[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
ថេយ៉ុងឈរគាំងត្រឹងហាក់រកពាក្យដោះសារលែងឃើញ មិនគួរណាធ្លោយមាត់និយាយសោះ
«ធ្វើមិចអាថេយ៍ គិត!គិត!»ថេយ៉ុងសម្លឹងមុខមាំរបស់ជុងគុកទាំងភិតភ័យសន្សឹមនឹងនេះជុងគុកក៏ចេះតែដើរ មករកគេដូចគ្នា
«ឆ្លើយមកមិចក៏អូនដឹងថាបងខ្លាចវា?អូនបោកប្រាស់បងមែនទេតាមពិតអូនមិនបានបាត់បង់ការចងចាំទេត្រូវទេ?»នាយក្រាស់ដាក់ថាសទឹកដោះគោចុះលើតុរួចក៏សួរទៅកាន់នាយតូចដោយប្រើក្រសែភ្នែកសម្លឹងយ៉ាងគួរអោយខ្លាច
«អត់ទេខ្ញុំអត់បានបោកប្រាស់លោកទេ»ថេយ៉ុងឆ្លើយទាំងញ័រមាត់តតាត់
«ចុះហេតុអ្វីអូនដឹងថាបងខ្លាចម៉ាសុីនផ្លុំសក់?ក្រែងអូន បាត់បង់ការចងចាំហី?នៅមានទៀតអូនមិនចងចាំនរណាទាំងអស់តែអូនបែរជាប្រតិកម្មពេលបងស្និតស្នាលនឹងហ្វារីអាមានន័យថាមិចវិញថេយ៍?អូនគិតថាបងជាមនុស្សល្ងង់អោយអូនបោកបានយ៉ាងងាយឬ?»សម្ដីផាំងៗរបស់ជុងគុកកាន់តែធ្វើអោយថេយ៉ុងភ័យ
«អាយ..ហ្ហឹក»កាយតូចដួលទៅលើការ៉ូក្បែរគ្រែដោយសារតែអស់ជំហរទប់ទល់នឹងកែវភ្នែកពិឃាតរបស់ជុងគុក
«មិចបានជាបងកុហកពួកយើងចឹងបងប្រុសថេយ៉ុង»ហ្វារីអាក្រោកពីកៅអុីដើរមកនិយាយជាមួយថេយ៉ុងដែលកំពុងខ្ទប់ក្បាលហាក់ទទួលយកមិនបាន
«មិចបានអូនធ្វើចឹង/មិចបានជាបងធ្វើចឹង»សភាពថេយ៉ុងពេលនេះដូចជាមនុស្សមានបញ្ហាផ្លូវចិត្តចឹងគេលើកដៃខ្ទប់ត្រចៀកខ្ទប់ក្បាលជាប់
«អត់ទេ..អត់ទេ..ខ្ញុំមិនបានកុហកទេ..អត់ទេ~~~~»រាងតូចស្រែកមួយទំហឹងផ្ដើមផ្ដាច់ខ្លួនចេញពីសុបិន្តអាក្រក់(Haaយល់សប្តិទៀតហី😩)
«ល្បល់កាច់នេះខំតែភ័យ»ថេយ៉ុងលើកដៃទះក្បាលខ្លួនឯងតិចៗដើម្បីដាស់សតិមកវិញ កែវភ្នែកពណ៌ត្នោតចាប់ផ្ដើមសម្លឹងមើលមនុស្សស្រីកំពុងលង់លក់ក្បែរខ្លួនយ៉ាងស្កប់ស្កល់ អំបិញមិញពេលដែលហ្វារីអាចូលងូតទឹកថេយ៍ក៏ផ្ដេកខ្លួនគេងបំណងថា
គ្រាន់តែគេងចាំប៉ុន្តែនរណាទៅដឹងថាគេបែរជាគេងលក់តែម្ដងសំខាន់នៅឆ្លៀតយល់សប្តិឡើងបែកស្លុយទៀត មិនគិតច្រើននាយតូចឈោងដៃយកទូរស័ព្ទលើតុមកមើលម៉ោងឃើញថាម៉ោង10ជាងទៅហើយនេះគ្រាន់តែលក់មួយប្រាវរបស់គេឡើង2ជាងម៉ោងជាងឬ?
«ណ្ហើយយយ»ថេយ៉ុងដកដង្ហើមធំបន្តិចទើបទម្លាក់ជើងចុះពីលើគ្រែជាក្រោយ ដំណើរមួយៗទាំងរាងសឺៗទៅកាន់បន្ទប់ទឹក អត់ងូតទឹកគេអត់ចេះនៅដូច្នេះហើយទោះជាម៉ោងកណ្ដាលអាធ្រាតក៏គេក្រោកងូតទឹកដែរ
____________
ចំណាយពេលអស់1ម៉ោងទើបថេយ៉ុងចេញមកវិញព្រោះថាចូលទៅងូតទឹកតែក៏ប្ដូរទៅត្រាំទឹកវិញ ហើយពេលកំពុងត្រាំទឹកនឹងគេគ្រាន់តែផ្ដេកខ្លួនអោយស្រួលបួលទេតែបែរជាគេងលក់ម្ដងទៀត😭
«លក់ស្រួលដល់ហើយនាងល្អិត»ថេយ៉ុងទាញភួយដណ្ដប់អោយហ្វារីអាទាំងញញឹមស្រាលៗ បន្ទាប់ពីរៀបអោយនាងគេងរៀបរយហើយគេក៏បោះជំហ៊ានចេញពីបន្ទប់ទៅកាន់ផ្ទះបាយដើម្បីរកអីញាំព្រោះថាមុននេះញាំបានតែបន្តិចទេរវល់ខឹងប្រច័ណ្ឌប្ដីពេក
«ហិហិ»នាយតូចអស់សំណើចបន្តិចបន្ទាប់ពីឃើញសភាពគេងរបស់ជុងគុក ជើងម្ខាងធ្លាក់មកក្រោមឯម្ខាងទៀតនៅខាងលើសាឡុងឯណោះលក្ខណៈថាគេងជំទាំងតែម្ដង ក្រោយពីឈរសម្លឹងអស់មួយសន្ទុះហើយគេបោះជំហានទៅកាន់តុអាហារព្រោះមើលពីចម្ងាយមានអារម្មណ៍ថាឃើញរបស់គ្របនៅទីនោះ ហើយវាក៏ដូចជាការគិតមែនជុងគុករៀបម្ហូបនឹងបាយទុកអោយនាយតួចយ៉ាងរៀបរយគេហាក់ដឹងបានថាថេយ៉ុងច្បាស់ជាចេញមករកអីញាំកណ្ដាលយប់មិនខាន
«ប្រុសចម្កួតនេះ»ថេយ៉ុងដាក់ខ្លួនអង្គុយញាំបាយទាំងញញឹមខ្ចឹបតាមអារម្មណ៍រំភើបរបស់គេដែលត្រូវបានជុងគុកយកចិត្តទុកដាក់នឹងខ្លួន ប៉ុន្តែមិនប៉ុន្មាននាទីក្រោយស្នាមញញឹមមុននេះហាក់រសាត់ចេញពីផ្ទៃមុខគេបន្តិចម្ដងៗ
«អត់ទេ!ខ្ញុំអាចចិត្តទន់ជាមួយបុរសដែលលោតសញ្ញាគ្រោះថ្នាក់ម្នាក់នេះបានទេ ខ្ញុំនៅជាមួយគេយូរហើយហេតុអ្វីខ្ញុំមិនចាប់សម្គាល់លក្ខណៈរបស់គេសោះចឹង តើគេធ្វើល្អជាមួយខ្ញុំមានគោលបំណងអីទៅ?»នាយតូចញាំបាយបណ្ដើរគិតបណ្ដើរគេនៅតែមិនអាច យល់ពីជុងគុកគេមិនអាចដឹងពីគំនិតរបស់ជុងគុកសូម្បីតែបន្តិច
ចំណាយពេលអស់សន្ទុះធំទើបនាយតូចញាំបាយរួចរាល់ ដំណើរលបៗដោយសម្ងាត់ទៅរកនាយកម្លោះដែលកំពុងលង់លក់នៅលើសាឡុង ដៃស្រឡូនៗចាប់ផ្ដើមប៉ះពាល់រាងកាយអ្នកកម្លោះថ្នមៗក្នុងបំណងទាញគេអោយគេងស្រួលបួលវិញតែ...
អាយ!!!
ថេយ៉ុងស្រែកសឹងភ្លាត់សម្លេងបន្ទាប់ពីត្រូវបានដៃមាំរបស់ជុងគុកទាញគេអោយគេងពីលើ
«លោក?...»
«កុំរើអីហើយគេងទៅ»លឺសម្ដីជុងគុកដូចនោះថេយ៉ុងក៏លែងរើហើយសង្ងំគេងលង់លក់បាត់ទៅ
សម្លេងមាន់រងាវល្វើយៗអមជាមួយពន្លឺព្រះអាទិត្យស្រាលៗចាំងចូលតាមកញ្ចក់បង្អួចប៉ះលើផ្ទៃមុខក្រមុំតូចរូបស្រស់ពេញទំហឹង នាងតូចហ្វារីអាបើកភ្នែកឡើងព្រឹមៗព្រោះតែចាំងភ្នែកជាមួយពន្លឺថ្ងៃ
«ហឹម..»ហ្វារីអាក្រោកអង្គុយឆ្មក់ទាំងលើកដៃញីភ្នែកខ្លួនតិចៗតាមរបៀបមនុស្សគេងមិនទាន់អស់ងងុយ
«បងថេយ៍?»នាងហៅសព្វនាមមនុស្សប្រុសគេងក្បែរខ្លួនយប់មិញតិចៗសន្សឹមនឹងភ្នែកកំពុងសម្លឹងមើលពេញបន្ទប់រកវត្តមានរបស់ថេយ៉ុង តែហាក់មិនឃើញស្រមោលរបស់គេសោះ ជើងស្រឡូនៗរបស់នាងទម្លាក់ចុះពីលើគ្រែដើរសម្ដៅទៅបន្ទប់ទឹក
តុត!តុក!
«បងថេយ៍នៅក្នុងនេះទេ?»នាងតូចគោះទ្វារបណ្ដើរសួរបណ្ដើរ ដោយមិនមានការឆ្លើយតបនាងក៏សាកមួលគន្លឹះដើម្បីបើកទ្វារ
«គាត់ទៅណាហើយ?»ដោយមិនឃើញវត្តមានរបស់ថេយ៉ុងនាងក៏ដើរចេញមកខាងក្រៅបន្ទប់មើល ប៉ុន្តែក៏គាំងត្រឹងនៅមួយកន្លែងព្រោះទិដ្ឋភាពនៅចំពោះមុខ ព្រះអើយមើលចុះគូស្នេហ៍មួយគូកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតនៅលើសាឡុងនៅចំពោះមុខនាង(ឆុបភើហ្សាយ😞)
«គួរដាស់គាត់ឬអត់ណ៌?»ហ្វារីអាឈរសម្លឹងពួកគេអស់មួយសន្ទុះទើបពោលឡើង
«កុំដាស់ល្អជាង»ដោយមិនចង់កាត់ចង្វាក់ស្នេហាគេទាំងព្រលឹមនាងក៏ដើរទៅបន្ទប់វិញដើម្បីលុបលាងមុខនឹងសម្អាតខ្លួន
«នៅមិនទាន់ក្រោកទៀតឬ?»នេះនាងងូតទឹករៀបចំខ្លួនអស់សឹង2ម៉ោងហើយបងប្រុសនឹងបងថ្លៃនាង នៅមិនទាន់ក្រោកទៀតនេះគិតគេងដល់ថ្ងៃចាំងចំ កណ្ដាលក្បាលឬមិចនឹង?ប៉ុន្តែនាងតូចក៏មិនបាន ដាស់ដែរគឺគេចាកចេញទៅដោយទុកអោយបងៗគេនៅគេងនឹង
__________
ដូចដែរនាងគិតមិនខុសមែនម៉ោង10ថ្ងៃទៅហើយទើបពួកគេចាប់ផ្ដើមកម្រើកខ្លួន
«ហឹម»ជុងគុកក្រហឹមក្នុងបំពង់បន្តិចមុននឹងបើកភ្នែកឡើងសម្លឹងមើលមនុស្សដែលកំពុងគេងពីលើខ្លួនយ៉ាងស្កប់ស្កល់
«ថេយ៍?ថេយ៍?»នាយក្រាស់លើកដៃអង្រួនស្មាគេតិចៗក្នុងបំណងដាស់គេអោយក្រោក
«ហឹម»ថេយ៉ុងជ្រួញចឹញ្ចើមចូលគ្នាហាក់មិនពេញចិត្តនឹងទង្វើមួយនេះឡើយ មនុស្សកំពុងតែគេងលក់ស្រួលមកដាស់បែបនេះនរណាមិនម៉ួម៉ៅ
«កូនខ្លាហាក្រោកឡើងម៉ោង10ហើយណាគិតគេងដល់ពេលណាទៀតនឹង?ឆាប់ក្រោកទៅបងធ្ងន់ណាស់ឡើងស្ពឹកខ្លួនអស់ហើយនៀក»សម្លេងញោះរបស់ជុងគុកធ្វើអោយថេយ៉ុងកាន់តែខឹងលើសដើម នាយតូចក្រោកឡើងភ្លាមៗធ្វើជុងគុកភ្ញាក់មួយទំហឹងសឹងតែដកព្រលឹងចេញពីខ្លួន
«ហីយ៉ាអូនធ្វើអោយបងភ័យហើយ»អ្នកម្លោះធ្វើជាលើកដៃរឺតទ្រូងមួយៗ
«រំខាន»2ម៉ាត់ដាច់អហង្ការរបស់ថេយ៉ុងទាំងជ្រួញចឹញ្ចើមចូលគ្នា គេក្រោកចេញពីជុងគុករួចក៏ដើរទៅបន្ទប់ខ្ទើតៗតាមរបៀបមនុស្សម៉ួម៉ៅក្ដៅក្រហល់ក្រហាយ😤
«ដូចក្មេង»សកម្មភាពនេះធ្វើអោយជុងគុកហាក់សំណើចបន្តិចដែរ នាយកម្លោះក្រោកឡើងដើរទៅកាន់ផ្ទះបាយតាមទម្លាប់របស់នាយដែលត្រូវធ្វើជាចុងភៅវាំងបម្រើរាជបុត្រគីម
_________
«នាងល្អិតនោះទៅណាហើយ?»ថេយ៉ុងចេញពីបន្ទប់មកសួរទៅកាន់ជុងគុកព្រោះថាបាត់វត្តមានស្ដេចរំខានហ្វារីអា
«ទៅវិញហើយ»
«Awwទៅពីកាល?មិចក៏មិនប្រាប់ខ្ញុំសោះចឹង?»
«មិនដឹងដូចគ្នាព្រោះក្រោកមកមិនឃើញនាងផងប្រហែលជាទៅតាំងព្រលឹមហើយមើលទៅ»ជុងគុកតបទៅនាយតូចទាំងភ្នែកនឹងដៃស្ថិតនៅលើម្ហូប
«ចឹងនាងមិនឃើញ....»ថេយ៉ុងទើបភ្ញាក់ខ្លួនថាយប់មិញគេគេងជាមួយជុងគុកហើយនាងតូចនោះមិនឃើញអស់ហីហេសបើនាងក្រោកទៅពីព្រលឹមនោះ?
«ក៏ឃើញនឹងហើយ»ជុងគុកងើបមុខមកសម្លឹងថេយ៉ុងទាំងស្នាមញញឹមមនុស្សខូចគឺញញឹមរបៀបកាច់គេអោយអៀនតែម្ដង ហើយក៏បានផលទោះជាខំទប់យ៉ាងណាក៏ថេយ៉ុងនៅតែអៀនខ្វេរបស់គេដែរមនុស្សស្អីសម្បូរស្នេហ៍ដាក់គេអោយងប់យ៉ាងនេះ
«ឆើស»
អាហារពេលព្រឹករបស់ប្ដីប្រពន្ធមួយគូនេះក៏បញ្ចប់ទៅយ៉ាងរលូនថេយ៉ុងជួយប្រមូលចានជុងគុកទៅ
ទុកនៅរាវតាមទម្លាប់ ហើយក៏រៀបចំខ្លួនចេញក្រៅ
«អូនទៅណា?»ជុងគុកចោទសួរទៅកាន់នាយតូចទាំងចងចឹញ្ចើមចូលគ្នា
«ទៅក្រៅនឹងហើយ»ថេយ៉ុងឆ្លើយហីៗមិនបានគិតថាកែវភ្នែកខ្មៅដុតមួយគូនោះកំពុងសម្លឹងមកគេដោយភាពសង្ស័យឡើយ
«ទៅក្រៅធ្វើអី?»
«ធ្វើដូចមិនដឹងចឹងតែញាំបាយហើយខ្ញុំចេញវាយគ្នាហី..អឹប»ធ្លោយមាត់ដល់ចំណុចនេះទើបរាងតូចហាក់ភ្ញាក់ខ្លួននឹងលើកដៃខ្ទប់មាត់យ៉ាងរហ័ស
«វាយគ្នា??»
____________________________
TO BE CONTINUE.......
JEON WARREN💜
YOU ARE READING
ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]
Short Storyទោះជាត្រូវលែងលះគ្នាប៉ុន្មានរយដងក៏បេះដូងបងនៅតែមានវត្តមានរបស់អូន... គីមជេយ៍ ថេយ៉ុង / ចន ជុងគុក 22/09/2023