ភាគទី3:លោកជាអ្នកណា?

2K 110 0
                                    

*អធ្យាស្រ័យចំពោះពាក្យសម្ដីមិនសមរម្យ*
អឹក!!..អូយ!...
«ហ៊ក...»ថេយ៉ុងលើកដៃខ្ទប់មាត់ស្របពេលឃើញសកម្មភាពនៅចំពោះមុខ គេឈរគាំងមួយសន្ទុះធំទម្រាំតែមានសតិមកវិញមនុស្សប៉ុន្មាននាក់ដួលអស់ទៅហើយ
«លោកប្ដី»នាយតូចដើរបកក្រោយមករកប្ដីទាំងសឹងមិនជឿនឹងភ្នែកនេះជាជុងគុកដែលគេស្គាល់មករាប់ឆ្នាំឬ?ដូចមនុស្ស2ផ្សេងគ្នាចឹងលោក
«ថ្ងៃក្រោយអោយរាងកុំចេះតែដាក់ជើងលើផ្លូវយើងដើរតែពាសពេកថ្ងៃនឹងពិននឹងមានលើកក្រោយពួកឯងដឹងតែចូលពេទ្យមិនខាន»ជុងគុកស្រែកសំឡុតទៅកាន់ក្មេងស្ទាវមួយក្រុមដែល
ព្យាយាមធ្វើបាបខ្លួនអំបិញមិញនេះ មុននេះថេយ៉ុងគាំងដោយសារតែជុងគុកទម្លាក់ឥីវ៉ាន់ចុះពីដៃវាយពួកក្មេងស្ទាវអស់នោះសាហាវជាងខ្លួនទៅទៀត8នាក់នឹងទល់នឹងមួយនាយវាយដួលទាំងអស់ហើយមើលសភាពពួកនោះក៏មិនមែនរងរបួសស្រាលដែរសុទ្ធតែត្រូវយ៉ាងដំណំអត់ទេ!នេះមិនមែនចន ជុងគុកទេ😭
«តោះទៅផ្ទះ»ចប់សម្ដីនាយក្រាស់ក៏អោនយករបស់របរវិញរួចក៏ដើរទៅផ្ទះដោយមិនភ្លេចនិយាយដាស់សតិប្រពន្ធអោយទៅជាមួយគេលេងឈរគាំងយកហ្មង
«លោកជាអ្នកណា?លោកមិនមែនចន ជុងគុកទេត្រូវទេ?»នាយតូចដើរបណ្ដើរសួរបណ្ដើរគេមិនជឿទេលោកអើយដូចរឿងចិនចឹងមិញនេះ
«ឯងគិតថាយើងជានរណា?»ជុងគុកងាកមកសម្លឹងមុខថេយ៉ុងទាំងចងចឹញ្ចើមចេះតែមានហើយសុខៗមកសួរចឹង
«ក៏មិនដឹងទេដឹងត្រឹមថាលោកមិនមែនជុងគុកទេ»
«ហេតុអ្វី?សុំហេតុផល»
«គឺជុងគុកគេអត់ចេះវាយគ្នាទេគេស្លូតបូតណាស់គេមិនធ្លាប់វាយគ្នាជាមួយនរណាម្នាក់ទេ»
«មកពីគេមិនចង់បង្ហាញនឹងហើយ កុំនិយាយច្រើនឆាប់ទៅផ្ទះទៅល្ងាចណាស់ហើយទុកផ្ទះចោលយូរខ្លាចចោរចូលផ្ទះ»ស្របនឹងសម្ដីពួកគេក៏បោះជំហានជារឿយៗតាមដងផ្លូវ ដំណើររបស់ពួកគេនេះមានមនុស្សច្រើននាក់ណាស់សម្លឹងមើលព្រមទាំងនិយាយដើមទៀតផង ឯអ្នកខ្លះទៀតសម្លឹងដោយ
ក្រសែភ្នែកចងគំនុំតែម្ដង សរុបទៅមានគ្រប់រស់ជាតិមនុស្សដែលសម្លឹងមកកាន់ពួកគេ តែពួកគេមិនទៅខ្វល់នឹងរឿងទាំងអស់នោះទេព្រោះធ្លាប់ទៅហើយ
«ជុង!»ដើរសុខៗថេយ៉ុងក៏លាន់មាត់ឡើងបន្ទាប់ពីសម្លឹងឃើញម៉ូតូចតនៅមុខផ្ទះរបស់ខ្លួន
«ហាស់?»
«នោះ»ជុងគុកងាកទៅតាមការច្បួញមាត់របស់នាយតូច
«....»គេមិនបានឆ្លើយតបឡើយប៉ុន្តែគឺដើរទៅតែម្ដង
«ដើរពីក្រោយខ្ញុំទៅ»ជុងគុកប្រាប់ទៅកាន់នាយតូចនៅពេលដែលឃើញគេបម្រុងនឹងដើរទៅមុនខ្លួន
«បេះដូងលោតញាប់មេសអញ»ថេយ៉ុងក្រោយពីទទួលបានពាក្យពីជុងគុកមុននេះគេហាក់មានអារម្មណ៍ថារំភើបល្មិចមិនដឹងទេបើនិយាយពីបេះដូងវិញសឹងតែលោតចេញពីក្រៅប្រអប់ទ្រូង😔
«Aww!!ម៉ាក់»ជុងគុកលាន់មាត់ឡើងបន្ទាប់ពីឃើញវត្តមានម្ដាយខ្លួននៅលើសាឡុង
«ទើបមកពីផ្សារឬកូន»លោកស្រីម៉ាដេនលីនចោទទៅកាន់កូនៗទាំង2ប្រកបជាមួយទឹកមុខញញឹមពព្រាយគាត់ស្រឡាញ់កូនប្រុសគាត់ណាស់ថ្នមដូចគ្រាប់ពេជ្រចឹងព្រោះគាត់មានតែកូនប្រុសម្នាក់គត់ប៉ាគេក៏ស្លាប់រាល់ថ្ងៃគាត់សល់តែជុងគុកនឹងអ្នកម៉ាក់ចំណាស់ម្នាក់ប៉ុណ្ណោះហើយរឿងគេសុំខ្លួនរៀបការជាមួយថេយ៉ុងនេះគាត់មិនសូវពេញចិត្តឡើយព្រោះគាត់ដឹងថាថេយ៍ជាមនុស្សរបៀបមិចប៉ុន្តែបើកូនប្រយសបណ្ដូលចិត្តសុំទៅហើយគាត់មិចនឹងប្រកែកបាន ងាកមកលូវវិញគាត់ខុសពីមុនឥឡូវគាត់ស្រឡាញ់ថេយ៉ុងណាស់ព្រោះតាំងពីរៀបការមកពួកគេតែងតែនាំយករឿងល្អមកប្រាប់គាត់មិនមានការឈ្លោះទាស់ទែងគ្នាឡើយ
«បាទម៉ាក់»នាយក្រាស់យករបស់របរដាក់លើតុរួចទើបដើរមកអង្គុយក្បែរម្ដាយជាក្រោយ
«ម៉ាក់មកយូរឬនៅ?»មាត់ចោទសួរទៅកាន់ម្ដាយឯដៃចាប់ទាញប្រពន្ធអោយអង្គុយចុះព្រោះថាគេឈរអត់គិតអង្គុយទេ
«ម៉ាក់ទើបមកមុននេះទេ ត្រូវហើយលើកក្រោយទៅណាមកណាចាក់សោផ្ទះផងទុកចោលបែបនេះមិនល្អទេនេះចេះម៉ាក់មកចុះបើអ្នកផ្សេងមកមានបំណងមិនល្អវិញនោះ»
«កូនប្រញាប់ពេកភ្លេចនឹងណាម៉ាក់»ជុងគុក
«អឹម!លើកក្រោយប្រញាត់ប្រញែងមនុស្សសម័យនេះទុកចិត្តមិនបានទេហើយថេយ៉ុងមិចក៏ស្ងាត់មេសកូនអត់និយាយអីសោះ»តបជាមួយកូនប្រុសរួចក៏ងាកទៅសួរកូនប្រសារដែលអង្គុយស្ងៀមក្រោយខ្នងជុងគុក
«កូនអត់អីទេម៉ាក់មិញស្មានចោរចូលផ្ទះកូនខំតែ..អឹប..»មិនទាន់និយាយចប់ស្រួលបួលផងក៏ត្រូវជុងគុកលើកដៃខ្ទប់មាត់ជិតឈឹង
«ហិហិម៉ាក់កុំស្ដាប់គេអីគេតែចឹងនៅក្មេងនិយាយមិនដឹងទិសតំបន់ទេ»ក្រោយពីគំរាមប្រពន្ធកំពូលឈ្លើយដោយក្រសែភ្នែកហើយនាយកម្លោះក៏ងាកមកតបនឹងម្ដាយវិញទាំងញញឹមមិនសូវសម
«ហ្ហឹម!កូននេះ»
«ចុះលោកយាយអត់មកជាមួយម៉ាក់ទេអី?»នាយក្រាស់សួរឡើងបន្ទាប់ពីឃើញសម្លឹងយូរហើយឃើញតែម្ដាយខ្លួនមិនឃើញយាយរបស់ខ្លួនមកជាមួយ
«អត់ទេកូនលោកយាយគាត់នៅជាមួយចាស់ៗក្នុងភូមិណាមួយផ្លូវឆ្ងាយដែរគាត់ពិបាកក្នុងការធ្វើដំណើរ»
«អររបាទម៉ាក់កូននឹកម៉ាក់ណាស់នៀក»ស្របនឹងសម្ដីជុងគុកក៏ចូលទៅអោបម្ដាយដាក់ក្បាលលើទ្រូងម្ដាយ
«ម៉ាក់ក៏នឹកកូនដែរ»លោកស្រីម៉ាដេនលីនលើកដៃអោបកូនវិញបង្កជាភាពកក់ក្ដៅមួយ
«មកដែរមកកូន»លោកស្រីម៉ាដេនលីនបក់ដៃហៅនាយតូចមករកខ្លួនព្រោះទឹកមុខគេមិនសូវល្អទេមិនប្រាប់ក៏ដឹងថាគេនឹកប៉ាម៉ាក់គេតាំងពីតូចមកគេមិនមែនចង់ចឹងទេគឺដោយរឿងតែមានរឿងខ្លះក្នុងគ្រួសារទើបបណ្ដាលអោយគេក្លាយជាបែបនេះបើមិនមានបញ្ហាអីទេក្មេងនេះស្លូតបូតនឹងគួរអោយស្រឡាញ់ណាស់
លោកស្រីម៉ាដេនលីនក្រសោបកូនទាំង2ជាប់ទ្រូងទាំងសងខាងអោបអស់មួយសន្ទុះធំទើបគាត់ប្រលែងការអោបវិញ
«ថេយ៍!មិចក៏យំ»ជុងគុកសួរឡើងបន្ទាប់ពីឃើញទឹកភ្នែកដានជាប់ថ្ពាល់របស់ថេយ៉ុងត្រូវហើយគេយំ យំតាំងពីពេលដែលលោកស្រីម៉ាដេនលីនហៅគេទៅម្ល៉េះគេយំដោយគ្មានសម្លេង
«អត់មានអីទេខ្ញុំគ្រាន់តែរំភើប»ថេយ៉ុងលើកដៃជូតទឹកភ្នែកចេញព្រមទាំងឆ្លើយដោយសម្លេងស្អកៗ
«ឈប់យំណាកូនមានរឿងអីប្រាប់ម៉ាក់នឹងជុងគុកបានណាម៉ាក់រីករាយនឹងស្ដាប់»ដៃជ្រួញរបស់គាត់លើកក្រសោបមុខតូចព្រមទាំងនិយាយជាមួយគេដោយសម្លេងស្រទន់ដែលថេយ៉ុងមិនធ្លាប់លឺបែបនេះទាល់តែសោះ
«ហ្ហឹក..ហ្ហឹក..ម៉ាក់»សារជាថ្មីរាងតូចយំអោបគាត់កាន់តែខ្លាំងម្ដងនេះគេបញ្ចេញមកទាំងអស់ទាំងសម្លេងនឹងទឹកភ្នែក
«កុំយំអីណាកូនកុំយំ»លោកស្រីម៉ាដេនលីនលើកដៃអង្អែលខ្នងកូនប្រសារថ្នមៗ ឯជុងគុកហាក់ភាំងបន្តិចព្រោះគេមិនធ្លាប់ឃើញរាងតូចពិបាកចិត្តឬយំឡើយនេះលើកទីមួយហើយ
«ប្រហែលជាខ្ញុំមិនសូវស្និតស្នាលនឹងព្យាយាមយល់ពីគេទើបមិនដឹងសុខទុករបស់គេទាល់តែសោះ»កែវភ្នែកថ្លាចេសសម្លឹងទៅមនុស្សក្នុងរង្វង់ដៃម្ដាយខ្លួន
«កូនរំភើបនឹងទង្វើរបស់ម៉ាក់ណាស់រួមមានជុងគុកផងដែរម៉ាក់ដឹងទេកូនមិនធ្លាប់មានមនុស្សយកចិត្តទុកដាក់ឬនិយាយពិរោះដាក់ទេសូម្បីតែម៉ាក់បង្កើតកូនក៏កូនសឹងតែមិនបានអោបគាត់ផងពីក្មេងកូនមិនដឹងទេតែតាំងពីកូនដឹងក្ដីមកកូនមិនដែលអោបគាត់ទេក្រៅពីស្ដីបន្ទោសនឹងវាយរាល់ថ្ងៃកូនមិនធ្លាប់ទទួលបានអ្វីលើសពីនឹងទៀតឡើយ»ថេយ៉ុងដកខ្លួនពីគាត់បន្តិចរួចក៏និយាយរៀបរាប់ពីអ្វីដែលខ្លួនជួបប្រទះ
«ហ្ហឹម!កូនពិបាកហើយថេយ៍ម៉ាក់សន្យាថាម៉ាក់នឹងមើលថែកូនអោយបានល្អម៉ាក់នឹងឧស្សាហ៍មកលេងកូនអោយបានញឹកញាប់ដើម្បីផ្ដល់ភាពកក់ក្ដៅដល់កូនប៉ះប៉ូវនៅរឿងល្អក់កក៌កន្លងមកដែលកូនជាប់ប្រទះ»មើលចុះគាត់មិនមែនជាម៉ាក់បង្កើតគេផងតែគាត់បែរជាស្រឡាញ់គេនឹងយល់ពីគេច្រើនខ្លាំងណាស់
«បើកូនបានលឺពាក្យនេះចេញពីមាត់ម៉ាក់បង្កើតកូនមិនដឹងជាកូនរំភើបប៉ុណ្ណាទេតែម៉ាក់ក៏មិនបាច់មកញឹកពេលក៏បានព្រោះពីផ្ទះម៉ាក់មកទៅនេះវាឆ្ងាយណាស់យល់ល្អចាំពួកកូនទៅលេងវិញក៏បាន»
«ត្រូវហើយម៉ាក់ ម៉ាក់ចាស់ហើយកូនមិនចង់អោយម៉ាក់ធ្វើដំណើរផ្លូវឆ្ងាយទេ»ជុងគុកដែលអង្គុយស្ងាត់ជាយូរក៏ពោលឡើង
«នេះកូនចង់ថាម៉ាក់ចាស់ផងហេស»ក្រោយពីលឺពាក្យកូនរួចគាត់ក៏លើកដៃវាយដើមដៃនាយក្រាស់បន្តិចទាំងសើច
«អត់ទេ!អត់ទេ!កូនមិនមែនន័យចឹងទេ»
«ចង់មានន័យយ៉ាងមិចវិញហាស់..ផាច់!ផាច់!»ស្របនឹងសម្ដីគាត់ក៏លើកដៃវាយគេថែម2ដៃទៀត សម្លេងសើចកក្អឹករបស់គ្រួសារតូចទាំង3នាក់លាន់លឺពេញផ្ទះទាំងអស់គ្នាចំណាយពេលនិយាយគ្នាលេងរហូតដល់ល្ងាច(ម៉ោង4)
«ម៉ាក់នៅពិសារបាយផ្ទះកូនសិនទៅចាំទៅវិញ»ជុងគុក
«ច្បាស់ជាចឹងហើយម៉ាក់មកនេះគឺមានបំណងមកញាំបាយផ្ទះកូនស្រាប់»
«ល្អណាស់ចឹងចាំកូនធ្វើម្ហូបដែលម៉ាក់ចូលចិត្តជូនម៉ាក់ពិសារណា»ចប់សម្ដីជុងគុកបម្រុងនឹងក្រោកតែក៏ត្រូវម្ដាយចាប់ដៃជាប់
«មិនបាច់ទេកូនអង្គុយត្រង់នេះហើយម៉ាក់ញាំម្ហូបកូនធ្វើមកយូរឆ្នាំហើយថ្ងៃនេះចង់សាកស្នាដៃធ្វើម្ហូបរបស់កូនប្រសារម្ដងថាឆ្ងាញ់កម្រិតណា»
«Hah???»ថេយ៉ុងនឹងជុងគុកឆ្លើយព្រមទាំងបើកភ្នែកធំៗសម្លឹងទៅកាន់គាត់
—————————————————————-
To Be Continue.....
✑Jeon Warrén ☜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now