ភាគទី22:Appa?

2.2K 120 0
                                    

[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
មនុស្ស2នាក់កំពុងឈរសម្លឹងគ្នាយ៉ាងស្ងប់ស្ងាត់ដោយម្នាក់ៗសឹងតែស្រក់ទឹកភ្នែករាងៗខ្លួនបន្ទាប់ពីបានជួបមុខគ្នា 2ឆ្នាំហើយពួកគេមិនដែលបានឃើញមុខគ្នានោះនឹកក៏មិនអាចទៅរកបានត្រឹមតែលួចនឹកក្នុងចិត្តនឹង
«ប៉ាប៉ា»សម្លេងក្មេងតូចបន្លឺឡើងដាស់សតិឪពុកខ្លួនមកវិញព្រោះឃើញថាប៉ាខ្លួនគិតតែពីរសម្លឹងអត់ព្រិចភ្នែកសោះ
«កូនលោកមែនទេ?»
«ហឹម»
«ស្អាតណាស់ឈ្មោះអីដែរ?»
«ចន យ៉ុងជុង ហៅយ៉ុងៗ»ជុងគុកតបទៅថេយ៉ុងទាំងមានអារម្មណ៍ថាឈួលៗច្រមុះ ចំណែកឯក្មេងតូច នៅលើដៃជុងគុកវិញគេគិតតែពីសម្លឹងមុខរបស់ថេយ៉ុងទាំងឆ្ងល់ព្រោះគេមានអារម្មណ៍ថាដូចជាមនុស្សក្នុងរូបថតដែលជុងគុកតែងតែប្រាប់គេ
«គួរអោយស្រឡាញ់ណាស់ហើយឈ្មោះពិរោះទៀត»ថេយ៉ុងចាប់ផ្ដើមអួលដើមក៌តិចៗបន្ទាប់ពីលើឈ្មោះកូនរបស់ជុងគុកយ៉ុងៗឬ?ក្រែងនេះឈ្មោះរបស់គេហី? យ៉ុង ជុង គេមានអារម្មណ៍ថាខ្លួនដូចជាកំពុងស្ថិតក្នុងបេះដូងជុងគុកនៅឡើយ
«អូនសុខសប្បាយទេ?»
«សុខធម្មតា»
«ហឹមបងទៅសិនហើយ សុវត្ថិភាពតាមផ្លូវណា»នាយកម្លោះបោះជំហានដើរចេញទាំងទ្រូងខាងឆ្វេងរបស់គេឈឺខ្ទោកៗ
«ប៉ាៗទៅណា?»
«ទៅរកម៉ាក់ៗកូននោះអី»នាយកម្លោះតបទៅកាន់កូន ប្រុសទាំងសើចបន្លប់ភាពឈឺចាប់របស់ខ្លួន ចំណែកឯងថេយ៉ុងវិញគ្រាន់តែលឺពាក្យទាំងនេះចេញពីមាត់មនុស្សខ្លួនស្រឡាញ់គេសឹងតែផុតដង្ហើមភ្លាមៗ នាយតូចបែរក្រោយសម្លឹងផែនខ្នងបុរសដែលចាកចេញទៅដោយភាពឈឺចាប់មិនអាចសូម្បីតែឃាត់ព្រោះយើងលែងជាអ្វីនឹងគ្នាហើយ ទឹកភ្នែករាប់លានដំណក់ក៏ចាប់ផ្ដើមហូរចុះដោយហាមមិនបាន ថេយ៉ុងទម្លាក់ខ្លួនអង្គុយចុះខ្ទប់មុខនឹងជង្គង់យំយ៉ាងខ្លាំងនៅកណ្ដាល ប្រលានយន្តហោះតែម្ដង គេលែងអារម្មណ៍ខ្មាស់គេទៀតហើយ
«ហ្ហឹក..ហ្ហឹក..»
«Appa?»កំពុងតែយំសុខៗស្រាប់តែក្មេងតូចម្នាក់ ហៅគេព្រមទាំងដាក់ដៃតូចៗលើដើមដៃរបស់គេទៀត ថេយ៉ុងងើបមុខសម្លឹងក្មេងតូចនោះដោយចងចិញ្ចើម Appa??
«ប៉ាប៉ា Appa យំប៉ាប៉ាលួងAppa»ក្មេងតូចយ៉ុងចាប់ផ្ដើមឆ្លេឆ្លាវាយជុងគុកផងអង្រួនជើងគេផងដើម្បីអោយជុងគុកបន្ទន់ជង្គងចុះលួងលោមថេយ៉ុង
«Appaកុំយំ»ម្រាមដៃតូចរបស់យ៉ុងៗលើកទៅជូតទឹកភ្នែកលើថ្ពាល់ថេយ៉ុង កាយវិការនេះកាន់តែធ្វើអោយរាងតូចឆ្ងល់លើសដើម
«មានន័យថាមិច?»
«ក៏មានន័យបែបនឹង»ជុងគុកជ្រែកហោបៅញាក់ស្មាញញឹមបន្តិចហាក់ចង់ប្រាប់ថានាយមិនបានប្រែប្រួលចិត្តទៅណានោះទេ
«ចុះកូននេះ?»ថេយ៉ុងលើកពរកូនតូចឡើងព្រមទាំងសួរជុងគុកដោយសម្លឹងមុខយ៉ុងៗទាំងឆ្ងល់
«ជាកូនរបស់បងនឹងអូននោះអី»
«ពន្យល់អោយយល់បន្តិចមក»រាងតូចចាប់ផ្ដើមទន្រ្ទំជើងពេបមាត់រំអុកអោយនាយក្រាស់ពន្យល់អោយក្បោះក្បាយ បើនិយាយតែប៉ុណ្ណឹងនរណាទៅយល់នោះបើមនុស្សមិនសូវជាឆ្លាតផង😭
«ទៅផ្ទះសិនទៅដល់ផ្ទះចាំបងប្រាប់»ថារួចនាយកម្លោះក៏អូសវ៉ាលីរបស់ថេយ៉ុងចេញទៅ ឯរាងតូចឃើញដូចនោះក៏ប្រញាប់ពរយ៉ុងៗរត់ទៅតាម រំភើប!ត្រូវហើយគេរំភើប រំភើបខ្លាំងណាស់។គេឈឺចាប់ណាស់ដែលសុំលែងលះជាមួយជុងគុកហើយកាន់តែឈឺចាប់នៅពេលនឹកជុងគុកតែមិនអាចជួប វាកាន់តែឈឺថែមទៀតនៅពេលដែលត្រូវចាកចេញទៅចោលមនុស្សជាទីស្រឡាញ់របស់ខ្លួន។
សម្លេងសុីផ្លេឡានលាន់លឺពេញផ្ទៃផ្លូវពីព្រោះតែពេលនេះឡានកំពង់តែកកស្ទះជាខ្លាំង។ សមាជិកទាំង3នៅក្នុងឡានហាក់ស្ងាត់ចម្លែកជាពិសេសគឺអាល្អិតយ៉ុងៗតាមធម្មតាគេនិយាយច្រើនណាស់និយាយទាល់តែជុងគុកឃាត់ ចុះហេតុអ្វីថ្ងៃនេះគេស្រាប់តែស្ងាត់មិនបញ្ចេញសម្លេងអីសោះចឹង?
«ប៉ាៗ»យ៉ុងៗដែលលើដៃថេយ៉ុងហៅជុងគុកដោយទឹកមុខជូរហួញ
«ហឹម?»នាយកម្លោះបែរមកសម្លឹងកូនដោយលើកចឹញ្ចើមឡើងបន្តិច
«យ៉ុងៗឈឺអឺសណាស់ប៉ាៗ»

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now