"បើលោកធុញក៏ទៅផ្ទះវិញទៅខ្ញុំអាចរើសខ្លួនឯងបាន"

55 3 0
                                    

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់

ភាគទី៨

ព្រឹកថ្មី...
«អួយឈឺក្បាលម្លេះ" ដុងសុកភ្ញាក់ឡើងឈឺក្បាលជាទម្ងន់
«ហេតុអីក៏ខ្ញុំមកផ្ទះបាន?? ដូចជាចាំបានថាម្សិលមិញនេះខ្ញុំនៅក្លឹបតាស»គេនិយាយម្នាក់ឯង រួចក៏រៀបចំខ្លួនចុះទៅខាងក្រោម
«ម៉ែដោះ!! អរុណសួស្ដីបាទ» ដុងសុកនិយាយហើយអោបម៉ែដោះ ព្រោះម្ដាយឪពុកគេមិនសូវបាននៅជាមួយគេឡើយ មានតែម៉ែដោះនេះហើយដែលនៅជាមួយគេរហូតមក
«អរុណសួស្តីអ្នកប្រុសតូច!! អាហាររៀបចំរួចរាល់ហើយ ចង់ពិសារឥលូវទេ»ម៉ែដោះសួរទៅកាន់គេ
«មិនទាន់ទេបាទ ម៉ែដោះហា កូនចង់សួរម៉ែដោះបន្ដិចណា»ដុងសុកនិយាយហើយធ្វើមុខ
ខ្ជូតៗដាក់គាត់
«បានតើ !! អ្នកប្រុសតូចចង់សួរអ្វីដែរចាស»ម៉ែដោះនិយាយ
«តើនរណាជាអ្នកជូនខ្ញុំមកទីនេះ?? ជួនជាខ្ញុំស្រវឹងពេកភ្លេចនឹងណាម៉ែដោះ»ដុងសុកនិយាយ
«អរគឺអ្នកនាងណាយ៉ុនជាអ្នកជូនលោកប្រុសមកផ្ទះថែមទាំងជូតខ្លួនឲ្យអ្នកប្រុសតូចទៀតផង»ម៉ែដោះនិយាយ
«ម៉ែដោះគឺថាអញ្ចេះទេ !! ខ្ញុំមានការងារបន្ទាន់ត្រូវធ្វើ មិនបានញាំអាហារម៉ែដោះធ្វើទេថ្ងៃនេះ ជុប»គេនិយាយហើយថើបម៉ែដោះរួចក៏ចាកចេញទៅណាមិនដឹង

ភូមិគ្រឹះមីន

«យ៉ុងហ្គី ថ្ងៃនេះឯងមិនបាច់ទៅធ្វើការទេ »លោកមីននិយាយទៅកាន់កូនប្រុស
«ហេតុអីលោកប៉ា?? ការងារខ្ញុំច្រើនណាស់ មិនអាចចោលបានទេ»យ៉ុងហ្គីនិយាយលើកហេតុផលឲ្យឪពុកគេស្ដាប់
«ឯងជិតការហើយ !! ដូច្នេះហើយ ឯងត្រូវនាំ
Iuទៅល៎រ៉ូបរៀបការ ការងារក្រុមហ៊ុនចាំយើងមើល រឺក៏ឯងមិនទុកចិត្ត»លោកមីននិយាយ
«មានឯណាប៉ា» យ៉ុងហ្គីនិយាយ
«ចឹងឯងក៏ទៅៗ »លោកមីននិយាយ
«បាទ»យ៉ុងហ្គីនិយាយហើយក៏ចាកចេញទៅរកឡានរបស់គេ

យ៉ុងហ្គីមកទទួលនាងតូចទៅល៎រ៉ូបរៀបការតាមអ្វីដែលឪពុកគេផ្ដាំ
«តោះទៅ»នាងនិយាយ យ៉ុងហ្គីមិននិយាយអ្វីឡើយ ហើយពួកគេក៏ទៅហាងរ៉ូបអាពាហ៍ពិពាហ៍ល្បីមួយកន្លែង
«មួយនេះសាកសមនឹងអ្នកនាងណាស់»ម្ចាស់ហាងនិយាយហើយក៏យករ៉ូបមួយមកបង្ហាញនាង
«វាសិចស៊ីពេកហើយ»យ៉ុងហ្គីនិយាយ

«តែខ្ញុំថាវាស្អាតតើ សិចស៊ីអីប៉ុណ្ណឹង»នាងតូចនិយាយតវ៉ាជាមួយគេ
«គ្មានតែស្ករស្អីទេ ដូរទៅ»យ៉ុងហ្គីនិយាយ មួយថ្ងៃនេះយ៉ុងហ្គីគិតតែពីប្រកែកនឹងនាងតូចរហូត រ៉ូបនេះសិចស៊ីពេក អានេះខើចពេក អានោះ ជិតពេក និយាយរួមគឺគេមិនពេញចិត្តទាំងអស់
«ហាងនាងអស់រ៉ូបហើយរឺ យកអាមានតែមួយក្នុងហាងរបស់នាងមក»យ៉ុងហ្គីនិយាយ ម្ចាស់ហាងគ្រាន់តែឃើញទឹកមុខស្មើៗរបស់គេ នាងស្ទើរតែដួលសន្លប់ មិនមែនព្រោះខ្លាចទេ តែពេលគេធ្វើមុខបែបនឹងcoolណាស់មិនចាញ់តួឯកក្នុងរឿងប្រលោមលោកឡើយ នាងក៏យករ៉ូបដែលមានតែមួយក្នុងហាងហើយថ្លៃជាងគេទៀតផងព្រោះថារ៉ូបនេះឌីហ្សាញដោយអ្នកឌីហ្សាញល្បី

«នាងទៅល៎ទៅ»យ៉ុងហ្គីនិយាយ នាងតូចក៏យករ៉ូបនោះទៅល៎ទាំងនឿយណាយ នាងហត់ណាស់ព្រោះត្រូវដូររ៉ូបអត់ឈប់ព្រោះតែការមិនពេញចិត្តរបស់គេ
«យកមួយនេះហើយ »យ៉ុងហ្គីនិយាយហើយហុចកាតខ្មៅឲ្យម្ចាស់ហាងឆូត ក្រោយពីចេញពីហាងរ៉ូបហើយពួកគេក៏ត្រូវទៅរើសចិញ្ចៀនបន្ដទៀត
«បើលោកធុញ ក៏ទៅផ្ទះវិញទៅ ខ្ញុំអាចរើសម្នាក់ឯងបាន»នាងនិយាយ ទោះនាងសប្បាយចិត្តដែលបានរៀបការជាមួយមនុស្សដែលនាងស្រលាញ់ក៏ដោយតែក៏មិនចង់បង្ខំគេដែរ
«មិនបាច់ខ្វល់ជាមួយយើងទេ !! »យ៉ុងហ្គីនិយាយហើយក៏ដើរទៅរកហាងចិញ្ចៀនមុន
______________

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now