ភាគទី8:លោកគ្រូពេទ្យជួយប្រពន្ធខ្ញុំផង

1.8K 99 0
                                    

*អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ*
កំពុងមានជម្លោះសុខៗស្រាប់តែលេចវត្តមានមនុស្សម្នាក់ចេញមកចាប់ដៃនាយតូចជាប់
«ចង់យកគេទៅណា?»មួយប្រយោគទាក់ទាញចំណាប់អារម្មណ៍លោកគីមនឹងលោកស្រីឌីឡេនងាកមកប្រសព្វនឹងម្ចាស់សម្លេងទាំងជ្រួញចិញ្ចើមចូលគ្នាគាត់រាងឆ្ងល់បន្តិចដែរមិចក៏គេមកបាន?
«យើងមកយកកូនទៅផ្ទះអោយកូនយើងមក»លោកគីមពោលឡើងដោយក្រសែភ្នែកឃោឃៅហាក់ចងគំនុំនឹងអ្នកកម្លោះនេះមិនដឹងតាំងពីពេលណា
«ចង់យកប្រពន្ធខ្ញុំទៅអត់មានសួរខ្ញុំជាស្វាមីសិនហេសថាព្រមឬអត់?»អ្នកកម្លោះក្រសោបកាយថេយ៉ុងទន់ល្អូកព្រោះត្រូវថ្នាំដែលមាននៅក្នុងទឹកជាប់នឹងដៃគេព្រមទាំងពោលទៅគាត់ដោយដៃម្ខាងលើកជូតមាត់ដែលកំពុងហូរឈាម
«តែវាកូនយើង យើងចង់យកទៅពេលណាក៏ជាសិទ្ធរបស់យើងដែរឯងធ្វើចឹងដូចបំបែកឪពុកកូនគេហើយមិនខ្លាចជាប់គុកហេស?»
«ជាប់គុក?ខ្ញុំមិនដឹងថាអ្នកណាដែលត្រូវជាប់គុកទេឧត្តមនេយ៍ឯកគីមទាំងមូលបែរជាក្លាយខ្លួនជាមនុស្សពង្រាត់ប្ដីប្រពន្ធគេនៅមានរឿងផ្សេងទៀតដែលលោកបានធ្វើដាក់ក្មេងម្នាក់នេះ»ជុងគុកពោលឡើងដោយកែវភ្នែកខ្មៅងងឹតសម្លឹងគាត់ដោយមិនញញើតសូម្បីបន្តិចជុងគុកឬ?ក្រែងគេទៅផ្ទះម៉ាក់គេហីហើយផ្លូវឆ្ងាយសឹងអីគេមកវិញលឿនមេស?តាមពិតរឿងទាំងអស់នេះគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះត្រឡប់ទៅកាន់មុននេះបន្តិចវិញ
———————-
[យើងនឹកកូនអោយយើងជួបគេបន្តិចទៅ]លោកគីមចាប់ដៃជុងគុកព្រមពោលឡើងដោយទឹកមុខគួរអោយអាណិត
[ប៉ុន្តែថេយ៍គេមិនចង់ជួបលោកទេ]ជុងគុក
[យើងដឹងថាគេអាចនឹងខឹងនឹងយើងប៉ុន្តែទំនាក់ទំនងឪពុកកូនមិនអាចកាត់ថ្លៃបានទេអោយយើងទៅជួបគេទៅណាចាត់ទុកថាជាលើកចុងក្រោយទៅចុះ]លោកគីម
[មែនហើយកូនប្រសារយល់ដល់ពួកយើងផងណា]លោកស្រីឌីឡេន
[បានប៉ុន្តែបើជួបតាមសម្រួលគេមិនព្រមទេ]ជុងគុក
[ចឹងធ្វើមិចទើបខ្ញុំអាចជួបគេបាន?]
[ចាំខ្ញុំសរសេរសំបុត្រទុកមួយច្បាប់អោយគេថាទៅលេងផ្ទះម្ដាយព្រោះយាយឈឺប្រញាប់មិនអាច
នៅចាំគេហើយខ្ញុំនឹងចេញមកខាងក្រៅដោយមិនចាក់សោផ្ទះអ្នកទាំង2ចាំពេលមានឪកាសត្រូវតែចាំដល់ពេលគេភ្លេចខ្លួនចាំចូលទៅ]ជុងគុក
[អូខេ]លោកគីមឆ្លើយទាំងញញឹមបែបលាក់គំនួចដែលធ្វើអោយជុងគុករាងសង្ស័យក្នុងចិត្ត
[តែអ្នកទាំង2ត្រូវតែសន្យាថាមិននិយាយឬធ្វើអ្វីដែលប៉ះពាល់ដល់ផ្លូវអារម្មណ៍គេទេ]
[ខ្ញុំសន្យាខ្ញុំគ្រាន់តែទៅជួបគេមួយភ្លេតប៉ុណ្ណោះ]គ្រាន់តែចប់សម្ដីភ្លាមមនុស្សមាឌធំ2នាក់ក៏មកចាប់ជុងគុកជាប់រួចក៏អូសគេទៅក្រោយផ្ទះតាមច្រកតូចក្បែរផ្ទះ
[ល្ងង់ណាស់អាល្ងង់យើងមកយកកូនយើងទៅវិញហើយគ្មានថ្ងៃដែលយើងអោយកូនយើងមករស់នៅវេទនាជាមួយអាក្ររហាមឯងទេខ្លួនជាជន្លេនប៉ុន្តែស្រវ៉ារកព្រះច័ន្ទ]លោកគីម
[មិនស្មានថាគេភ្លើដល់ថ្នាក់នេះសោះ]លោកស្រីឌីឡេន]
——————————-
«កូនចៅរបស់លោក2នាក់នោះធំតែមាឌតែអត់បានការទេធំតែមាឌចង្អៀតតែមុង»ស្របនឹងសម្ដីអ្នកកម្លោះក៏រេភ្នែកទៅខាងក្រៅដោយញញឹមសមនឹងចិត្ត លោកគីមនឹងលោកស្រីឌីឡេនឃើញដូចនោះក៏ងាកទៅតាម បុរស2នាក់ដែលចាប់ជុងគុកមុននេះត្រូវនាយកម្លោះវាយឡើងទ្រោមបែកឈាមពេញមុខគឺមើលមិនយល់តែម្ដងមិនដឹងជាដូចស្អីទេ
«ឯង»លោកគីមបង្វែរខ្លួនមកវិញលើកដៃចង្អុលនាយក្រាស់ទាំងភាពខឹងសម្បារ
«យើងត្រឡប់ទៅវិញសិនទៅមើលទៅដូចជាមិនសូវស្រួលទេ»ដោយឃើញស្ថានការមិនសូវស្រួលអស់មនុស្សការពារខ្លួនហើយលោកស្រីឌីឡេនក៏ប្រញាប់ដើរមកខ្សឹបប្ដី ហើយអ្នកតាំង2ក៏ប្រញាប់ចេញទៅដោយដំណើរញាប់ៗ
«អរគុណសម្រាប់ការមកលេងថ្ងៃនេះហើយក៏សុំទោសចំពោះការទទួលរាក់ទាក់មិនសូវជាគួរសមណាលោកប៉ាក្មេកអ្នកម៉ាក់ក្មេក ថ្ងៃក្រោយមិនបាច់មកលេងពួកខ្ញុំទៀតទេប្រយ័ត្នខ្ញុំវាយអត់ស្គាល់ចាស់»មុននឹងគាត់ចេញទៅផុតជុងគុកក៏ឆ្លៀតស្រែកផ្ដាំមួយប្រយោគយ៉ាងមានន័យរណ្ដំដល់ក្នុងឪរ៉ាទៅកាន់ប៉ាម៉ាក់ថេយ៉ុងទៀតផង(លេងមួយប្រូជុងចាស់ក៏វាយដែរកំហក់😡)
«ពួកអាបំបង់បាយទៅវិញ»មកដល់ខាងក្រៅលោកគីមលើកជើងទាត់កូនចៅទាំង2ម្នាក់មួយជើងរួចទើបនាំគ្នាបើកឡានចាកចេញទៅ
«ថេយ៍..ថេយ៍..អូនយ៉ាងមិចហើយដឹងខ្លួនឡើង»បន្ទាប់ពីលោកគីមនឹងលោកស្រីឌីឡេនចេញទៅផុតជុងគុកចាប់ផ្ដើមស្លន់ស្លោរព្រោះថេយ៉ុងទន់ខ្លួនដូចគ្មានវិញ្ញាណចឹងទោះជានាយកម្លោះអង្រួនយ៉ាងណាក៏នាយតូចនេះមិនកម្រើកឬឆ្លើយតបតនឹងគេដែរ
«ថេយ៍កុំកើតអីណាបងយកអូនទៅពេទ្យ»ជុងគុកបន្ទន់ជង្គងបន្តិចដាក់ថេយ៉ុងលើស្មាដើម្បីអៀវគេទៅមន្ទីពេទ្យគេរត់ចេញពីផ្ទះដោយមិនភ្លេចចាក់សោ អ្នកកម្លោះអៀវនាយតូចរត់តាមផ្លូវដោយជំហានញាប់ៗ ពីផ្ទះគេទៅមន្ទីពេទ្យរាងឆ្ងាយគួរសមព្រោះគេនៅតាមជនបទលក្ខណៈជាយក្រុងហើយមន្ទីពេទ្យនៅជិតទីក្រុងឯណោះបើថ្មើរជើងវាយូរណាស់តែក៏គ្មានជម្រើសព្រោះនាយមិនមានម៉ូតូឬឡានសម្រាប់ដឹកគេទៅឡើយ តែវាក៏ជាសំណាងមួយព្រោះពេលដែលគេរត់សុខៗនោះក៏លេចវត្តមានមិត្តភក្តិរបស់នាយកាលវិទ្យាល័យកំពុងបើកឡានបញ្រា្ចសទិសនឹងគេដោយមានបំណងថាមកលេងគេតែបែរជាជួបតាមផ្លូវស្របពេលមានបញ្ហាទៅវិញ
«អាជុង!មានរឿងអី»ជីមីនអើតក៌ចេញកញ្ចក់ឡានស្រែកសួរទៅកាន់អ្នកកម្លោះដែលកំពុងអៀវថេយ៉ុង
«អាមីនជួយថេយ៍ផងថេយ៍មិនដឹងជាត្រូវថ្នាំស្អីទេគេសន្លប់បាត់ហើយ»ជុងគុកដាក់ថេយ៉ុងអោយឈរដោយដៃខ្លួនក្រសោបគេជាប់តមទៅកាន់មិត្តទាំងមានសង្ឃឹមតិចៗឡើងវិញ
«យកគេដាក់ឡានមកយើងជូនទៅពេទ្យ»ជីមីនប្រញាប់ចុះពីលើឡានបើកទ្វារខាងក្រោយអោយជុងគុកលើកបីថេយ៉ុងចូល
«ថេយ៍អូនមិនត្រូវកើតអីទេណាអូននៅមិនទាន់ពរពោះកូនអោយបងទេអូនសន្យាយ៉ាងមិចខ្លះហ្ហឹកហ្ហឹកអូនឆាប់ដឹងខ្លួនមកបើអូនមិនដឹងខ្លួនបងយកប្រពន្ធចុងហើយណាថេយ៍ហ្ហឹក»នៅតាមផ្លូវជុងគុកនិយាយជាមួយរាងកាយស្កូកស្ដឹងរបស់ថេយ៉ុងជារើយៗលាយលំនឹងទឹកភ្នែកធ្វើអោយជីមីននឹងយ៉ុនហ្គីដែលអង្គុយខាងមុខមិនអាណិតមិនបានស្នេហាពួកគេកំសត់តាំងពីនៅរៀនរហូតមកដល់ឥឡូវនៅតែមានរឿងកើតឡើងមិនចេះចប់ពេលណាទើបពួកគេអាចរស់នៅជាមួយគ្នាអោយមានក្ដីសុខដូចជាគេផ្សេងទៅបើឧបសគ្គរាប់លាននៅតាមលងបន្លាចគេរហូតចឹងនោះ?
«អាជុងហាឯងសម្រួលអារម្មណ៍បន្តិចទៅណាអាថេយ៍វាមិនអីទេប្រហែលវាក្រោយពេកទេដឹងឯងកុំយំអីណាឃើញឯងចឹងយើងទប់ទឹកភ្នែកមិនជាប់ទេ»ជីមីនបែរមកក្រោយព្យាយាមនិយាយលួងលោមជុងគុកគេទប់មិនជាប់ទេបើម្លឹងៗ
«មែនហើយអាជុងជីមីននិយាយត្រូវឯងកុំបារម្ភពេកយើងជឿថាថេយ៉ុងមិនអីទេ»យ៉ុនហ្គីបន្ទពីក្រោយជីមីនទាំងភ្នែកនៅមើលផ្លូវជាប់គេមិនហ៊ានដកភ្នែកពីផ្លូវទេព្រោះគេបើករាងលឿនដែរខ្លាចថាមិនប្រយ័ត្នអាចមានគ្រោះថ្នាក់
មួយសន្ទុះក្រោយមករថយន្តទំនើបរបស់គ្រួសារត្រកូលមីនបានឈប់ចតនៅមុខមន្ទីពេទ្យមួយកន្លែងជិតទីក្រុង
«លោកគ្រូពេទ្យជួយប្រពន្ធខ្ញុំផង»មកដល់ភ្លាមរកតែជីមីនបើកទ្វារអោយមិនទាន់ជុងគុកចាប់បីថេយ៉ុងរត់ចូលពេទ្យយ៉ាងប្រញាប់គេរត់បណ្ដើរស្រែកយំបណ្ដើរ
«ដាក់គេនៅលើគ្រែនេះមក»ក្រុមគ្រូពេទ្យមួយក្រុមប្រហែលជា2-3នាក់រុញគ្រែពេទ្យមកទទួលថេយ៉ុងពីដៃជុងគុក ពួកគេបានត្រៀមខ្លួនទុកជាមុនទៅហើយព្រោះទៅតាមផ្លូវយ៉ុនហ្គីបានខលប្រាប់ខាងមន្ទីពេទ្យអោយរងចាំ
«សូមលោកនៅខាងក្រៅសិន»លោកគ្រូពេទ្យឃាត់ជុងគុកបន្ទាប់ពីឃើញគេបម្រុងចូលទៅតាម
«ហ្ហឹក!ហ្ហឹកថេយ៍»ជុងគុកទម្លាក់ខ្លួនអង្គុយចុះមុខបន្ទប់សង្រ្គោះបន្ទាន់(ICU)ទ្រហយំមួយទំហឹងបាត់អ្វីបាត់ចុះតែបាត់បង់ថេយ៉ុងគេច្បាស់ជាឆ្កួតមិនខាន
«កុំយំអីអាជុងថេយ៉ុងគេមិនអីទេ»ជីមីនដើរមករកជុងគុកបន្ទន់ជង្គង់ចុះព្យាយាមនិយាយលួងលោមគេដោយលើកដៃអង្អែលស្មាគេតិចៗ
————
មួយសន្ទុះក្រោយមកទ្វាបន្ទប់ក៏បើកឡើងលោកគ្រូពេទ្យរាងចំណាស់ម្នាក់ដើរចេញមកមើលតាមការស្លៀកពាក់នឹងវ័យគាត់ជាដុកទ័រ
«ប្រពន្ធខ្ញុំយ៉ាងមិចហើយលោកដុកទ័រ»ជុងគុកស្រវេស្រវ៉ាក្រផកចាប់ស្មាលោកដុកទ័រសួរដោយកាយវិការស្លន់ៗ
«សូមសម្រួលអារម្មណ៍សិនលោកកុំតក់ក្រហល់ពេកអី»ដោយឃើញកាលវិការស្លន់ស្លោររបស់ជុងគុកលោកដុកទ័រក៏ពោលឡើង យ៉ុនហ្គីដែលអង្គុយក្បែរនោះក៏ប្រញាប់មកចាប់ជុងគុកអោយឈរស្រួលបួលវិញរួចលោកដុកទ័រក៏ចាប់ផ្ដើមនិយាយ
«អ្នកជំងឺត្រូវថ្នាំបំបាត់ការចងចាំប៉ុន្តែជាតិថ្នាំមិនទាន់ជ្រាបខ្លាំងទេពួកយើងបានចាក់ថ្នាំឃាត់ទាន់ដូច្នេះការចងចាំរបស់គេមិនអាចថាបាត់បង់100%ទេអាចថា50/50»
ព្រូស!!
គ្រាន់តែលឺសម្ដីលោកដុកទ័រភ្លាមជុងគុកទន់ជង្គងដួលទៅលើការ៉ូភ្លាមៗត្រូវថ្នាំបំបាត់ការចងចាំ?
«តើការចងចាំគេអាចនឹងវិលមកវិញទេ?»ជីមីន
«វាអាស្រ័យលើពួកលោកឧស្សាហ៍រំលឹកគេនឹងនាំគេទៅកន្លែងចាស់ៗដែលគេធ្លាប់ទៅវាអាចជាជំនួយជួយដល់គេបាន»
«បាទអរគុណលោកដុកទ័រសម្រាប់ការណែនាំចុះថ្ងៃណាទើបគេអាចចេញពីពេទ្យបាន»ជីមីន
«ប្រហែលជាថ្ងៃស្អែកគេអាចចេញពីមន្ទីពេទ្យបានហើយ»
«បាទអរគុណម្ដងទៀតលោកដុកទ័រ»ជីមីនអោនគំនាបគាត់ម្ដងទៀតរួចគាត់ក៏ដើរចេញទៅ ជីមីននឹងយ៉ុនហ្គីក៏គ្រាជុងគុកឡើងដើរចូលបន្ទប់ដើម្បីមើលថេយ៉ុង
«ពួកគេទៅមើលគេសិនទៅយើងនិយាយទូរស័ព្ទមួយភ្លេត»ដើរជិតដល់គ្រែពេទ្យហើយជុងគុកស្រាប់តែឈប់ព្រមទាំងប្រាប់អោយជីមីននឹងយ៉ុនហ្គីចូលទៅមុនរួចនាយក៏ដើរចេញមកក្រៅវិញទាញទូរស័ព្ទខលទៅនរណាមិនដឹង
«ពួកឯងទៅបំផ្លាញកន្លែងលក់របស់លោកស្រីឌីឡេនជាប្រពន្ធរបស់លោកឧត្តមនីយ៍អោយអស់ទៅប៉ុន្តែកុំខ្លាំងពេកម៉ាល្មមធ្វើអោយគាត់បាក់ស្បាតបានហើយ»កែវភ្នែកខ្មៅដុតពោពេញទៅដោយកំហឹងពោលឡើងទៅកាន់មនុស្សក្នុងទូរស័ព្ទដោយសម្លេងធំគួរអោយខ្លាច ជុងគុកជានរណា??????
—————————————————————
TO BE CONTINUE......
JEON WARREN💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now