ភាគទី4:ពរពោះកូនអោយយើងទៅ

2K 114 0
                                    

*អធ្យាស្រ័យចំពោះពាក្យសម្ដីមិនសមរម្យ*
សកម្មភាពចម្លែករបស់កូនៗធ្វើអោយលោកស្រីម៉ាដេនលីនក្របួចចឹញ្ចើមចូលគ្នាសម្លឹងពួកគេឆ្លាស់គ្នាមួយរំពេច
"មានរឿងអីឬ?"
"គឺថានែក....."ជុងគុកលើកដៃអេសក្បាលតិចៗអោយធ្វើមិចទៅបើប្រពន្ធគេសូម្បីតែលាងចានសឹងតែមិនចេះផងនឹងរំពឹងអីអោយទៅធ្វើម្ហូបនោះ
"និយាយអោយចប់ៗមើល កុំអោយម៉ាក់ឆ្ងល់តាម"
"គឺថេយ៍គេមិនសូវចេះធ្វើម្ហូបខ្លាចថាមិនត្រូវមាត់ម៉ាក់"ទម្រាំនឹកឃើញលេសដោះសារគេគិតសឹងផ្ទុះខួរ បើម្ចាស់ខ្លួនវិញភ័យសឹងលិចនោមដាក់ខោហើយ
"មិនអីទេម៉ាក់ញាំបាន ឆាប់ទៅថេយ៍ម៉ាក់ឃ្លានហើយ"
"បា..បាទ...ម..ម៉ាក់"គ្មានវិធីទេបើប្រកែកនឹងគាត់ច្បាស់ជាខ្មាស់នឹងគាត់សម្លាប់ហើយនរណាទៅហ៊ាននិយាយថាខ្លួនមិនចេះធ្វើម្ហូបនៅមុខម៉ាក់ក្មេកនោះ😞
"កូនទៅជួយថេយ៍ហើយម៉ាក់"ជុងគុកបម្រុងនឹងក្រោកប៉ុន្តែក៏ត្រូវលោកស្រីម៉ាដេនលីនចាប់ដៃទុកជាលើកទី2
"មិនបាច់ទេកូននៅអង្គុយលេងជាមួយម៉ាក់ហើយ"
"បាទ"ដោយអស់វិធីនាយមានតែស្របតាមសម្ដីគាត់ខ្លួនប្រាណនៅជិតម្ដាយប៉ុន្តែចិត្តវិញ្ញាណរបស់នាយផ្ដោតទៅលើរាងតូចទាំងស្រុងភ្នែកចេះតែសម្លឹងទៅផ្ទះបាយខ្លាចថាគេមានបញ្ហាព្រោះគេមិនធ្លាប់ចូលផងអោយចេះអីទៅលោកអើយយយយយយ
"ជុង!"
"បាទ?"នាយកម្លោះលើកចឹញ្ចើមទៅកាន់ម្ដាយក្រោយពីសុខៗលឺគាត់ហៅខ្លួន
"កូនមានធំក្លិនអីអត់?"
"ក្លិនអីម៉ាក់?"នាយកម្លោះតបព្រមទាំងព្យាយាមហិតហើយក្លិននោះគឺ....
"ម៉ាក់ធំក្លិនខ្លោច"
"កូនទៅជួយថេយ៍ហើយម៉ាក់"គ្រាន់តែលឺសម្ដីគាត់ភ្លាមជុងគុកក្រោកឡើងរត់ទៅផ្ទះបាយយ៉ាងរហ័សក្លិនខ្លោចឬ??គឺច្បាស់ជាស្នាដៃប្រពន្ធហើយ
"ព្រះជួយ!!ស្អីនឹង?"មកដល់ភ្លាមជុងគុកគាំងឆ្គឹងក្រោយពីឃើញទិដ្ឋភាពកម្រកើតមាននៅចំពោះមុខគឺថាខ្លោចខ្ទះឡើងខ្មៅញូញតែម្ដងនាយក៏រហ័សចូលទៅបិទហ្គាសរួចក៏លើកខ្ទះដាក់កន្លែងលាងចាន
"ថេយ៍?នៅ?ឯណា?"ក្រោយពីសម្រួលស្ថានការហើយនាយចាប់ផ្ដើមរករាងតូចម្ដងព្រោះតាំងពីគេចូលមកគេមិនបានឃើញនាយតូចឡើយ
"ខ្ញុំនៅទីនេះ"ថេយ៉ុងចេញពីគ្រលាតជញ្ជាំក្បែរតុមកមុខគេឡើងខ្មៅតែម្ដង
"ហើយមិចបានទៅពួនត្រង់នោះ?"ជុងគុកអូសដៃគេចេញមកមុននឹងស្ដីបន្ទោសគេអោយគេ
"គឺខ្ញុំភ័យពេកអត់ដឹងធ្វើមិចទើបខ្ញុំទៅពួនត្រង់នោះទៅហ្ហឹក...ហ្ហឹក.."ស្របនឹងសម្ដីថេយ៉ុងស្រាប់តែយំចេញមកតែម្ដងពិតមែនហើយគេភ័យពិតមែនប៉ុន្តែភ័យរឿងខ្លោចមិនសូវខ្លាំងប៉ុន្មានទេគឺភ័យនឹងជុងគុកសម្លុតច្រើនជាង
"មិនអីទេ!មិនអីទេ!កុំយំអីអស់អីហើយរឿងប៉ុណ្ណឹងមិនជាធំដុំទេឈប់យំទៅធ្លាក់កូដជើងកាងអស់ហើយ"នាយក្រាស់ទាញកាយតិចមកអោបលួងលោមគេដោយសម្លេងពិរោះ
"ខ្ញុំមិនមែនខ្លាចរឿងនោះទេគឺខ្ញុំខ្លាចលោក លោកកាចណាស់ហ្ហឹកហ្ហឹកសម្លុតខ្ញុំឡើងខ្លាំង"រាងតូចដកមុខចេញពីទ្រូងក្រាស់សម្លឹងមុខគេដោយពេបមាត់ដូចកូនក្មេងចឹង(តាមពិតគេក៏ចេះខ្ចូតដែរ😞)
"Aww! ពិតមែនឬ?"នាយសឹងតែមិនជឿថាមនុស្សមុឺងមាំក្លាហានដូចជាថេយ៉ុងមកខ្លាចនឹងនាយសម្លុតទៅវិញ
"លោកកាចណាស់លោកមិនមែនជុងគុកទេជុងគុកគេស្លូតបូតណាស់គេមិនចេះវាយគ្នា ក៏មិនដែលតម្លើងសម្លេងដាក់ខ្ញុំដែរ"
"អំបិញមិញខ្ញុំភ័យពេកទើបស្រែកអោយតើស ឥឡូវខ្ញុំសុំទោសហើយឈប់យំទៅមកជួយខ្ញុំធ្វើម្ហូបល្អជាង"ជុងគុកប្រលេងកាយតូចរួចដើរទៅយកអៀមមកពាក់ដៃក្រាស់ចាប់ផ្ដើមកាន់ក្រណាត់ជូតតុជូនកន្លែងធ្វើម្ហូបអោយស្អាតសិនទើបរៀបចំហាន់បន្លែនឹងសាច់ដោយមានថេយ៉ុងនៅតាមសម្លឹងភ្លឹសៗទាំងមុខនៅប្រលាក់ផ្សែងខ្មៅពេញមុខ
"ជូតមុខចេញផងមុខឯងដូចកូនឆ្កែទៅហើយ"ជុងគុកទប់សើចលែងជាប់ហើយមកសម្លឹងភ្លឹសៗអុំជាមួយមុខខ្មៅៗចឹងទៀតនរណាទៅទប់បាន?
"អូ!!យូហើយមិចមិនប្រាប់ខូចសម្រស់ខ្ញុំអស់"លឺសម្ដីដូចនោះរាងតូចក៏ប្រញាប់លើកដៃជូតមុខខ្លួនឯងទាំងមុខជូរខឹងមេនហាស់មួយថ្ងៃហើយអត់ប្រាប់ទេសុខចិត្តនៅឈរសើច
"ក៏ទុកចឹងវាខ្ចូតទើបចង់អោយទុកសិននោះអីហិហិ"ដៃធ្វើម្ហូបមាត់ញោះប្រពន្ធមានអីមានក្ដីសុខដែរតើស
"ហឹសងរហើយ"ថេយ៉ុងព័ទ្ធដៃបែរមុខចេញងរខ្ទើតដាក់ជុងគុកភ្លាមៗ
"ហីយ៉ាចេះងរទៀតនេះមិនដែលឃើញសោះ"កាន់តែចឹងនាយកាន់តែចង់ញោះក្មេងស្ទាវស្អីមកខ្លាចគ្រាន់តេគេសម្លុតសំខាន់មើលចរឹកចុះងរដូចស្រី
"ឈប់ងរទៅតិចខ្ញុំប្រាប់ម៉ាក់ថាឯងចៀនពងទាខ្លោច"ឃើញនាយតូចមិនតបជុងគុកក៏និយាយប្រយោគសំខាន់ហើយពិតណាស់គេប្រតិកម្មភ្លាមៗ
"អត់ទេណាអូនឈប់ងរហើយកុំប្រាប់ម៉ាក់អីណា"
"ចរឹកប្ដូរ360°ក្នុង1នាទីតាមអត់ទាន់ទេលោកអើយល្បិចអូនច្រើនណាស់"សម្លេងញោះគ្នាទៅមកសើចលាន់កក្អឹកពេញផ្ទះបាយមើលទៅមានក្ដីសុខណាស់
មួយសន្ទុះក្រោយមកពួកគេទាំង2ក៏លើកអាហារ2-3មុខមកដាក់លើតុ
"ម៉ាក់!ពិសារបាយ"ជុងគុកឧទានហៅម្ដាយដែលកំពុងស្លុងអារម្មណ៍នឹងពត៌មានក្នុងទូរទស្សន៍
"ចាសកូន...ហឹមឈ្ងុយដល់ហើយនៀក"មកដល់ភ្លាមគាត់លាន់មាត់សរសើរភ្លាមព្រោះថាក្លិនម្ហូបឈ្ងុយពេញផ្ទះ
"ឆាប់ពិសារទៅម៉ាក់ទាន់នៅក្ដៅៗ"ស្របនឹងសម្ដីថេយ៉ិងក៏ដើរទៅកាន់ដៃគាត់អោយអង្គុយរួចខ្លួនក៏ដើរទៅអង្គុយកៅអុីក្បែរជុងគុកវិញ
"ឆ្ងាញ់ណាស់នៀក"គ្រាន់តែដាក់ចូលមាត់ភ្លាមគាត់សរសើរភ្លាម
"បើឆ្ងាញ់ពិសារអោយច្រើនៗទៅម៉ាក់"ជុងគុកចាប់ម្ហូដាក់ចានម្ដាយខ្លួនរួចក៏ពោលទាំងញញឹមគ្មានអ្វីប្រសើរជាជាងឃើញម្ដាយគេមានក្ដីសុខទេជាពិសេសស្នាមញញឹមលើផ្ទៃមុខគាត់តែម្ដងមួយជីវិតនេះគេផ្សងអោយម្ដាយគេញញឹមជាប់រហូត
"កូនប្រសារម៉ាក់ពូកែធ្វើម្ហូបណាស់នៀកមួយមុខណាក៏ឆ្ងាញ់ដែរ"លោកស្រីម៉ាដេនលីនពិសារបណ្ដើរសរសើរកូនប្រសារបណ្ដើរ
"ច្បាស់ជាចឹងហើយប្រពន្ធកូនពូកែធ្វើម្ហូបណាស់រាល់ថ្ងៃកូនដកចិត្តមិនរួចពីគេព្រោះតែគេពូកែធ្វើម្ហូបនេះឯង"គ្រាន់តែលឺម្ដាយសរសើរដូចនោះនាយកម្លោះក៏រហ័សចាក់បណ្ដោយល្អណាស់ដែលគាត់មិនសង្ស័យតែ.......
ផូស!!អូយ!!!
មួយដៃចំកណ្ដាលថ្ងាស់កូនប្រុសជុងគុកសឹងផ្ងា
ក្រោយទៅហើយព្រោះគាត់ទះភ្លាមៗពេកគេទប់ចំហរមិនទាន់
"កូនគិតថាម៉ាក់មិនដឹងមែនទេថាម្ហូបនេះកូនជាអ្នកធ្វើ?ម៉ាក់ញាំមករាប់ឆ្នាំហើយរសជាតិនេះមិនមាននរណាធ្វើដូចទេកុំមកចង់កុហកម៉ាក់"ស្មានតែគាត់មិនដឹងហី?គាត់ចិញ្ចឹមជុងគុកមករាប់ឆ្នាំហើយម្ហូបគេគាត់ដឹងរសជាតិច្បាស់បំផុត
«ហិហិម៉ាក់នៅភ្លក្សដឹងទៀត»នាយក្រាស់ចាប់ផ្ដើមលើកដៃអេះក្បាលសារជាថ្មីមុននឹងសម្លឹងទៅកាន់មនុស្សក្បែរដៃដែលកំពុងធ្វើមុខភ៏យៗ
«មកពីកូនមិនបានការគ្រាន់តែម្ហូបប៉ុណ្ណឹងក៏មិនចេះធ្វើកូនមិនល្អសុំទោសម៉ាក់»ថេយ៉ុងចាប់ផ្ដើមយំនឹងរៀបរាប់ទៅកាន់គាត់ទាំងមានអារម្មណ៍ដឹងខុសគេកំពុងគិតថាខ្លួនឯងអន់ណាស់
«Aww!កុំយំអីកូនម៉ាក់មិនបានប្រកាន់ខឹងនឹងកូនទេម៉ាក់ដឹងថាកូនមិនចេះធ្វើការងារផ្ទះទេព្រោះជុងគុកក៏ធ្លាប់ប្រាប់ម៉ាក់ដែរកូនកើតក្នុងគ្រួសារអ្នកមានទោះកូនមិនប្រាប់ក៏ម៉ាក់ដឹងដែរថាកូនមិនចេះនោះទេព្រោះអ្នកមានច្បាស់ជាមានអ្នកបម្រើធ្វើអោយញាំរាល់ថ្ងៃហើយ ម៉ាក់គ្រាន់តែចង់ដឹងចិត្តជុងគុកថាគេខ្វល់នឹងកូនឬអត់បើម៉ាក់អោយកូនធ្វើម្ហូបបែបនេះនោះ ហើយឥឡូវម៉ាក់បានចម្លើយហើយគេឆ្លេឆ្លាដូចមាន់រកពងចឹងអំបាញ់មិញហ៌»ប្រយោគរបស់លោកស្រីម៉ាដេនលីនធ្វើអោយថេយ៉ុងហើយមានអារម្មណ៍ថារំភើបខ្លាំងមើលចុះគាត់ល្អនឹងគេណាស់ទោះជាគេជាមនុស្សបែបណាក៏គាត់នៅតែធ្វើល្អដាក់គេដដែល
«អរគុណណាស់ម៉ាក់សម្រាប់អ្វីៗគ្រប់យ៉ាងដែលម៉ាក់ផ្ដល់អោយកូន កូនពិតជាមានសំណាងណាស់បានមកធ្វើកូនប្រសារម៉ាក់ នៅមានបងជុងទៀតជាតិមុនប្រហែលកូនធ្វើបុណ្យដល់ហើយបានជាប៉ះគ្រួសារល្អយ៉ាងនេះហិហិ»ទោះជាមិនសូវបានភាពកក់ក្ដៅពីម៉ាក់ប៉ាបង្កើតក៏បានពីប្ដីនឹងម៉ាក់ក្មេកដែរទាំង3នាក់ម្ដាយកូនបន្តញាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងមានក្ដីសុខ នៅពេលរួចរាល់រាល់លោកស្រីម៉ាដេនលីនក៏លាកូនៗត្រឡប់ទៅវិញពករោះគាត់ត្រូវទៅយកម្ដាយគាត់ពីមណ្ឌលចាស់ជរាទៀត
«មោះ!ចាំខ្ញុំជួយ»មួយប្រយោគនេះបង្កជាភាពឆ្ងល់ពេញខួរក្បាលរបស់ជុងគុកតែម្ដង
«ថ្ងៃនេះកើតស្អីបាននឹកឃើញមកជួយលាងចានខ្ញុំ?ឯងក្ដៅខ្លួនមែន?ឬក៏វាយគ្នាពេកឡើងបង្វិលសតិឯងអស់ហើយ?»ជុងគុកលាងចានបណ្ដើរចោទសួរប្រពន្ធបណ្ដើររាល់ថ្ងៃមិនដែលនឹកឃើញជួយផងថ្ងៃនេះដូចឧស្សាហ៍ចម្លែក(គេជួយហើយឆ្ងល់ទៀត😞)
«មានអារម្មណ៍ថាខ្លួនឯងអត់ប្រយោជន៍ពេកមើលលោកនឹងម៉ាក់លោកល្អនឹងខ្ញុំយ៉ាងនេះបើមិនជួយអីខ្លះក្រែងចិត្តណាស់»
«យូរហើយទើបនឹកឃើញក្រែងចិត្ត?វាហួសពេលក្រែងចិត្តហើយឯងដឹងទេ»
«ខ្ញុំសុំទោស ឥឡូវលោកចង់អោយខ្ញុំធ្វើអីដើម្បីលុបលាងកំហុស?»នាយតូចច្បូតមាត់ចូលគ្នានិយាយទៅកាន់គេដោយទឹកមុខបែបខ្ចូតៗ😭ឯជុងគុកលឺដូចនោះក៏ទម្លាក់ចានចុះរួចបែរមកសម្លឹងគេចំៗហើយក៏...
«លែងគ្នាជាមួយយើងដោះលែងយើងអោយមានសេរីភាពទៅកំហុសឯងគ្រប់យ៉ាងយើងនឹងបំភ្លេចចោល»
«អត់ទេ!អត់ទេ!ខ្ញុំមិនព្រមទេខ្ញុំខំចំណាយពេលញ៉ែលោកយូរណាស់ទម្រាំតែបានលោកមកខ្ញុំស្រឡាញ់លោកណាស់ខ្ញុំមិនអោយលោកទៅណាចោលខ្ញុំទេសូមអង្វរណាកុំចាកចេញពីខ្ញុំអីខ្ញុំមិនមាននរណាជាទីពឹងទៀតទេក្រៅពីលោក»ថេយ៉ុងចាប់ដៃជុងគុកព្រមទាំងពោលឡើងនៅពាក្យក្នុងចិត្តរបស់ខ្លួនទឹកមុខធ្លាប់តែឌឺដងក៏ប្រែមកជាកំសត់វិញបាត់បង់អ្វីបាត់បង់ចុះប៉ុន្តែគេមិនពករមបាត់បង់ជុងគុកឡើយ
«ហិហិល្ងង់ណាស់យើងគិតថាឯងឆ្លាតប៉ុន្តែចុងក្រោយនៅតែល្ងង់ដដែលយើងគ្រាន់តែនិយាយលេងសោះឯងក៏ជឿដែរ»ជុងគុកហាក់សំណើចមួុរំពេចត្បិតតែមាត់គេនិយាយចឹងតែតាមពិតគេក៏ស្រឡាញ់រាងតូចដែរគ្រាន់តែស្អប់ចរឹកគេត្រង់ពិននិយាយមិនស្ដាប់បន្តិចតើស
«លោកលេងខូច»ទឹកមុខកំសត់ក៏ប្ដូរមកជាសម្លក់វិញជុងគុកនិយាយមិនខុសទេទឹកមុខគេដូរ360ដឺការេ
«មុននេះឯងចង់ធ្វើអីអោយមានប្រយោជន៍មែនទេ?»
«ត្រូវហើយៗ»
«ហ្ហឹម.....ចឹងពរពោះកូនអោយយើងទៅ»
«ហាស?ពរពោះកូន?»
—————————————————————
                     To Be Continue.....
                      Jeon-Warrén 💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now