រៀបការជាមួយបងណា

33 4 0
                                    

ភាគទី៤៣

មន្ទីពេទ្យឯកជន
នាងមកដល់ស្របពេលដែលលោកគ្រូពេទ្យកំពុងចេញមកល្មម
«លោកគ្រូពេទ្យតើស្វាមីរបស់ខ្ញុំគេយ៉ាងម៉េចហើយ» នាងសួរទៅកាន់គ្រូពេទ្យទាំងទឹកភ្នែក គ្រូពេទ្យក្រវីក្បាល
« យ៉ុងហ្គីគេយ៉ាងម៉េចហើយ»គ្រួសារយ៉ុងហ្គីក៏បានមកដល់ផងដែរ

« លោក??? ហេតុអីក៏នៅទីនេះ? » ស៊ូអុីនសួរទៅកាន់នាយកម្លោះដែលកំពុងឈរជិតនាងតូច
« យប់នេះជួបគ្នា » គេមិនតបនឹងសំណួរតែបែរជាខ្សឹបប្រាប់នាងទៅវិញនាងក៏ងក់ក្បាល កាយវិការពួកគេក៏បានឃើញដោយលោកស្រីមីនផងដែរ

« គេជាអ្នកណាអាយូ» លោកមីនសួរទៅកាន់កូនប្រសាររបស់គាត់
« គេជាមិត្តរបស់ខ្ញុំ ឈ្មោះជីមីន នេះជាប៉ាម៉ាក់របស់យ៉ុងហ្គី» នាងណែនាំឲ្យពួកគេស្គាល់គ្នា

« រីករាយដែលបានស្គាល់លោកពូខ្ញុំឈ្មោះជីមីន សូមអភ័យទោសខ្ញុំអាចជជែកជាមួយលោកពូបានយូរ ព្រោះតែខ្ញុំមានកិច្ចការរវល់ខ្ញុំសុំលាទៅមុនហើយបាទ » ជីមីនក៏អោនគោរពគាត់ ចំណែកលោកមីនក៏ងក់ក្បាលពេញចិត្តនឹងសម្ដីសម្ដៅរបស់គាត់ គេក៏ចាកចេញទៅបាត់  ចំណែកអ្នកឯទៀតក៏ចូលទៅមើលយ៉ុងហ្គី នាងតូចក៏ទន់ជង្គង់ទៅជិតគ្រែរបស់យ៉ុងហ្គី 

« ហ៊ឹក! ហ៊ឹក យ៉ុងហ្គីបងយ៉ាងមិចហើយ អូនសូមទោស ព្រោះតែអូនមិនចេះគិត អូនដេញបងទាំងមិនបានវិចារណា ហុឹក អូនខុសហើយក្រោកមកស្ដីមកថាអូនវិញមកយ៉ុងហ្គី បងបើកភ្នែកឡើង » នាងយំទួញសោក លោកមីន
លោកស្រីមីននឹងស៊ូអុីនមើលទៅកាន់នាងទាំងក្ដីអាណិត

« គ្រូពេទ្យនិយាយថាគេប៉ះពាល់អ្វីខ្លះ» ស៊ូអុីនសួរទៅ
នាងតូច
« គាត់មិនបាននិយាយអ្វីនោះទេ » នាងតបទាំងទឹកភ្នែក

« យ៉ុងហ្គីបងដឹងខ្លួនឡើង អូនសន្យាថានឹងព្រមនឹងបងគ្រប់យ៉ាង ពួកយើងនឹងរៀបការម្ដងទៀតជាមួយគ្នា ហើយបង្កើតគ្រួសារតូចមួយឲ្យតែបងក្រោកមក» នាងតូចនិយាយបណ្ដើរទឹកភ្នែកបណ្ដើរ

«ពិតមែនរឺដែលអូនព្រមរៀបការជាមួយបងម្ដងទៀត» យ៉ុងហ្គីស្រាប់តែក្រោកឡើងតែម្ដង
« នេះបង?? » នាងតូចឆ្ងល់តែម្ដងមិញនឹងសន្លប់តើ
« យើងថាហើយឯងនឹងលេងល្បិចមនុស្សសន្លប់ឯណាលួចកម្រើកជើងខ្វៃៗបែបនេះ»  ស៊ូអុីនពោលចប់ក៏ដើរទៅក្រៅបន្ទប់ទុកឲ្យគូរស្នេហ៍គេសាសងគ្នា
ចំណែកលោកស្រីមីនក៏ដូចគ្នា លោកមីនបានទៅប៉ុស្ដ៍
ប៉ូលីសដើម្បីដោះស្រាយជាមួយប៉ូលិស

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now