ភាគទី17:ទ្រាំលែងបានហើយ🔥

1.7K 85 0
                                    

𝐖𝐚𝐫𝐧𝐢𝐧𝐠😭🔞
យ៉ុនហ្គីស្រែកមួយទំហឹងទាំងភាពភ្ញាក់ផ្អើល នាយស្ទុះក្រោកពីសាឡុងរត់ទៅខាងក្រៅជាមួយកាយវិការស្លន់ស្លោ
«ឡានខ្ញុំ»មិនមានអ្វីច្រើននោះទេគ្រាន់តែមែកឈើធំមួយដែលគេបានចតឡានក្រោមនោះវាបាក់ធ្លាក់មកមើលឡានសេរីទំនើបរបស់គេ
«ព្រលឹងប្រលះ10សព្វគ្រប់ហោះចូលខ្លួនខ្ញុំវិញ»ថេយ៉ុងលើកដៃរឺតទ្រូងបួងសួងព្រះជាម្ចាស់ ថាសម្លេងធ្លាក់ទៅវាភ្ញាក់មួយតង់ហើយ ដល់យ៉ុនហ្គីស្រែកថែមភ្ញាក់មួយដងទៀត ភ្ញាក់នឹងសម្លេងក្មេវសឹងដកព្រលឹងទៅជួបប្រពន្ធនៅខ្មែរ😔
«លួសព្រលឹងអស់លីង»ជុងគុកក៏មិនខុសពីថេយ៉ុងដែរស្ងាត់ៗស្រែក𝐖𝐚𝐡𝐡ចឹងអាណាមិនភ្ញាក់។ អ្នកទាំង3ក្រោកឡើងព្រមគ្នាដើរចេញទៅមើលស្ងានការខាងក្រៅ
«យ៉ាងមិចហើយអាយ៉ុន?»ជុងគុក
«នៅមកសួរទៀតរ៉ូតជួយយកចេញទៅតែឆ្កូតឡានយើង យើងអោយសងហើយណាវើយ»ម៉ួមៅមែន តើសឃើញចឹងហើយនៅមកសួរទៀតអត់គិតថាជួយ យកគ្នាចេញអត់។ យ៉ុនហ្គីនឹងជុងគុកក៏ជួយគ្នាយកមែក ឈើនោះពីលើដំបូលឡាន សំណាងល្អណាស់ដែល មិនឆ្កួតខ្លាំងគ្រាន់តែមានស្នាមតិចតួចកុំអីប្រូ មីន យ៉ុនហ្គីរ៉េបបទAugust Dអោយស្តាប់មិនខាន។
«កុំធ្វើមុខដូចជុះអាចម៍អត់ចេះចឹងទៅមើស»ជុងគុក ពោលឡើងទាំងអស់សំណើចតិចៗនៅពេលដែល យ៉ុនហ្គីអង្គុយធ្វើជូរតាមរបៀបមនុស្សខឹង «ហ៊ឹស»យ៉ុនហ្គីព័ទ្ធដៃអោបទ្រូងបែរមុខចេញងរង្គើត «ឯងងរចឹងបាក់កាលីបTopអស់ហើយ»
«អាគុក»
«បានហើយៗឈប់ឈ្លោះគ្នាទៅចាត់ទុកថាជាការ សុំទោសដែលអាមែកឈើផ្ទះយើងខ្ញុំធ្លាក់ត្រូវឡាន ឯងល្ងាចនេះយើងប៉ាវពួកឯងផឹក ក៏ជាហេតុអបអរដល់ពួកឯងដែលកំពុងមានសមាជិកថ្មីមកនៅជា មួយផង »រាងតូចថយ៉ុងដើរចេញពីបន្ទប់មកកាត់ចង្វាក់រាងក្រាស់ទាំង2
«អូនទៅណា?»ជុងគុកចោទសំណួរទាំងជួញ ចឹញ្ចើមចូលគ្នានៅពេលដែលឃើញថយ៉ុងស្លៀក ពាក់ស្អាតបាតព្រមទាំងតែងខ្លួនយ៉ាងស្រស់ទៀត
«អូនទៅផ្សារ»
«ចាំបងជូនទៅ»
«មិនបាច់ទេបងនៅជាមួយយ៉ុនទៅអូនទៅ2នាក់ជី មីនបានហើយព្រោះចង់ទិញរបស់របរចងដៃក្មួយ ផង»ថេយ៉ុងរហ័សឃាត់ជុងគុកព្រោះគេបម្រុងក្រោក ជូនខ្លួនទៅផ្សារ
«អោយបងជូនទៅល្អជាង»ទោះជាថេយ៉ុងឃាត់ យ៉ាងណាក៏នាយក្រាស់នៅតែចចេសចង់ជូនគេទៅ ផ្សារដដែល គេមិចនឹងហ៊ានបណ្តោយនោះបើប្រពន្ធ គេស្អាតមួយចប់បែបនេះនោះ?
«បងអាយុប៉ុន្មានហើយ?»ថេយ៉ុងសួរទៅកាន់ជុងគុក
«27ឆ្នាំ»
«27ឆ្នាំហើយនិយាយអត់ចេះស្តាប់គ្នាទៀតកុំធ្វើដូច ខ្លួនឯងអាយុ7ឆ្នាំទៅមើសក្បាលកញ្ចាស់ហើយ និយាយអីតាមតិចទៅ»ក្រោយពីទទួលបានចម្លើយប្ដី ហើយនាយតូចឈរច្រត់ចង្កេះស្រែកឡើងក្ដែងៗ តែម្ដង មនុស្សស្អីអាយុច្រើនហើយធ្វើដូចក្មេងទៀត
«ម៉ែខ្លា»
«តោះអាមីនទៅផ្សារជាមួយយើង»ដោយមិនចង់ ជ្រលក់មាត់ជាមួយប្តីខ្លួនច្រើនងយ៉ុងក៏អូសដៃជីមីន ចេញទៅបាត់ រកតែនាយក្រាស់ទាំង2ឃាត់មិនទាន់ «អេ!យើងមិនទាន់ព្រមអោយយកប្រពន្ធយើងទៅឯ ណា? »វាដូចជាហួសពេលហើយដែលយ៉ុនហ្គីស្រែក ឃាត់ព្រោះថេយ៉ុងអូសដៃជីមីនដោយដំណើរញាប់ៗ
«គួរទៅតាមអត់?»ជុងគុកអង្គុយសម្លឹងដំណើររបស់ ប្រពន្ធនឹងមិត្តខ្លួនចេញទៅមួយសន្ទុះទើបងាកមកសួ រមនុស្សអង្គុយក្បែរខ្លួន
«មិនបាច់ទេល្អជាងចៀសវាងគេប'ចោផ្អើល ផ្សារ»ជម្រើសល្អគឺមានតែទ្រាំនៅផ្ទះនេះឯង បើទៅ តាមច្បាស់ជាដូចដែលយ៉ុនហ្គីនិយាយចឹងនរណាមិន ស្គាល់ពួកគេទាំង2នោះ?សុទ្ធតែស្ដេចខ្លាហើយគ្រាន់ តែជីមីនមិនចេះវាយគ្នាដូចជាថេយ៉ុង។
កន្លងផុតទៅប្រហែលជា2ម៉ោងថេយ៉ុងនឹងជីមីនក៏ត ឡប់មកពីផ្សារវិញ
«ប្តីអូនមកវិញហើយ»ថេយ៉ុងយួរឥីវ៉ាន់ឡើងសំពីងសំពោង រត់មករកជុងគុកដែលកំពុងរៀបចំផ្ទះបាយ ព្រោះមុន នេះពួកគេញាំបាយហើយអត់ទាន់បានសម្អាតហ៌
«ត្រលាន់ណាស់»លឺសម្តីមិត្តខ្លួនហៅសព្វនាមប្ដីគ ដូចនោះជីមីនក៏ធ្វើជាពេបមាត់ពេបកិ
«កុំចេះ»
«បានហើយកុំឈ្លោះគ្នា»យ៉ុនហ្គី
«មិនបានឈ្លោះផង»ជីមីនឆ្លើយតបទៅកាន់ប្ដីទាំង ដែលភ្នែកនៅសម្លក់តតាំងជាមួយថេយ៉ុងនៅឡើយ «មិនបានឈ្លោះតែសម្លឹងសម្លក់គា្នដូចចង់ស៊ីសាច់ ទាំងរស់ហើយបើសម្តីវិញដូចធ្វើសង្គ្រាម »វាជាការពិតរាងតូចទាំង2នេះណាមិនដែលចេះឈ្លោះគ្នា ទេប៉ុន្តែគ្រាន់តែសម្ដីមិនសូវជាចេះពិរោះចូលចិត្តអា របៀបផាំងៗហើយញញឹមដាក់គ្នាធម្មតា
«បានហើយៗមកជួយធ្វើគ្នាមកឆាប់បានញាំ»លឺសម្ដី ជុងគុកដូចនោះគ្រប់គ្នាក៏នាំគ្នាចូលទៅផ្ទះបាយដើម្បី ជួយគ្នាធ្វើម្ហូបញាំ(ម្ហូបក្លែម😔)
«ចង្អៀតច/មហើយហាល្មមធ្វើផ្ទះអោយធំជាងនឹង ហើយហាចូលតែ4នាក់សោះទើសគ្នាដូចស្ទះផ្លូវ ហី»កំពុងតែញាប់ដៃញាប់ជើងសុខៗយ៉ុនហ្គីក៏រអ៊ូ ឡើងព្រោះថាផ្ទះបាយជុងគុកមិនសូវជាធំប៉ុន្មាន ទេព្រោះគេធ្វើល្មមតែចូល2នាក់ ដល់ពេល ចូល4នាក់បែបនេះវាអាចនឹងទើសដៃគ្នាបន្ដិច។ «ឯងឧបត្ថម្ភលុយមកយើងសង់វីឡាឥឡូវនេះ តែម្ដង»ជុងគុកតបទៅវិញទាំងសម្លក់គេថ្លៃអាងតែខ្លួនឯងមានមែនប្រូ😒
«បើមានលុយឧបត្ថម្ភអោយហើយធ្វើដូចមិនដឹងរាល់ ថ្ងៃលុយបានមកធនាគាររឹបអូសយកអស់ៗរហូត» «ស្អីឯងទៀតហើយតាប៉ិស្លៀក?»គ្រាន់តែលឺសម្តីប្តី និយាយបែបនោះនាយតូចជីមីនក៏ខ្ញាល់ឡើងភ្លាមៗ ទោះជាមិននិយាយចំក៏គេអាចកាត់ន័យយល់ដែរបើ រាល់ថ្ងៃគេតែងតែរឹបអូសយ៉ុនហ្គីពិតមែន
«ទូលបង្គំសមតែស្លាប់»យ៉ុនហ្គី
«អន់មេសហាខ្លាចប្រពន្ធឡើងញ័រហាសហា»ឃើញ មិត្តភក្តិខ្លួនបែបនោះជុងគុកក៏ផ្ទុះសំណើចឡើងជាមួយ នឹងពាក្យសម្ដីចំណកឡកឡើយ នាយដូចជាភ្លេចចាប់អារម្មណ៍ថាសម្តីនាយអំបិញមិញនេះកំពុងមានភ្នែកខ្លា មួយគូសម្លឹងសម្លក់មកកាន់គេទេ

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now