ភាគទី៣៦
មួយអាទិត្យក្រោយមក
តាំងពីដឹងថាខ្លួនមានកូនមកអាយូព្យាយាមធ្វើឲ្យខ្លួនឯងសប្បាយចិត្តទោះជាពេលខ្លះមានចិត្តនឹកដល់អ្នកជាស្វាមីក៏ដោយ ពេលខ្លះនឹកគេរហូតដល់យំទៀតផង តែយ៉ុងហ្គីមិនដឹងឡើយថានាងមានកូនរបស់គេ
ឡានទំនើបបើករំកិលចូលបរិវេណផ្ទះរបស់អាយូចូលទៅចតនៅកន្លែងចតឡាន ណាយ៉ុននឹងដុងសុកគេចូល
មកសួរសុខទុក្ខមិត្ត លឺថានាងមានផ្ទៃពោះតែគេរវល់ទៅក្រេបទឹកឃ្មុំនៅអាមេរិចទើបមកវិញ« អួយនឹកឯងណាស់» ណាយ៉ុនរត់ទៅអោបមិត្តដូចជាកូនក្មេងធ្វើឲ្យអាយូគ្រវីក្បាលហួសចិត្តនឹងនាងតែម្ដង
« មានប្ដីហើយធ្វើចរឹកបែបនេះទៀត ដុងសុកពិបាកបន្ដិចហើយ» អាយូពោលតែដៃក៏អោបតបមិត្តនាងដែរ
« បន្ដិចបន្ដួចដែរ ពេលខ្លះរលាមដូចកូនស្វាដែរ» ដុងសុកតប លឺបែបនេះណាយ៉ុនក៏ងាកទៅសម្លក់ស្វាមី
« យ៉ា!!!ជុង ដុងសុក បងមិនអាចថាដូចអាយូបានឡើយ ផ្ដាច់របបបងឯងមួយអាទិត្យហើយ ទេៗមួយខែម៉ង» ណាយ៉ុនចង្អុលស្វាមីហ៊ានថានាងរលាមដូចស្វាមុខមិត្តនាងផង
« អូ!! ប្រពន្ធសម្លាញ់បងថាលេងតាស» ដុងសុកនិយាយទាំងភ័យពេលលឺប្រពន្ធពោលផ្ដាច់របបខ្លួនបែបនេះ ហិហិលេងសើចផ្លូវចិត្តណាស់«តវ៉ាឡើងមួយខែទៀត» នាងពោលគម្រាមប្រាប់គេ
«អូយម៉ែប្រពន្ធបងឈប់ហើយ » គេទន់ជង្គង់តែម្ដងមិញត្រឹមមួយខែលូវឡើងមួយខែទៀត
«ហាសហា! ឯងកុំធ្វើបាបគេពេក អឹមលឺថាឯងទៅក្រេបទឹកឃ្មុំសប្បាយទេ» អាយូសួរទៅកាន់នាង
« សប្បាយតាស យើងលឺម៉ាក់ថាឯងមានផ្ទៃពោះ ប៉ុន្មានខែហើយ» ណាយ៉ុនពោលដៃក៏ទៅអង្អែលពោះនាងតូច
ថ្នមៗ« ទើបតែបីសប្ដាហ៍ប៉ុណ្ណោះ» នាងតប
« ប្រុសរឺស្រី» នាងសួរបន្ដ
« កូនទើបបីសប្ដាហ៍ដឹងដែរអូនសម្លាញ់» ដុងសុកលូក
មាត់សួរនាង តែនាងក៏ងាកសម្លក់គេម្ដងទៀត
«បងឯងស្ងាត់មាត់ទៅ អូននិយាយជាមួយមិត្តអូន ប្រយ័ត្នថែម…» នាងថាឲ្យគេស្ងាត់មាត់ចុងប្រយោគពោលពាក្យប្រយ័ត្នគេក៏ដឹងថាជាអ្វី
«ឈប់ហើយ» គេយកដៃមកខ្ទប់មាត់ខ្លួនឯងជិតឈឹង អាយូក៏អស់សំណើចនឹងប្ដីប្រពន្ធមួយគូរនេះដែលឈ្លោះគ្នាញោះគ្នាឥតល្ហែ ពួកគេក៏បន្ដនិយាយគ្នាពីនេះពីនោះរហូតដល់ល្ងាចទើបណាយ៉ុននឹងដុងសុកត្រឡប់ទៅវិញ