*អធ្យាស្រ័យចំពោះពាក្យសម្ដីមិនសមរម្យ*
ចំណាយសឹង1ម៉ោងទម្រាំតែថេយ៉ុងចេញពីបន្ទប់ទឹក
"ចូលទៅដេកមែន?"សំណួរដំបូងរបស់ជុងគុកហាក់ចាក់ដោតអារម្មណ៍រាងតូចបន្តិចបន្តួចតែគេក៏មិនបានឆ្លើយអ្វីច្រើនទេគ្រាន់តែញញឹមបែបមិនសូវសមដាក់គេរួចក៏ដើរទៅគ្រែគេងបាត់
"ឯងកើតអី?មើលទៅឯងដូចសោះកក្រោះណាស់"ដោយមិនអស់ចិត្តនឹងកាយវិការចម្លែកៗរបស់ថេយ៉ុងជុងគុកក៏សួរឡើង
"គ្មានអីទេលោកងូតទឹកទៅខ្ញុំគេងមុនហើយ"សន្សឹមនឹងសម្ដីថេយ៉ុងទម្លាក់ខ្លួនគេងលើពូក
"កុំទាន់គេងមកនិយាយគ្នាអោយដឹងរឿងសិន"ជុងគុកដើរទៅចាប់ដៃតូចកន្ទា្រក់មួយទំហឹងអោយគេក្រោកអង្គុយ
"ហ្ហឹក...ខ្ញុំឈឺ"ជាថ្មីម្ដងទៀតថេយ៉ុងបង្ហូរទឹកភ្នែកនៅចំពោះមុខជុងគុក ត្រូវគេឈឺពិតមែនជុងគុកធ្លាប់ហាត់ប្រដាល់មាឌគេក៏ធំកម្លាំងគេក៏ខ្លាំងហើយមកប្របាច់ដៃមួយទំហឹងសឹងបាក់ឆ្អឹងចឹងនរណាមិនឈឺ?
"សុំទោស"លឺសម្លេងយំរបស់ថេយ៉ុងជុងគុកហាក់មានសតិមកវិញបន្តិចរួចក៌ប្រលែងដៃតូច ថេយ៉ុងចាប់ក៌ដៃខ្លួនមកអង្អែលថ្នមៗព្រោះគេឈឺពិតមែនវាឡើងក្រហមជាំទៅហើយ
"ឯងកើតអី?មួយថ្ងៃនឹងយើងឃើញតែឯងយំរហូតឯងក្លាយជាមនុស្សរំអួយបែបនឹងតាំងពីពេលណា?"ជុងគុកពោលឡើងទាំងជ្រួញចឹញ្ចើមចូលគ្នាគេអត់ឆ្ងល់មិនបានទេថេយ៉ុងដែលគេស្គាល់អង់អាចណាស់មិនដែលចុះចាញ់នរណាទេហើយរិតតែមិនចេះសម្រក់ទឹកភ្នែកទៀតចុះឥឡូវយ៉ាងមិចវិញ?គ្រាន់តែខ្លួនគំហកតិចតួចគេខ្លាចឡើងយំញ័រខ្លួនដូចកូនសត្វទៅហើយ
"ខ្ញុំសុំទោស"សម្លេងស្អកៗបន្លឺឡើងស្រាលៗសឹងតែមិនលឺគេយំឡើងអស់កម្លាំងពីខ្លួនទៅហើយ
"សុំទោស?សុំទោសរឿងអី?ឯងនិយាយប្រាប់យើងអោយចប់ចុងចប់ដើមមើលកុំនិយាយកំបុតៗចឹងយើងពិបាកយល់ណាស់មានរឿងអីនិយាយគ្នាអោយច្បាស់ៗមក"ជុងគុកចាប់ស្មានាយតូចអោយសម្លឹងមកខ្លួនរួចក៏សួរគេដោយបន្ទាបសម្លេងស្រាលៗគេមិនហ៊ាននិយាយគំហកទៀតទេព្រោះមើលទៅថេយ៉ុងដូចជាខ្លាចគេសម្បើមណាស់
"ខ្ញុំខ្លាចណាស់ហ្ហឹក...."ដៃក្រាស់ទាញកាយតូចមកអោបជាប់ផែនទ្រូងដល់ដំណាក់កាលនេះមានតែលួងគេសិនសឹមសួរនាំជាក្រោយ
"ខ្ញុំខ្លាចណាស់ជុង...ហ្ហឹក..."ថេយ៉ុងលើកដៃអោបជុងគុកវិញយំយកៗគេលែងទប់ទៀតហើយព្រោះទប់លែងជាប់ហើយ
"ខ្លាចរឿងអី?ខ្ញុំនៅទីនេះហើយកុំខ្លាចអីណាខ្ញុំមិនទៅណាចោលឯងទេកុំយំអី"នាយកម្លោះលើកដៃអង្អែលខ្នងគេថ្នមៗនឹងព្យាយាមនិយាយលួងលោមគេ
"ច្បាស់ឬអត់ថាលោកនឹងមិនទៅណាចោលខ្ញុំ?"លឺសម្ដីជុងគុកដូចនោះថេយ៉ុងបង្ហើបមុខពីទ្រូងគេបន្តិចរួចក៏សួរ
"ច្បាស់!ខ្ញុំសន្យា"
"កុំមានប្រពន្ធចុងអីណាជុង ថេយ៍សូមអង្វរណា"
"កុំប្រាប់ថាយំខ្លាំងដល់ថ្នាក់ដោយសាររឿងនឹង?"លឺចម្លើយហើយជុងគុកហួសចិត្តមិនស្ទើរទេយំសឹងគាំងដោយសាររឿងគេចង់យកប្រពន្ធចុងសោះ
"ត្រូវហើយហ្ហឹក..ហឹ..ជុងកុំយកប្រពន្ធចុងអីណាថេយ៍ព្រមពរពោះហើយថេយ៍ក៏ឈប់ដើរលេងទៀតដែរណាជុងណាកុំយកប្រពន្ធចុងទៅចោលថេយ៍អី..ហ្ហឹក..ថេយ៍ស្រឡាញ់ជុងណាស់កុំទៅចោលថេយ៍អី"រាងតូចរៀបរាប់ទាំងពេបមាត់ឆ្ពែបទឹកភ្នែកហូររហាម
"អឹម...ម្លឹងៗលោកអើយពេលខ្លះឯងដូចកូនក្មេងចឹង"កាន់តែចឹងជុងគុកកាន់តែហួសចិត្តនឹងចរឹកថេយ៉ុងលើសដើម
"កុំមានប្រពន្ធចុងអី..ហ្ហឹក..ហាហាហា"
"កុំយំអីយើងមិនយកប្រពន្ធចុងក៏បានតែថាមុននេះឯងនិយាយថាឯងព្រមយកកូនហើយតើវាពិតអត់?"
"ហ្ហឹ..ពិតថេយ៍អូខេហើយណាជុង"
"ល្អណាស់ចឹងយកឥឡូវតែម្ដងទៅចឹង"ចប់សម្ដីភ្លាមមិនអោយថេយ៉ុងតបតទាន់ជុងគុកចាប់ផ្ដួលកាយតូចទៅលើពូករួចក៏ឡើងទ្រោបពីលើ
"ជុងអត់ទាន់ងូតទឹកទេ"ថេយ៉ុងសម្លឹងមុខគេដោយបើកភ្នែកភ្លឹសៗ
"ចាំរួចចាំងូតក៏បានដែរមិនអីទេ"នាយកម្លោះតបទាំងទឹកមុខព្រាន
"អត់ទេគគ្រិចណាស់ទៅងូតទឹកសិនទៅ"រាងតូចក្រវីក្បាលច្បូញមូតចូលគ្នា
"ហិហិស្អប់ណាស់"ដោយខ្នាញ់នឹងមនុស្សក្រោមទ្រូងពេកនាយកម្លោះលើកដៃច្របាច់ថ្ពាល់គេតិចៗ
"គេងចាំសិនទៅយើងងូតទឹកមួយភ្លេតមកវិញលូវហី"ថារួចនាយកម្លោះក្រោកយ៉ាងលឿនទាញកន្សែងរត់ចូលបន្ទប់ទឹកភ្លាមៗ
"តាមសម្រួលក៏បានដែរមិនបាច់ប្រញាប់ពេកទេ"ដោយឃើញកាយវិការស្លន់ៗរបស់គេថេយ៉ុងក៏ស្រែកឡើងទាំងសើច ចរឹកដូរ360°ដូចជុងគុកថាមិនខុសមែនអំបិញមិញនៅយំសោះឥឡូវបែរជាមកសើចទៅវិញតាមអត់ទាន់ទេ
មួយសន្ទុះក្រោយមកជុងគុកក៌ចេញមកវិញជាមួយនឹងកន្សែងរុំត្រឹមចង្កេះជំហ៊ានមួយៗបោះទៅកាន់គ្រែដែលមាននាយតូចកំពុងលង់លក់តែមិនដឹងថាជាល្បិចឬក៏គេងមែនទេ
"គេងលក់ហើយឬ?"ជុងគុកអោនមើលមុខថេយ៉ុងបន្តិច
"គេងក៏គេងចុះចឹងមិនអីទេយើងរំលោភតែឯងក៏បានដែរ"
"អត់ទេ"បានផលពិតមែនគ្រាន់តែលឺសម្ដីរបស់ជុងគុកភ្លាមថេយ៉ុងក៏ក្រោកឡើងស្រែកចាច
"ស្មានតែគេងហើយតើសមិញ"
"នៅទេមិនទាន់គេងទេ"
"បើមិនទាន់គេងឆាប់ឡើងមកអាងបានគេង"ជុងគុកទម្លាក់ខ្លួនលើគ្រែតិចៗឯនាយតូចក៏ចេះតែរំកិលថយក្រោយយឺតៗរហូតដល់ផុតគ្រែ
អាយ!!!!
"សស្លាក់សស្លើតដូចក្មេង"នេះកុំតែជុងគុករហ័សដៃទ្រទាន់បើមិនចឹងដឹបពីលើគ្រែមិនខាន
"គឺមកពីលោកនឹងចូលមកធ្វើអី"
"ហើយឯងថយធ្វើអីក្រែងមុននេះនិយាយដឹងរឿងគ្នាហើយតើសឥឡូវមិចមកគេចវិញ?ប្ដូរចិត្តមិនយល់ព្រម?ឬព្រមអោយយកប្រពន្ធចុង?"នាយកម្លោះចាប់ផ្ដើមជ្រួញចឹញ្ចើមចូលគ្នាមុននេះច្បាស់ណាស់ថាអូខេហើយលូវមកអត់អូខេវិញខូចចិត្តហាស់
"អត់ទេៗអត់យកប្រពន្ធចុងទេ"លឺសម្ដីនាយក្រាស់ភ្លាមថេយ៉ុងចាប់ផ្ដើមពេបមាត់
"បើមិនចង់អោយយកប្រពន្ធចុងទេឆាប់ឡើងទោចឹងទ្រាំលែងចង់ជាប់ហើយ"ជុងគុកចាប់ទាញខ្លួនគេអោយមកកណ្ដាលគ្រែវិញរួចក៏ទ្រោបពីលើគេជាប់
"លោកលេងមែនទែនហី?"ថេយ៉ុងចាប់ផ្ដើមភ័យមុននេះគេនិយាយលេងទេដោយសារតែទាល់ទើបគេនិយាយចឹងតែនរណាទៅដឹងថាជុងគុកគេធ្វើមែន
"ក៏ធ្វើមែននឹងហើយរឿងចឹងៗធ្វើលេងមិចកើតដល់ធ្វើមែនបានកើត"នាយកម្លោះអោនចុះចូលចន្លោះក៌គេខ្សឹបដាក់ត្រចៀកគេល្វើយៗធ្វើអោយថេយ៉ុងព្រឺសម្បុរខ្ញាក
"ហ្ហឹម"ថេយ៉ុងក្រហឹមក្នុងបំពង់បន្តិចរួចក៏លើកដៃប្រលេះឡេវអាវខ្លួនម្ដងមួយៗរហូតដល់អស់បង្ហាញសាច់ទ្រូងពើតៗសរខ្ចីដែលជុងគុកមិនធ្លាប់ឃើញពីមុនសោះស្រស់ៗកណ្ដាលមុខ
ក្អឹក!!!
នាយកម្លោះនៅខាងលើចាប់ផ្ដើមលេបទឹកមាត់ក្រោយពេលដែលឃើញរាងកាយរបស់ថេយ៉ុង គេមិនធ្លាប់ឃើញទេតាំងពីរៀបការមកគេមិនដែលប៉ះថេយ៉ុងទេហើយនាយតូចនេះក៏ឃ្លុំជិតៗដែរអាចនិយាយបានថាវាជាលើកទី1
"ឆ្កួតណាស់"ជុងគុកពោលឡើងសន្សឹមនឹងដៃទាញអាវថេយ៉ុងបិទឡេវអោយគេវិញនរណាថាគេធ្វើមែនគេគ្រាន់តែចង់សាកចិត្តថេយ៉ុងប៉ុណ្ណោះហើយរឿងប្រពន្ធចុងទៀតគេមិចនឹងដាច់ចិត្តមាននោះបើរាល់ថ្ងៃមិនដែលមានចិត្តសេសសល់សម្រាប់នរណាម្នាក់ផងឃើញគេប្រងើយៗចឹងមិនមែនមិនស្រឡាញ់ថេយ៉ុងទេគេស្រឡាញ់នាយតូចនេះតាំងពីជួបដំបូងមកម៉្លេះគ្រាន់តែមនុស្សមាត់រឹងមិនហ៊ាននិយាយចុងក្រោយក៏សុំគេរៀបការយកតែម្ដងហើយសុទ្ធតែលើកហេតុផលថាដើម្បីកុំអោយគេបង្ករឿងទាំងដែលខ្លួនស្រឡាញ់គេចង់បានគេស្ទើរស្លាប់
"ល្ងង់ណាស់ឯងនេះ"បន្ទាប់ពីបិទឡេវអាវអស់ហើយជុងគុកក៏ទម្លាក់ខ្លួនក្បែរនាយតូចនឹងទាញកាយគេទៅអោប
"មានន័យថាមិច?"ដោយចម្លែកនឹងកាយវិការប្ដីម្ដងចេះម្ដងចុះធ្វើអោយនាយតូចចាប់ចងចឹញ្ចើមចូលគ្នាសម្លឹងគេភ្លឹសៗដោយមិនយល់ពីអ្វីដែលគេចង់បាន
"គេងទៅ សឺត..."2ម៉ាត់យ៉ាងខ្លីអមជាមួយនឹងការថើបសក់មួយដង្ហើមយ៉ាងវែងកាន់តែធ្វើអោយថេយ៉ុងឆ្ងល់កាន់តែខ្លាំងប៉ុន្តែក៏មិនហ៊ានសួរនាំទៀតរួចក៏សង្ងំគេងលងលក់អស់ទៅ
ពេលព្រឹកព្រលឹមពន្លឺព្រះអាទិត្យចាប់ផ្ដើមចាំងចូលតាមបង្អួចប៉ះលើផ្ទៃមុខរលោងពេញទំហឹង ត្របកភ្នែកនាយតូចចាប់ផ្ដើមកម្រើកយឺតស្របនឹងដៃកំពុងរាវរកមនុស្សដែលខ្លួនបានអោបកាលពីយប់មិញ
"គេទៅណាហើយ"ដោយរាវមិនប៉ះគេក៏ទប់ខ្លួនឡើងអង្គុយសម្លឹងមើលជុំវិញបន្ទប់តែក៌មិនបានឃើញជុងគុកដែរ ជើងស្រឡូនៗទម្លាក់ពិលើគ្រែដើរសម្ដីទៅទៅបន្ទប់ទឹកដើម្បីរកជុងគុកតែនៅតែមិនឃើញ
"ជុងលោកនៅឯណាហ្ហឹក..ជុងទៅចោលថេយ៍មែនទេ"ដោយរកពេញបន្ទប់ហើយមិនឃើញថេយ៉ុងក៏ចាប់ផ្ដើមយំជំហានមួយៗបោះចេញពីបន្ទប់ដោយទឹកភ្នែកហូររហាម
"ជុង?...."ថេយ៉ុងចាប់ផ្ដើមក្របួចចឹញ្ចើមចូលគ្នាស្របពេលដែលចេញមកប្រទះភ្នែកនឹងជុងគុកកំពុងអង្គុយលើសាឡុងនិយាយជាមួយមនុស្សស្រីម្នាក់
"ក្រោកហើយឬថេយ៍"
"អារុណសួស្ដីអ្នកបងថេយ៉ុង"
_____________________________
TO BE CONTINUE.....
JEON WARREN🪐
YOU ARE READING
ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]
Short Storyទោះជាត្រូវលែងលះគ្នាប៉ុន្មានរយដងក៏បេះដូងបងនៅតែមានវត្តមានរបស់អូន... គីមជេយ៍ ថេយ៉ុង / ចន ជុងគុក 22/09/2023