ភាគទី13:អូនស្គាល់នាងឬ?

1.5K 91 0
                                    

[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
ជំហ៊ានញាប់ៗរបស់ជុងគុកទៅកាន់ទ្វារអមជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខជាប់ហាក់ស្មានអារម្មណ៍រាងតូចអោយបញ្ចេញកាយវិការមិនពេញចិត្ត
«មិចក៏មកទាំងយប់ចឹង»ជុងគុកសួរទៅកាន់ស្រីតូច រូបស្រស់ព្រោះនេះម៉ោង7យប់ទៅហើយ ហើយនាងមករកស្អីទៅ?
«ចៃដន្យមកលេងផ្ទះមិត្តភក្តិនៅមិនឆ្ងាយពីទីនេះដែរទើបឈាងមកលេងបន្តិចទៅ»នាងតូចឆ្លើយវិញទាំងញញឹមខ្ចិប ទាំង2នាក់បណ្ដើរគ្នាចូលព្រមទាំងកៀកស្មាយ៉ាងជិតស្និតមានន័យបែបណា??នេះគេអត់មាន យល់អារម្មណ៍មនុស្សដែលកំពុងអង្គុយនៅតុបាយសម្លឹងមកគេបន្តិចទេហី?
«ថេយ៍នេះគឺហ្វា....»
«ខ្ញុំឆ្អែតហើយ»មិនចាំដល់ជុងគុកនិយាយចប់ថេយ៉ុងក៏ពោលឡើងរួចក៏ក្រោកពីតុបាយដើរទៅបន្ទប់ទាំងស្ងាត់ស្ងៀម
«គេកើតអី?»បន្ទាប់ពីថេយ៍ចេញទៅបាត់ហ្វារីអាក៏ចោទសួរទៅកាន់ជុងគុក
«បងក៏អត់ដឹងដែរ»ជុងគុកតបទៅនាងវិញទាំងជ្រួញចឹញ្ចើមចូលគ្នាមិនយល់នឹងកាយវិការថេយ៉ុងដូចគ្នា ឈប់!ឈប់!គេប្រើសព្វនាមបងឬ?
«ប្រហែលមកពីអូនទេដឹងទើបគាត់បែបនេះហ៌នេះបងនៅមិនទាន់ប្រាប់គាត់ទៀតថាអូនជាអ្នកណា?«ហ្វារីអាងើយក្បាលសួរអ្នកកម្លោះបន្តិច
«នៅទេ»
«បែបនឹងតើសបានជាគាត់អន់ចិត្ត បងឯងនេះធ្វើអោយបងថេយ៍ខូចចិត្តទៀតហើយ ត្រូវហើយអូនលឺមកថាគាត់ឈឺមែនទេ?»
«អឹមថេយ៍ត្រូវប៉ាគេដាក់ថ្នាំបំបាត់ការចងចាំគាត់មាន បំណងចង់យកថេយ៍ចេញពីបង ព្រោះបងក្រមិនអាចមានលទ្ធភាពចិញ្ចឹមគេបាន»ជុងគុកបណ្ដើរនាងទៅកាន់សាឡុងរួចក៏និយាយគ្នាអំពីរឿងរ៉ាវខ្លះៗរបស់រាងតូច
«អូ!តាកញ្ចាស់នឹងនៅតែចឹងដដែលពេលណាទើបបងសងសឹកជាមួយគាត់ទៅ ចាប់តាកញ្ចាស់នឹងដាក់គុកទៅអោយតែលឺឈ្មោះចង់តែចាប់ហែក ហែក ហែកទេ»ហ្វារីអាចាប់ផ្ដើមខឹងព្រមទាំងបញ្ចេញកាយវិការខ្ចូតៗធ្វើអោយនាយកម្លោះផ្ទុះសំណើចមួយរំពេច សកម្មភាពទាំងអស់នេះក៏មានកែវភ្នែកមួយគូរកំពុងសម្លឹងមករកពួកគេដែរ ថេយ៉ុងមិនបានទៅបន្ទប់ទេគឺគេឈរនៅកន្លៀតក្បែរនោះឯងតែរាងឆ្ងាយមិនអាចស្ដាប់លឺពួកគេនិយាយគ្នាទេគ្រាន់តែអាចមើលឃើញសកម្មភាពស្និតស្នាលរបស់ពួកគេ
«ហ្ហឹក..ហ្ហឹក..ហេតុអ្វីឯងត្រូវយំ យំធ្វើអីកុំយំដោយ សារប្រុសដែលលោតសញ្ញាគ្រោះថ្នាក់គ្រប់ពេល
ម្នាក់នឹងអី»ថេយ៉ុងទម្លាក់ខ្លួនអង្គុយចុះសម្រក់ទឹកភ្នែកដោយហាមមិនបាន គេមិនយល់សោះហេតុអ្វីគេក្លាយជាមនុស្សទន់ជ្រាយបែបនេះគេរឹងមាំគេអង់អាចណាស់ចុះឥឡូវមិចក៏ប្រែមកជាបែបនេះ អីតិចក៏យំៗ
«រំអួយ?ហឹស»កំពុងយំសុខៗថេយ៉ុងក៏នឹកឃើញពាក្យដែលជុងគុកធ្លាប់ថាអោយខ្លួនកាលពីពេលដែលគេបម្រុងនឹងយកប្រពន្ធចុង ដល់ត្រឹមនេះគេស្រាប់តែសើចឡើងមួយហឹសរួចក៏លើកដៃជូតទឹកភ្នែកចេញ ក្រោកងើបទៅបន្ទប់ទាំងមានអារម្មណ៍ថាធីងធោង
«អូនអាចគេងនៅទីនេះបានទេ?អូនខ្ចិលទៅវិញណាស់យប់ជ្រៅហីនឹង»ហ្វារីអាចូលខ្លួនទៅអោបជុងគុកងើយមុខសម្លឹងគេដោយធ្វើភ្នែកឡីងឡង់
«បានតើស»រាងក្រាស់លើកដៃច្បិចថ្ពាល់នាងបន្តិចកាន់តែធ្វើអោយមានភាពស្និតស្នាលជាមុនទៅទៀត
«មាននរណាល្អជាបងទៀតទេហិហិ»
«បងមិនល្អទេបងអាក្រក់ណាស់ ជាពិសេសចំពោះថេយ៉ុងគេស្លូតបូតគេស្មោះត្រង់នឹងបងណាស់ប៉ុន្តែបងវិញបែរជាគ្មានសូម្បីតែភាពប្រាកដប្រជាមួយជាមួយគេបងកុហកគេលាក់បាំងគេសឹងតែគ្រប់រឿង»
«បងកុំនិយាយចឹងយ៉ាងហោចណាស់ក៏បងមានក្ដីស្រឡាញ់ពិតសម្រាប់គាត់ដែរ ហើយមួយវិញទៀតអូនដឹងថាបងមិនចង់ធ្វើចឹងទេរឿងគ្រប់យ៉ាងសុទ្ធតែមានហេតុផលវាក៏ព្រោះតែភាពចាំបាច់ប៉ុណ្ណោះ»នាងតូចដកខ្លួនពីជុងគុកវិញដៃស្រឡូនៗរបស់នាងចាប់ដៃមាំរបស់ជុងគុកព្រមទាំងពោលឡើងដោយសម្ដីលួងលោម
«ហឹម..អូនទៅគេងជាមួយថេយ៍ទៅបន្ទប់នោះគ្រែរាងតូចគេងបានតែ2នាក់ទេ»ចប់សម្ដីជុងគុកក៏ប្រាប់ទៅនាងតូច
«ចុះបង?»
«បងគេងលើសាឡុងនេះបានហើយ»នាយក្រាស់ញញឹមបន្តិចរួចក៏នាំនាងតូចទៅបន្ទប់ដែលមានថេយ៉ុងកំពុងនៅក្នុងនោះ
ក្រាក!ផូស!
បើកទ្វារមិនទាន់ទាំងស្រួលបួលផងខ្នើយក៏ហោះស្ទុយមកចំកណ្ដាលមុខរបស់ជុងគុកសឹងផ្ងារក្រោយកុំតែបាននាងតូចហ្វារីអាជួយទប់កុំអីបាស់ជើងមិនខាន
«ចេញទៅ»ថេយ៉ុងស្រែកផងប្រមូលរបស់របរក្បែរខ្លួនគប់ផង ខ្នើយមួយតុក្កតាអីហោះមកអស់ហើយនៅឡើយតែថូផ្កានៅលើតុប៉ុណ្ណោះ រាងតូចចាប់កាន់ថូផ្កាបម្រុងនឹងគប់តែក៏ឈប់វិញ
«បើគប់ទៅគេស្លាប់យើងច្បាស់ជាជាប់គុកមិនខាន ទុកវិញៗថ្លៃផង»ថេយ៉ុងដាក់ថូផ្កាលើតុវិញរួចទើបងាកមកសម្លក់មនុស្ស2នាក់ដែលកំពុងដើរចូលជាក្រោយ
«ថេយ៍មិចក៏បែបនេះ?»ដោយមិនយល់ពីស្ថានភាពជុងគុកក៏ពោលឡើងហេតុអ្វីចាំបាច់ខឹងដល់ថ្នាក់នឹង?គេធ្វើចឹងដូចអោយតម្រុយបញ្ជាក់ថាគេមិនបាត់បង់ការចងចាំចឹង គិតមើលទៅគេមិនចងចាំនរណាទាំងអស់តែបែរជាមកប្រតិកម្មជាមួយហ្វារីអាទៅវិញ
«លោកមានមុខមកសួរទៀត?បើស្រឡាញ់នាងណាស់ក៏យកនាងទៅហើយចេញពីផ្ទះខ្ញុំទៅ ចេញទៅហ្ហឹក..ហ្ហឹក..»រាងតូចស្រែកបណ្ដើរយំបណ្ដើរយ៉ាងគួរអោយអាណិតតែបែតជាធ្វើអោយជុងគុកសើចទៅវិញ
«ស្រឡាញ់អីទៅ?ហ្វារីអាជាប្អូនជាដូនមួយរបស់បងទេបងចង់ប្រាប់អូនមុននេះកុំអោយអូនយល់ច្រឡំតែអូនបែរជាខ្ទើតមកបន្ទប់បាត់រកតែបងបកស្រាយមិនទាន់»ជុងគុកដើរមកអង្គុយក្បែរគេព្រមទាំងបកស្រាយមួយៗ
«ជាប្អូនទេហេស?»
«បាទជាប្អូនតែមិចក៏អូនចាំបាច់ប្រតិកម្មពេលឃើញ នាង?អូនស្គាល់នាង?»ចំណុចនេះធ្វើអោយថេយ៉ុង រាងភ្ញាក់ខ្លួនបន្តិច ត្រូវហើយមុននេះអាល័យតែ
ប្រច័ណ្ឌអន់ចិត្តភ្លេចគិតថាខ្លួនធ្វើរាងលើស
«ស្គាល់នាងឈ្មោះហ្វារីអាជាប្អូនជីដូនមួយរបស់លោក»ថេយ៉ុង
«កុំមកសម្លឹងខ្ញុំបែបនេះក្រែងអំបិញមិញលោកប្រាប់ខ្ញុំចឹងហី?»ដោយឃើញថាជុងគុកសម្លឹងខ្លួនដោយទឹកមុខជ្រួញចិញ្ចើមហាក់មិនយល់នាយតូចក៏ប្រញាប់ថែមមួយប្រយោគទៀត
«អររ ត្រូវហើយយប់នេះហ្វានាងគេនៅទីនេះបងអោយនាងគេងជាមួយអូន តើអូនអូខេអត់?»
«តែគ្រែគេងបានតែ2នាក់ទេ»
«មិនអីទេបងទៅគេងនៅសាឡុងបន្ទប់ទទួលភ្ញៀវបានអូនគេងពីរនាក់ហ្វាទៅ»ចប់សម្ដីជុងគុកក៏ដើរចេញទៅ
«នាងងូតទឹកនៅ?»
«នៅ»
«ចឹងទៅងូតមុនខ្ញុំទៅ»មាត់និយាយជាមួយតែភ្នែកបែរទៅសម្លឹងបង្អួចឯណោះ(ខ្មើតហាស់ឆីថេយ៍😞)
«ចាស តែខ្ញុំអត់បានយកខោអាវមកទេ»ហ្វារីអាបម្រុងនឹងក្រោកតែក៏ភ្លេចថាខ្លួនមកតែមួយសម្រាប់លើខ្លួនអត់មានដាក់ខោអាវមកទេ
«មើលក្នុងទូទៅរាងនាងក៏មិនខុសពីខ្ញុំដែរមើលទៅអាណាស្លៀកកើតយកស្លៀកទៅ»ថេយ៉ុងបែរមកសម្លឹងនាងពីកាលដល់ចុងជើងទាំងពេបមាត់
«ចាស»នាងតូចក្រោកទៅរកទូបើកមើលសម្លៀកបំពាក់យ៉ាងប្រយ័ត្ន រើសបានហើយនាងក៏ដើរចូល បន្ទប់ទឹក
«ហឺយយយយធូរទ្រូងបន្តិចបិះបែកការទៅហើយ»ក្រោយពីនាងចូលទៅផុតហើយថេយ៉ុងក៏លើកដៃរឺតទ្រូងខ្លួនតិចៗព្រោះមុននេះបើគេគិតអត់ឃើញទេដឹងតែចប់របស់ជុងគុកហើយ តែសួរថាជុងគុកសង្ស័យទេ?មនុស្សឆ្លាតដូចជាជុងគុកនេះមិនងាយអោយនរណាបង្វិលក្បាលបានទេ
________
ប៉ុន្មាននាទីក្រោយមកហកវារីអាក៏ចេញពីបន្ទប់ទឹកមករួចថេយ៉ុងក៏ចូលទៅម្ដង ហើយមិនប៉ុន្មាននាទីក៏ចេញមកវិញដូចគ្នា
«មិនទាន់គេងទេហី?»ថេយ៉ុងសួរទៅកាន់នាងតូចដែលកំពុងឈរសម្លឹងទៅព្រះចន្ទ
«សក់ខ្ញុំអត់ទាន់ស្ងួតទេ បងគេងមុនទៅ»ហ្វារីអាបែរមកឆ្លើយតបនឹងថេយ៉ុង
«ម៉ាសុីនមានមិចមិនផ្លុំទៅ នៅឈរជូតចឹង2ម៉ោងទៀតមិនទាន់ស្ងួតផង»សម្ដីកំបុតៗរបស់ថេយ៉ុងហាក់ធ្វើអោយនាងតូចរាងភ័យៗបន្តិចដែរ រលឹកអតីតកាលតិចចុះហ្វារីអាខ្លាចថេយ៉ុងសម្បើមណាស់ព្រោះនាងក៏ធ្លាប់ត្រូវថេយ៉ុងវាយចូលពេទ្យម្ដងដែរដោយសារតែគេយល់ច្រឡំស្មានតែខ្លួនចង់ញ៉ែជុងគុករបស់គេ😭
«នៅឈរស្ងៀមស្អី មកអង្គុយត្រង់នេះមក»ថេយ៉ុងស្រែកមួយទំហឹងដាស់សតិនាងតូចដែលកំពុងភាំងនឹងកាយវិការយកចិត្តទុកដាក់របស់គេអោយភ្ញាក់ឡើងក្រញាងខ្លួន
«ចាស»ហ្វារីអាដើរទៅអង្គុយតុដែលមានថេយ៉ុងកំពុងឈរកាន់ម៉ាសុីនផ្លុំសក់ទាំងភ័យៗខ្លាចថាថេយ៉ុង នឹងធ្វើបាបខ្លួនម្ដងទៀតដោយសារតែគេមកស្និតស្នាលជាមួយជុងគុក
«នាងភ័យធ្វើអី?ធ្វើមិនបានធ្វើអីនាងឯណា?»ថេយ៉ុងផ្លុំសក់អោយនាងបណ្ដើរសួរបណ្ដើរ មើលនាងចុះអង្គុយទាំងញ័រខ្លួន
«ខ្ញុំខ្លាចម៉ាសុីនផ្លុំសក់»ដោយរាងទាល់តែនាងក៏ចេះតែនិយាយទៅ
«នាងដូចជុងគុកចឹងគេក៏ខ្លាចម៉ាសុីននឹងដែរអោយតែខ្ញុំផ្លុំសក់ដឹងតែគេរត់ហើយ»សម្ដីនេះធ្វើអោយហ្វារីអាចងចឹញ្ចើមចូលគ្នារួចក៏ងើយមកសម្លឹងគេ
«មិចក៏អូនដឹងថាបងខ្លាចវា?»សម្លេងចេញពីមាត់ទ្វារទាក់អារម្មណ៍ថេយ៉ុងនឹងហ្វារីអាសម្លឹងទៅមើល ជុងគុកកំពុងកាន់ថាសទឹកដោះគោចូលស្របពេលដែរថេយ៉ុងកំពុងធ្លោយមាត់...
«គឺ....»
_____________________________
TO BE CONTINUE......
JEON WARREN💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now