ហាឡូ

27 5 0
                                    

ភាគទី២៩
សេអ៊ូល ប្រទេសកូរ៉េ
ភូមិគ្រឹះមីន
ស៊ូអុីនដើរមកជាមួយទឹកមុខស្ងៀមស្ងាត់ សម្លឹងមើលជុំវិញផ្ទះដែលល្ហល្ហេវដូចគ្មានមនុស្សនៅ ប៉ាម៉ាក់នាងប្រហែលខែក្រោយអីទើបពួកគាត់ត្រឡប់មកវិញហើយ នាងមិនដឹងចាត់ការដូរីយ៉ាងម៉េចនោះឡើយ នាងកាន់តែឡើងចាងព្រោះយកកូនមកសំអាង ណារឿងរបស់នាងទៀត ពេលនេះមានតែពាក្យថាស្មុគតែម្ដង
« អ្នកនាងធំ ត្រូវការពិសារអ្វីដែរទេចាស» ម៉ែដោះដើរមកជិតនាងតូចសួរនាងសម្លេងទន់ផ្អែម
« ខ្ញុំមិនឃ្លានទេម៉ែដោះ ចុះស្រីម្នាក់នោះទៅណាហើយ» នាងសម្លឹងរកដូរីធម្មតាស្មើរនេះកំពុងញែតៗដាក់អ្នកបម្រើទៀតហើយតែចម្លែកថ្ងៃនេះស្ងាត់ជ្រាប
« អ្នកនាងដូរីមិនដឹងទៅណាទេ តាំងពីយប់មិញម្លេះ»
ម៉ែដោះពោល គាត់ដឹងថានាងស្មុគនឹងរឿងច្រើន
« ខ្ញុំកំពុងឆ្ងល់ថាមនុស្សស្រីមានកូនតែបែរជាគ្មានអាការះអីទាំងអស់ ក្អួតចង្អោរអីក៏អត់ដែរ ចម្លែកណាស់ » នាងពោលពេលនោះមានឡានទំនើបមួយឈប់មិនឆ្ងាយពីផ្ទះនាងប៉ុន្មានទេ អ្នកដែលចុះមកជាកញ្ញាដូរីនេះឯង ចេញមកញញឹមញញែមហាក់សប្បាយចិត្តតែម្ដង នាងមើលឆ្វេងស្ដាំដូចខ្លាចមានអ្នកឃើញ ហើយក៏ដើរលបៗចូលផ្ទះ

« មើលទៅនាងដូចសប្បាយចិត្តដល់ហើយ » ដូរីដើរលបៗចូលផ្ទះភ្លាមក៏ទទួលពាក្យពីស៊ូអុីនតែម្ដង
« ក៏ខ្ញុំទៅគេងនៅផ្ទះមិត្តយ៉ាងម៉េច មិនគិតឲ្យដើរខ្លះទេរឺ» នាងក៏ចោទសួរទៅស៊ូអុីនវិញជាមួយសម្លេងញ័រៗ
« ជាស្រីមានកូនគួរណានៅផ្ទះថែទាំខ្លួនតែបែរជាដើរដេកតែពាសចឹងមែនទេ រឺក៏នាងគ្មានកូនដូចដែរនាងនិយាយទេ»
ស៊ូអុីនសួរដេញជើងនាង
« នាងចង់ចោទយើងថាកុហកមែនទេ »
« យើងគ្រាន់តែសួរប៉ុណ្ណោះ»
« យើងមិនចង់ឈ្លោះជាមួយនាងទេ នាំតែហត់ចិត្ត» នាងតបហើយក៏ដើរចេញទៅបន្ទប់របស់នាងបាត់ទៅ
ស៊ូអុីនតាមមើលដំណើររបស់នាង ដើរមិនសមជាស្រ្ដីមានកូ សោះ ដើរលឿនមិនខ្លាចប៉ះពាល់កូនអ្វីដែលសំខាន់នាងមិនដែរបានឃើញក្រដាសពិនិត្យផ្ទៃពោះនោះទេ រឺនេះនាងត្រូវតែស៊ើបហើយ

Skip
ក្នុងក្លឹប
« នាងរត់ចោលយើងម្ដងទៀតហើយ ស្រីជើងល្អ» បុរសរូបសង្ហាពោលសម្លឹងទៅលើពូកក្លិនក្រអូបនៃខ្លួនប្រាណ
នាងនៅតែជាប់នៅទីនោះដដែល
« ឃីមឯងទៅស៊ើបមើលថានាងមានឈ្មោះអីមកពីវង្សត្រកូលណា » គេប្រាប់មនុស្សជំនិតឲ្យស៊ើបលើកមុនមើលមុខមិនច្បាស់ធ្វើឲ្យគេពិបាកស៊ើបលើកនេះបានឃើញមុខច្បាស់ថែមទាំងបានខ្លួនស្រីល្អម្ដងទៀត
«បាទទាន» ឃីមមនុស្សជំនិតអោនគោរពហើយក៏ចាកចេញ

ហាច់ឈីស!!!
ស៊ូអុីនយកដៃមកញីច្រមុះ រួចក៏បង្ហើបវាចាចេញមក
« នរណានឹកដើមយើង កុំឲ្យជាប្រុសនោះឲ្យសោះ» នាងពោលនឹកគិតដល់ប្រុសសង្ហាដែលនាងរត់ចោលកាលពី
ព្រឹកមិញនេះ
« ប្រុសណាអ្នកនាងធំ» សម្លេងម៉ែដោះបានបំភ្លឺ
ឡើងនៅពីក្រោយខ្នងនាងតូច ធ្វើឲ្យនាងភ្ញាក់
« គឺគ្មានអីទេម៉ែដោះ» នាងតូចក៏យកម្សៅមកធ្វើនំបន្ដ ពេលនេះនាងនឹងម៉ែដោះកំពុងធ្វើនំម៉ូឈីញាំ
« ចាស !! ខ្ញុំនឹកអ្នកស្រីតូចណាស់» ម៉ែដោះបង្ហើបវាចាចេញមកយ៉ាងស្ងៀមស្ងាត់
« ខ្ញុំក៏នឹកនាងដែរ» ស៊ូអុីនពោលឡើង
ត្រឡប់ទៅមើលអ្នកដែលគេកំពុងនឹកវិញ ពេលនេះនាងកំពុងគេងអោបស្វាមីយ៉ាងមានក្ដីសុខ ស្រាប់តែមានគេខលមក
« ហាឡូ!!» នាងទទួលនិយាយ
« យ៉ុងហ្គីបងអត់មករកអូនទេហ៎» សម្លេងដូរីតាមរយះទូរស័ព្ទ
« គឺយ៉ុងហ្គីគេងបាត់ហើយ» នាងតបធម្មតា
« នាងជាអ្នកណា ហេតុអីមកកាន់ទូរស័ព្ទប្ដីយើង» ដូរីនាងមិនចំណាំសម្លេងអាយូឡើយ នេះជាឱកាសល្អក្នុងការធ្វើបាបនាងហើយ យ៉ុងហ្គីបើកភ្នែកមើលទៅកាន់នាងដែលកំពុងកាន់ទូរស័ព្ទគេ តែនាងមិនបានចាប់អារម្មណ៍នឹងគេឡើយ
« យើងជាមនុស្សដែលគេស្រលាញ់ នាងជាប្រពន្ធគាត់មែនទេ ឈ្មោះអី ??» សំណួរធ្វើពើររបស់នាង ធ្វើឲ្យយ៉ុងហ្គីអស់សំណើច នាងដឹងហើយថាដូរីជានរណា ហើយប្រពន្ធគេជានាងតែនាងបែរជាសួរសំណួរបែបនេះទៅកាន់ដូរីទៅវិញ

« យើងឈ្មោះដូរីជាប្រពន្ធគាត់ យ៉ាងម៉េចឋានះត្រឹមជាស្រីគេសោះហ៊ានសំអាងថាជាមនុស្សគេស្រលាញ់បានយ៉ាងម៉េចស្រីចង្រៃ» ដូរីពោលទាំងខឹងតាមទូរស័ព្ទ នេះបើនៅក្រៅប្រហែលនាងហក់មកទះហើយមើលទៅ
« អេតែយើងលឺមកថាប្រពន្ធគាត់ឈ្មោះ អាយូតាស មិចបានទៅជាដូរីវិញអញ្ចឹង អរប្រហែលអ្នកនាងស្រីគេដែរហើយ ហឹមម បានហើយពួកយើងត្រូវការសម្រាក ព្រោះហត់ពេញមួយយប់ហើយ» នាងក៏ចុចបិតភ្លាមៗក្រោយពេលនិយយឌឺដងផ្លែផ្ការឲ្យដូរីរួច នាងហាក់សប្បាយចិត្តដែល
នាងអាចយកឈ្នះស្រីម្នាក់នេះបាន
« សប្បាយចិត្តដល់ហើយ ពេលធ្វើបាបគេរួចនែក» យ៉ុងហ្គីពោលដៃអោបចង្កេះនាងជាប់
« បងភ្ញាក់តាំងពីពេលណា» នាងសួរគេ
« ភ្ញាក់ពេលអូនឈ្លោះគ្នាជាមួយដូរី » យ៉ុងហ្គីតបដៃក៏អង្អែលសព្វខ្លួនប្រាណរបស់នាង
« បងកុំរវាមពេក ដកដៃចេញ» នាងវៃដៃគេឲ្យគេដកចេញតែគេដូចជាប់កាវអញ្ចឹង មិនខ្ចីដកនៅអង្អែលរហូតដល់ទ្រូងក្រពុំ
« អូននិយាយថាហត់ពេញមួយយប់ តែយប់មិញបងអត់បានធ្វើអីផង គួរធ្វើឥលូវល្អទេ» គេពោលហើយក៏ឡើងទៅសង្រ្គប់លើនាង
« តែពួកយើងទើបតែធ្វើវាតាស» នាងតបទឹកមុខភ័យព្រោះគេមិនដែលធ្វើតិចដងនោះទេ បើនាងមិនសន្លប់ក៏ដើរមិនចង់រួចដែរ
« ធ្វើញឹកឆាប់មានកូន អាចជាកូនភ្លោះផង» គេពោលតែដៃនៅសង្រ្គប់លើនាងដដែល
« អត់ទេ អូនអត់ចង់ធ្វើទេ» នាងប្រកែកយ៉ាងម៉ាត់ៗ
« សុំទោសប្រពន្ធសម្លាញ់ បងសុំហើយ»
« អត់ទេអឹមហឹម» ឆាកប្រយុទ្ធស្នេហាចាប់ផ្ដើម គេមិនដឹងបានកម្លាំងពីណាទេ ធ្វើវារហូតដល់នាងសន្លប់ទៅហើយ

____________

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now