ភាគទី12:សុំទោស...

1.5K 89 0
                                    

[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
ជំហ៊ានមួយៗទាំងគ្មានព្រលឹងប្រលះក្នុងខ្លួនរបស់នាយក្រាស់ មកដល់បន្ទប់ទឹកជុងគុកទាញទ្វារបិទរួចក៌ទម្លាក់ខ្លួនចុះ
«ហេតុអ្វីទៅ?ហេតុអ្វីទៅជាបែបនេះទៅវិញ?»សំណួរជាច្រើនបានបំផុសក្នុងខួរក្បាលរបស់គេ នាយមិនយល់មិចបានជារឿងមកដល់ដំ ណាក់កាលនេះទៅវិញ នាយខំរៀបផែនការយ៉ាងល្អទម្រាំតែមកដល់ថ្ងៃនេះគេស៊ូទ្រាំណាស់តែឥឡូវវាហាក់រលាយម្ដងបន្តិចព្រោះតែរឿងក្រឡាប់ចាក់ខ្លះបានកើតឡើង
«សុំទោសថេយ៍..»ជុងគុកហៅសព្វនាមនាយតូចស្រាលៗអមជាមួយនឹងទឹកភ្នែកប៉ុន្មានដំណក់ ដែរនាយខំទប់តាំងពីក្នុងបន្ទប់ក៏ប្រលែងចុះមក
«ហ្ហឹស..»នាយកម្លោះសើចមួយហឹសរួចក៏លើកដៃជូតទឹកភ្នែកចេញក្រោកពីបន្ទប់ទឹកដើម្បីលុបលាងមុខ រួចក៏ដើរទៅបន្ទប់ពេទ្យរបស់ថេយ៉ុងវិញ។ ស្នាមញញឹមស្រាលៗពន្លេចឡើងផ្ទៃមុខក្រៀមក្រំក្រោយពីឃើញទិដ្ឋភាពនៅចំពោះមុខ ស្នាមញញឹមនឹងសម្លេងសើចកក្អឹករបស់រាងតូចទាំង2ហាក់ធ្វើអោយគេសប្បាយចិត្តទោះថេយ៉ុងមិនចងចាំនាយក៏ហីអោយតែគេញញឹមបែបនេះគេក៏អូខេហើយ
«ឯងយំឬ»គ្រាន់តែជុងគុកដាក់ខ្លួនអង្គុយចុះភ្លាម យ៉ុនហ្គីក៏សួរឡើង
«តិចតួច»សម្លេងស្អកៗព្រមជាមួយនឹងស្នាមញញឹមស្រាលៗកែវភ្នែកសម្លឹងទៅកាន់នាយតូចដោយស្រងូតស្រងាត់ហាក់ទាក់ទាញអារម្មណ៍យ៉ុនហ្គីអោយរំជួលចិត្តមិនអាណិតមិនបាន គេកម្រឃើញជុងគុកសម្រក់ទឹកភ្នែកណាស់គឺមិនធ្លាប់តែម្ដងទើបតែពេលដែលគេស្គាល់ថេយ៉ុងនេះទេដែលគេចេះពិបាក ចិត្តចេះយំហ៌
«កុំគិតច្រើនអីថេយ៉ុងគង់តែវិលមកដូចដើមទេអាសម្លាញ់»យ៉ុនហ្គីទះស្មាជុងគុកតិចៗដោយញញឹមលើកទឹកចិត្តគេ ជុងគុកមិនបានតបតអ្វីច្រើនទេគ្រាន់តែងក់ក្បាលតិចៗ
_________
ពេលល្ងាចឈានចូលមកដល់ព្រះអាទិត្យចាប់ផ្ដើមអស្ដង្គតបណ្ដើរៗព្រោះពេលនេះម៉ោង6ល្ងាចទៅហើយជីមីននឹងយ៉ុនហ្គីក៏ត្រូវត្រឡប់ទៅផ្ទះវិញព្រោះថាស្អែកយ៉ុនហ្គីត្រូវធ្វើការចំណែកឯថេយ៉ុងនឹងជុងគុកក៏ត្រឡប់ទៅវិញដូចគ្នាព្រោះថេយ៉ុងបានសុំពេទ្យចេញមុន
«ថែសុខភាពផងអាថេយ៍ញាំបាយអោយច្រើនៗណាឆាប់មានកម្លាំងមកវិញឮអត់»ក្រោយពីជូនពួកគេទាំង2មកដល់ផ្ទះហើយជីមីនក៏ចាប់ផ្ដើមផ្ដែផ្ដាំទៅកាន់នាយតូច
«បាទកុំភ្លេចមកលេងយើងទៀតណា»ថេយ៉ុងឆ្លើយតបទាំងញញឹម ហើយស្នាមញញឹមនេះក៏ធ្វើអោយជុងគុកញញឹមតាមផងដែរ
«មើលទៅគេដូចជាចុះសម្រុងនឹងអាមីនណាស់»ជុងគុកពោលឡើងតិចៗដោយភ្នែកសម្លឹងមើលរាងតូចទាំង2ជាប់
«យើងក៏គិតចឹងដែរតែមិនថ្វីទេព្រោះប្រពន្ធយើងសម្ដីផ្អែមហើយរួសរាយណាស់នរណាក៏ឆាប់ត្រូវជាមួយគេដែររាល់ថ្ងៃល្អមួយចប់ទាស់តែញេញតែបន្តិចទេកុំអីល្អគ្រប់11បាត់ហើយ»មិនដឹងថាសរសើរឬដៀលទេលោកប្រុសមីន យ៉ុនហ្គីនេះ
«ត្រឹម10មិនអីទេតែដល់11ចេះដូចរាងលើសទឹកហើយ»ជុងគុក
«យើងក៏គិតចឹងដែរពេលខ្លះគេឆ្លាតហួសអាយើងនឹកអត់ឃើញក៏គេនឹកឃើញដែរ»

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now