Part 18
« ឯងប្រុងធ្វើយ៉ាងម៉េចបន្ដ ចង់ឲ្យមនុស្សស្រីពីរនាក់មកខូចចិត្តដោយសារឯងមែនទេ » ស៊ូអុីនសួរប្អូននាងដោយសម្លេងត្រជាក់
« គឺ... » គេតបមិនចេញបានត្រឹមមើលមុខបងស្រី
«ឯងធ្លាប់ស្រលាញ់អាយូខ្លះទេ យ៉ុងហ្គី» នាងសួរបន្ដ សម្លឹងទៅមើលមុខគេ តែគេគិតតែគេចពីក្រសែភ្នែកបងស្រីរហូត
« ខ្ញុំ ...» គេនៅតែនិយាយមិនចេញដដែលរហូតដល់នាងសម្លត់គេ
« ឯងនៅខ្ញុំៗនឹងហើយ មិនឆ្លើយមក » នាងសម្លុតគេខ្លាំងៗតាមចិត្តខឹង
« ខ្ញុំមិនទាន់ច្បាស់ពីអារម្មណ៍ខ្ញុំទេ ពេលនេះ
ច្របូកច្របល់
អស់ហើយ» គេពោលសម្លេងខ្សាវៗ
« វាជាសម្រើសឯង កុំស្ដាយក្រោយឲ្យសោះយ៉ុងហ្គី» នាងដើរចេញពីបន្ទប់នេះយ៉ាងស្ងប់ស្ងាត់
« ខ្ញុំគួរធ្វើបែបណាទៅ» គេពោលតិចៗអង្គុយដោយក្ដីអស់សង្ឃឹមព្រោះគិតអ្វីលែងចេញ
ចំណែកអាយូវិញពេលនេះនាងកំពុងរៀបចំសម្លៀកបំពាក់
ដាក់ក្នុងទូយ៉ាងមានរបៀប ស្រាប់តែដូរីស្រីល្អដើរចូលមកដោយស្នាមញញឹម
« ខ្ញុំអាណិតនាងណាស់អាយូ មានប្ដីក៏ដូចជាអត់ប្ដី » ដូរីអង្គុយលើពូកសម្លឹងមើលនាងយ៉ាងសមចិត្តដែលពេលនេះនាងអាចធ្វើឲ្យពួកគេឈ្លោះគ្នាបាន
« មិនបាច់អាណិតខ្ញុំទេ ខ្ញុំមិនត្រូវការអាណិតរបស់នាងទេ» អាយូនៅតែបត់សម្លៀកបំពាក់នាងដដែល« វាមិនថ្វីទេ ពេលនេះយើងមានដំណក់ឈាមត្រកូលមីន កូននេះនឹងក្លាយជាអ្នកស្នងមរតក ហើយនាងនឹងលែងលះជាមួយយ៉ុងហ្គីចំណែកយើងនឹងបានរៀបការជាមួយគេ»
« វាជារឿងរបស់នាង ... បើនាងទំនេរណាស់ក៏គួរយកពេលមើលថែខ្លួនទៅ មិនបាច់ដើរមកនិយាយក្ដែងៗប្រាប់គេនោះទេ »
« យ៉ាងម៉េចនាងឈឺចាប់ហ៎ យើងសប្បាយចិត្តណាស់ពេលនាងយំបែបនេះ» ដូរីសើចយ៉ាងសមចិត្ត នាងសប្បាយចិត្តឥតគណនាពេលបានធ្វើបានអាយូបែបនេះ
« កុំមកឆ្កួតនៅម្ដុំនេះអី » នាងតូចពោលពាក្យយ៉ាងធម្មតាតែវាបែរជាធ្វើឲ្យដូរីក្ដៅក្រហាយក្នុងចិត្តទៅវិញទើបនាងសម្រេចចិត្តចាកចេញពីទីនោះ
« នាងឯងចាំមើលថ្ងៃណាមួយយើងនឹងធ្វើឲ្យនាងខ្ទាតចេញពីទីនេះឲ្យបាន» ដូរីពោលក្នុងចិត្តសម្លឹងមើលបន្ទប់ដែលទើបនឹងចាកចេញអម្បាញ់មិញSkip
ផ្ទះនៅមាត់សមុទ្ររបស់ដុងសុក ពេលនេះគេកំពុងគេងលើភ្លៅស្រលូនរបស់នាង ដោយមានណាយ៉ុនបេះក្រូចបញ្ចុក
« លោកច្បាស់ទេ សម្រេចចិត្តម្ដងទៀតបានណា»
ណាយ៉ុនបេះក្រូចបណ្ដើរសួរគេបណ្ដើរ
« នាងមិនទុកចិត្តខ្ញុំមែនទេ»គេសម្លឹងមុខនាងបែបតូចចិត្តដែលនាងមិនទុកចិត្តគេ
« ទេ គ្រាន់ខ្លាចលោកស្ដាយក្រោយ» នាងប្រញាប់បដិសេធខ្លាចគេអន់ចិត្តនឹងនាង
« ខ្ញុំមិចនឹងអាចស្ដាយក្រោយនោះ វាជាការសម្រេចចិត្តរបស់ខ្ញុំ និយាយតែនាងទៅកាលណាព្រមរៀបការជាមួយខ្ញុំ»
« លោកប្រញាប់ទៅណា»« ប្រញាប់បានកូនៗប្រលែងគ្នានោះអី វានឹងបានអ៊ូអរ»
« ប្រុងយកកូនប៉ុន្មាននាក់ទៅនៀក»
« យកដប់ល្អទេ បង្កើតជាក្រុមបាល់ទាត់»
« នេះខ្ញុំមនុស្សណា មិនមែនមេជ្រូកទេ»នាងពោលហើយក៏យកក្រូចមកញាំ ដុងសុកក៏ងើបមកខាំក្រូចពីនាង
« ក្រូចច្រើនណាស់ហេតុអីមកដណ្ដើមខ្ញុំ» នាងសួរទៅកាន់គេទាំងមិនសុខចិត្តឆ្លៀតឧកាសច្បាស់ក្រឡែត
« មាត់នាងផ្អែមណាស់ » គេបែរជាមិនតបនាងតែសរសើរពីមាត់នាងទៅវិញសម្លឹងមុខនាងហើយធ្លាក់ចុះមកត្រឹមទ្រូងទ្រលក់ទ្រលន់របស់នាងលេបទឹកមាត់ក្រឹកៗ អត់មិនបានគេក៏ឆ្មក់ថើបមាត់នាងម្ដងទៀតរហូតដ៏នាងទន់ខ្លួនទៅតាមការថើបរបស់គេ សង្រ្គាមស្នេហាក៏កើតមានឡើងនៅលើសាឡុងនឹងមានព្រឹត្តិការណ៍ជាច្រើនទៀត បន្ទប់ទឹក ផ្ទះបាយអីជាដើម
___________