"ពួកយើងបែកគ្នាទៅ"

210 7 0
                                    

ក្រសោបស្នេហ៍ គូដណ្ដឹងសម្អប់

part 1

«យ៉ុងហ្គី ពួកយើងគួរតែបែកគ្នាទៅ»មនុស្សស្រីឆើតឆាយកំពុងនិយាយគ្នាជាមួយសង្សារបស់នាង
«បងខុសអ្វីមេនទេ!! អូនប្រាប់បងមកបងនឹងកែណា»យ៉ុងហ្គីសួរទៅកាន់នាងដៃចាប់ជាមួយដៃនាងជាប់មិនលែង
«បងមិនបានខុសអ្វីទេ!! អូនទេដែលខុស ហុឹកៗ ខុសដែលមកស្រលាញ់មនុស្សដែលមានម្ចាស់ហើយ» នារីនោះនិយាយទាំងទឹកភ្នែក
«អូនចង់និយាយពីគូរដណ្តឹងបងនោះមេនទេ បងមិនបានស្រលាញ់នាងទេ ! អូនជឿបងចុះ មនុស្សដែលបងស្រលាញ់មានតែអូនម្នាក់ កុំចាកចេញពីបងអី ដូរី បងនឹងប្រាប់លោកប៉ាពីទំនាក់ទំនងរបស់យើងហើយទៅផ្ដាច់ពាក្យជាមួយនាង អូនចាំសិនទៅណា» យ៉ុងហ្គីនិយាយ លួងលោមនាង
«បើអូនមិនព្រមបែកជាមួយបង នាងនឹងសម្លាប់អូន  !!  ពួកយើងបញ្ចប់ទំនាក់ទំនងគ្នាត្រឹមនេះទៅ ហឹកៗ »នាងនិយាយហើយក៏ចាកចេញទៅរកឡានទំនើបដែលចតចាំនាងនោះ
«តោះចេញទៅ ខាតទឹកភ្នែកគគោក»នារីនោះមកដល់ឡានភ្លាមក៏បង្ហើបវាចាទៅគូរស្នេហ៍របស់ខ្លួនភ្លាម
«វាភ្លើ អាចឲ្យអូនបោកបាន »បុរសនោះនិយាយហើយក៏ចេញឡានទៅ ក្រឡេកទៅមើលយ៉ុងហ្គីកំលោះកំសត់ស្នេហ៍ដែលត្រូវសង្សាសុំបែកអម្បាញ់មិញនេះ គេឈឺចាប់រីងរៃជាខ្លាំង
«ព្រោះតែនាងម្នាក់គត់ Lee ji-eunយើងស្អប់នាង»yoongiពោលពាក្យស្អប់នារីដែលមានឈ្មោះជា
គូរដណ្ដឹងរបស់គេ
បីខែក្រោយមក តាំងពីបែកជាមួយដូរីដែលជាសង្សារបស់គេមក ចិត្តដែលស្អប់គូដណ្ដឹងរបស់គេកាន់តែខ្លាំងឡើង ព្រោះគេគិតថាមូលហេតុដែលសង្សាគេសុំបែកជាមួយគេព្រោះនាង  រហូតដល់ថ្ងៃមួយគេឃើញនាងដើរជាមួយមនុស្សប្រុសម្នាក់ចូលសណ្ឋាគារមួយកន្លែង...
«ស្រីដែលមានប្រុសច្រើនដូចជានាង ចង់ឲ្យយើងស្រលាញ់មែនទេ ហឹសមិនអាចឡើយ »

ភូមិគ្រឹះមីន

សម្លេងឈ្លោះប្រកែកគ្នាមិនដាច់សូរនៃត្រកូល
មីនបង្ករជាសម្លេងឡូឡាពេញផ្ទះព្រោះតែ
មីនយ៉ុងហ្គីត្រូវបានឪពុកបង្ខំឲ្យរៀបការនឹងគូរដណ្ដឹងដែលគេមិនបានស្រលាញ់  គេមានវ័យ24ឆ្នាំ ហើយគេជាទាយាទត្រកូលមីន នឹងជាម្ចាស់ក្រុមហ៊ុនត្រកូលមីនផងដែល គេព្រមស្ដាប់បងស្រីនឹងម្ដាយគេ ប៉ុណ្ណោះសូម្បីតែឪពុកគេក៏គេមិនសូវស្ដាប់ដែរដូចពេលនេះអញ្ចឹង គេឈ្លោះយកចាញ់ឈ្នះតាំងពីព្រឹកព្រលឹមរហូតដល់ជិតថ្ងៃត្រង់ព្រោះតែឪពុករបស់គេរំអុកឲ្យគេរៀបការនឹងគូដណ្ដឹងសម្អប់ដែលសូម្បីតែមុខក៏មិនចង់ឃើញ គេសែនស្អប់ទឹកមុខមិនដឹងអីរបស់នាងមែនទែន ស្អប់នាងលើសសម្រាមទៅទៀត...

«ខ្ញុំមិនព្រម !! ខ្ញុំមិនព្រមដាច់ខាត ស្រីនោះនាងល្អត្រង់ណាហេតុអីលោកប៉ាព្យាយាមលើកនាងមកដាក់ខ្ញុំម្លេះ?»សម្លេងកំលោះសង្ហានិយាយប្រកែកទៅឪពុកដែលគិតតែពីបង្ខំឲ្យនាយរៀបការជារឿយៗ
«ត្រូវតែព្រម ក្មួយIUគេល្អគ្រប់យ៉ាង មិនដូចស្រីរបស់ឯងដែលតោងឯងព្រោះតែលុយនោះទេ»លោកមីន យ៉ុងហ្គូនិយាយ ហើយលើកកែវកាហ្វេមកក្រេបតិចៗ

«ដូរីមិនដូចលោកប៉ានិយាយនោះទេ បើមិនព្រោះឆយអ៊ុនជូទេ ពេលនេះខ្ញុំនឹងដូរីបានរៀបការជាមួយគ្នាបាត់ទៅហើយ នាងអាចមិនល្អដូចលោកប៉ាឃើញក៏ថាបាន..»
«តែប្រហែលជានាងនឹងចង់បានប្ដីឡើងញ័រខ្លួនហើយ បានឲ្យលោកប៉ាមកបង្ខំខ្ញុំ បើនាងល្អណាស់ រៀបការនាងជាប្រពន្ធចុងប៉ាតែម្ដងទៅ ខ្ញុំទៅហើយ»យ៉ុងហ្គី និយាយហើយក៏ដើរចេញទៅ គេមិនខ្វល់ការហៅរបស់ឪពុកគេទេ គេធ្លាប់និយាយហើយថា គេស្អប់នាងណាស់...

«មីន យ៉ុងហ្គី អាកូនឆ្កួត យើងខំរកមនុស្សស្រីល្អឲ្យហើយ មើលមិនឃើញ ល្អបើយើងមិនអាចឲ្យឯងរៀបការជាមួយអ៊ុនជូបានកុំហៅយើងថា
មីន យ៉ុងហ្គូឲ្យសោះ »លោកមីន និយាយទាំងខឹងនឹងកូនដែលមិនស្ដាប់ថែមទាំងឌឺទៀត តែបើនិយាយទៅគាត់នឹងយ៉ុងហ្គីមានចរឹកដូចគ្នាមិនខុស ចង់ឈ្នះរៀងខ្លួន ដូចគេថាភ្នំមួយមិនអាចមានខ្លាពីរបានទេ

«បានហើយបង ទុកពេលឲ្យកូនខ្លះទៅ»លោកស្រីមីន និយាយមិនមែនគាត់មិនចង់បានអ៊ុនជូរជាកូនប្រសារទេ តែគាត់ក៏មិនចង់បង្ខំកូនផងដែរ
«លោកប៉ាអ្នកម៉ាក់មានរឿងអ្វី សម្លេងលឺដល់ខាងលើ»
នារីស្រស់ស្អាតចុះមកដោយស្នាមញញឹម នាងស្លៀកខោជាមួយនឹងអាវសរ រួមជាមួយស្បែកជើងកែងរបស់នាង
សមនឹងរាងតូចស្ដើងរបស់នាងមែនទែន

«ស៊ូអុីនគឺប្អូនឯងនឹងណា ប៉ាឲ្យគេរៀបការជាមួយក្មួយអ៊ុនជូ តែវាគិតតែឌឺបកមកវិញ ខឹងណាស់ បើកូនឯងជាប្រុសវិញណា ពេលនេះប្រហែលរៀបការជាមួយនឹងអ៊ុនជូររួចទៅហើយ»លោកមីននិយាយមួយខ្សែ
«តែចូលរួមសោកស្ដាយលោកប៉ាផង ខ្ញុំកើតជាស្រីទេប៉ា មិនអីទេ ខ្ញុំនឹងជួយនិយាយជាមួយគេ តែឥលូវកូនទៅហើយ »ស៊ូអុីននិយាយហើយដើរចេញទៅ នាងជាមនុស្សកាចឆ្នាស់មិនធម្មតា សូម្បីតែពេលខ្លះក៏យ៉ុងហ្គីខ្លាចរអានឹងនាងផងដែរ នាងស្រលាញ់អាយយូ ដូចប្អូនស្រីម្នាក់អញ្ចឹង
_______________________

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now