចហើយយកព័ត៌មានមកប្រាប់ជុងគុក
«គេមិនអីបែបនឹងល្អហើយ»លឺចម្លើយមិត្តខ្លួនបែបនេះស្នាមញញឹមលើផ្ទៃមុខរបស់គេក៏លិចឡើងស្រាលៗ
«គិតតែខ្លួនឯងទៅដូចអ្នកជក់ថ្នាំហើយរាល់ថ្ងៃ ភ្នែកឡើងស្លក់ រាងវិញម៉ូដែលសុំខ្មាស់»យ៉ុនហ្គី
«និយាយត្រូវលោកប្ដី»
«ឆើស...លេងព្រួតផងអី?អាងតែយើងម្នាក់ឯងចង់មកព្រួតធ្វើបាបផង?»
«អឺដោយសារតែម្នាក់ឯងនឹងហើយបានព្រួតហ៌បើខ្លាឯងនៅស្មានពួកយើងហ៊ានហី»
«ហីយ៉ាលោកប្ដីនិយាយត្រូវទៀតហើយ»ជីមមីនធ្វើជាភ្ញាក់ផ្អើលជាមួយនឹងពាក្យសម្ដីយ៉ុនហ្គី
«បងនិយាយគ្នារាល់តែដងតើស»
«គ្មានទេរាល់ដងបងមិនដែលចឹងទេសទើបឃើញថ្ងៃនេះបងនិយាយមកត្រូវចិត្តតែម្ដង»
«ចុះរាល់ដងអត់ត្រូវចិត្តអូនទេ?»
«អត់..»
«ហេតុអ្វី?»
«សម្ដីបងដូចអាចម៍»
«បានហើយៗឈប់ឈ្លោះគ្នាទៅ»ជុងគុកប្រញាប់កាត់សម្ដី ព្រោះបើមិនកាត់ទេពីរនាក់នឹងឈ្លោះគ្នាបែកពពុះមាត់ចោលមិនខាន មកម្ដងណាក៏ចឹងដែរ
«ពាក្យចាស់ពោលថាឈ្លោះញឹកកូនញឹក»យ៉ុនហ្គីនិយាយទាំងញញឹមកំហូច ថែមទាំងងាកទៅញាក់ចិញ្ចើមទ្រើតៗដាក់ប្រពន្ធខ្លួនទៀត
«មាត់បងសមនឹងស្បែកជើងអូនណាស់»ជីមីន
«Ahhhបងនិយាយលេងទេកុំទាន់ខ្ញាល់មើស អូនកាត់ទៅតាមអាថេយ៍អស់ហើយឆ្នាស់នោះឆ្នាស់»
«មិន»មួយម៉ាត់ដាច់អហង្ការធ្វើអោយយ៉ុនស្ងាត់មាត់ឈឹងលែងហ៊ានក្អកតែម្ដង ខ្លាកាច🤏🏼
«យើងមកយូរហើយមិចមិនឃើញយ៉ុងៗចឹងគេទៅណាហើយ?យ៉ុងៗហានៅឯណាឆាប់មកនេះមកពូទិញឡានមកផ្ញើណា»ដោយមិនឃើញក្មួយបណ្ដូលចិត្តជីមីនក៏ចាប់ផ្ដើមស្រែករក
«មិនបាច់ស្រែកហៅទេម៉ាក់យើងយកគេទៅផ្សារបាត់ហើយ និយាយចឹងឯងមិនយកសូជីមកទេអី?»ជុងគុកតបទៅកាន់ជីមីនហើយក៏សួរបកវិញព្រោះមិនឃើញពួកគេទាំង2យកកូនមក
*មីន សូជី ជាកូនស្រីរបស់យ៉ុនហ្គីនឹងជីមីន*
«អត់ទេម៉ាក់យើងមិនអោយយកមកគាត់ថាស្ងាត់ផ្ទះណាស់បើយកនាងល្អិតនឹងមិននៅ គ្មាននរណាឡូឡាគាត់អផ្សុក»
«ដូចម៉ាក់យើងណាស់មួយថ្ងៃៗខលមកយើងអោយយកអាល្អិតក្បាលខូចនោះទៅនៅភូមិគ្រឹះរហូតនឹង»គិតដល់រឿងនេះនាយក្រាស់រាងអស់សំណើចបន្តិចដែរមិនដឹងជាប៉ុន្មានខលក្នុងមួយថ្ងៃទេដែលលោកស្រីម៉ាដេនលីនរំអុកនាយនោះ គាត់រំអុកនាយដូចជាកូនក្មេងចឹង
«ចុះឯងមិនគិតថាទៅនៅភូមិគ្រឹះវិញទេអី?»
«អត់ទេយើងចង់នៅទីនេះជាងព្រោះនៅទីនេះស្ងាត់ល្អក្រោកមកឃើញទឹកទន្លេ ឃើញវាលស្រែនឹងមានភ្នំទៀត ខ្យល់អាកាសក៏ល្អល្មមរស់នៅហើយ នៅភូមិគ្រឹះធំប៉ុន្តែស្ងាត់អោយជ្រងំយើងក៏ចេះអផ្សុកដែរហា»ជុងគុកពោលឡើងទាំងទឹកមុខស្ងួតកញ្ច្រឺសមិនមែននាយមិនចង់ទៅនៅភូមិគ្រឹះវិញទេ ប៉ុន្តែនាយស្ដាយអនុស្សាវរីយ៍របស់នាយនៅទីនេះទៅវិញទេផ្ទះស្នេហ៍ដែលគេរស់នៅជាមួយថេយ៉ុងអស់រយៈសឹង2ឆ្នាំគេមិចនឹងដាច់ចិត្តចោលងាយៗនោះ?
«មិនមែនឯងមិនចង់ទៅព្រោះតែផ្ទះនេះណាហី?»ជីមីនសម្លឹងមុខជុងគុកសួរនាយចំៗគេដឹងថាជុងគុកស្រឡាញ់ថេយ៉ុងប៉ុណ្ណាប៉ុន្តែមនុស្សគេមាត់រឹងណាស់មិនព្រមទទួលទេ តែសួរពីគេរហូត
«ថាចឹងក៏បានយើងស្ដាយផ្ទះ ណាមួយវាជារបស់ចុងក្រោយហើយដែលគេមិនយកទៅ»ជុងគុកតបទៅកាន់ជីមីនវិញទាំងញញឹមស្រាលៗ បើសិនជាផ្ទះនេះអាចគាស់យកទៅបានគេច្បាស់ជាយកទៅមិនខានព្រោះរបស់របរក្នុងផ្ទះនេះគេប្រមូលទៅគ្មានសេសសល់ទេអោយតែជារបស់គេសូម្បីតែក្រណាត់បន្តិចបន្តួចដែលជារបស់គេក៏គេយកទៅដែរ និយាយរួមទៅវានៅសល់តែរបស់ជុងគុកទាំងអស់។
«ត្រូវហើយយើងបុិសនឹងភ្លេចថេយ៉ុងគេជិតទៅរស់នៅបរទេសហើយ»
«ហាស់?»លឺសម្ដីមិត្តខ្លួនដូចនោះជុងគុកចាប់ផ្ដើមស្លាន់ស្លោគេទៅនៅបរទេសឬ?
«ថេយ៉ុងបានលក់វិមានរបស់គេរួចហើយ បើតាមមើលឥឡូវប្រហែលជាកំពុងទៅប្រលានយន្តហោះហើយ»មិនចាំយូរឡើយជុងគុកស្ទុះក្រោកភ្លាមៗរត់ចេញទៅខាងក្រៅផ្ទះ
«ជុងគុកកូនទៅណា?»លោកស្រីម៉ាដេនលីនសួរទាំងភ័យៗព្រោះមុននេះគាត់រៀបដឹងដើរចូលមកស្របនឹងជុងគុកកំពុងរត់ចេញទើបធ្វើអោយភ្ញាក់
«អោយគេទៅៗមីង»ជីមីនដើរមកប្រាប់ទៅកាន់លោកស្រីម៉ាដេនលីន
«គេទៅណា?»
«ទៅប្រលានយន្តហោះ»
«ទៅធ្វើអី?»
«ប្រហែលជាទៅឃាត់ប្រពន្ធគេ»លឺសម្ដីជីមីនដូចនោះលោកស្រីម៉ាដេនលីនខាប់ផ្ដើមក្របួចចិញ្វើមចូលគ្នា
«ប្រពន្ធ?ថេយ៉ុងឬ?»
«បាទមីងថេយ៉ុងគេទៅរស់នៅក្រៅប្រទេសហើយអាជុងវាទៅតាមមិនដឹងថាទៅឃាត់ឬក៏មិចទេ»
__________
«ប៉ាៗទៅណា?»សម្លេងក្មេងប្រុសតូចក្រញិចវ័យប្រមាណជា2ខួបសួរទៅកាន់នាយកម្លោះដែលជាឪពុកខ្លួន
«ទៅរកAppaកូន»ជុងគុកតបទៅកូនទាំងភ្នែកនៅសម្លឹងលើដងផ្លូវនៅឡើយព្រោះគេបើកឡានរាង លឿនដែរ
«យេ..យេ..ទៅរកAppa»យ៉ុងៗលើកដៃទះសើច យ៉ាងកក្អឹក មិនចម្លែកទេដែលគេស្គាល់ពាក្យនេះព្រោះជុងគុកតែងតែប្រាប់គេជារឿយៗ អ្វីដែលសំខាន់ក្មេងតូចនេះស្គាល់ទាំងឈ្មោះទាំងរូបរបស់ថេយ៉ុងទៀតផងហើយមិនបាច់សួរហេតុអ្វីទេព្រោះក្នុងបន្ទប់របស់គេសុទ្ធតែរូបថេយ៉ុងហើយសមនឹងជុងគុកនិយាយប្រាប់រាល់ថ្ងៃទៀតទោះជាគេនៅក្មេងក៏គេអាចចាំបានដែរ។
[ចន យ៉ុងជុង(យ៉ុងៗ)ជាកូនចិញ្ចើមដែលជុងគុកយកចេញពីមណ្ឌលកុមារកំព្រាមក កាលគេយកមកក្មេងនេះអាយុមួយខែជាងហើយបើរាប់មកដល់ឥឡូវគឺ2ខួបមួយខែនេះឯង សំខាន់យ៉ុងៗមុខដូចជាជុងគុកខ្លាំងណាស់នរណាឃើញក៏ជឿថាជាកូនរបស់ជុងគុកដែរ]
ចំណាយពេលអស់មួយសន្ទុះធំជុងគុកក៏មកដល់ប្រលានយន្តអុីនឆន។ នាយក្រាស់លើកកូនចេញពីឡានពរនាយតូចដែលកំពុងសើចរត់ចូលទៅខាងក្នុងយ៉ាងលឿន
«ថេយ៍កុំទៅចោលបងអី»ជុងគុកពរកូនចូលមកដល់ខាងក្នុងព្យាយាមសម្លឹងមើលមនុស្សក្នុងនោះដោយយកចិត្តទុកដាក់ សម្លឹងអស់មួយសន្ទុះនាយក៏ក្រលាសភ្នែកទៅឃើញមនុស្សម្នាក់ដែលមើលពីខាងក្រោយពិតជាដូចថេយ៉ុងណាស់ មិនបង្អង់យូរនាយក៏ប្រញាប់ប្រញាលរត់ទៅរក
«សុំទោសៗច្រឡំមនុស្ស»នាយកម្លោះអោនគំនាបចុះបន្តិចសុំទោសទៅកាន់បុរសម្នាក់នៅចំពោះមុខ គេមិនមែនជាថេយ៉ុង ថេយ៉ុងរបស់គេនៅឯណាទៅ?
«ជុង...»
គ្រាន់តែសម្ដីចាំត្រចៀកស្រដីហៅខ្លួនពីក្រោយខ្នងភ្លាមនាយកម្លោះក៏រហ័សងាកមកយ៉ាងលឿន
«.....»
___________________________
                  TO BE CONTINUE.......
                   JEON WARREN💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now