បងចង់នាំអូនទៅណា

70 2 0
                                    


The End

ព្រឹកថ្មីក៏ចូលមកដល់
យ៉ុងហ្គីបានធ្វើម្ហូបដ៏ឆ្ងុយឆ្ងាញ់សម្រាប់ប្រពន្ធជាទីស្រលាញ់ ដែលកំពុងគេងមិនទាន់ក្រោក អាហារជាច្រើនតម្រាបលើតុសុទ្ធសឹងជាអាហារដែលយ៉ុងហ្គីអ្នកធ្វើ ហើយពេលនេះនាយនឹងប្រពន្ធបានបែកផ្ទះមកនៅតែពីរនាក់ហើយ
« អឹម បងសម្លាញ់កំពុងធ្វើអីនឹង» នាងតូចចុះមកទាំង
ទឹកមុខស្រស់ស្រាយ ព្រោះបានគេងឆ្អែតនោះអី ដើរ
តម្រង់មករកលោកប្ដីដែលកំពុងលើកអាហារដាក់លើតុ

« បងកំពុងធ្វើអាហារសម្រាប់អូននោះអី» នាយពោលដៃកំពុងលើអាហារដាក់លើតុ
« ចុះបងមិនទៅធ្វើការទេរឺ» នាងសួរ ស្មើនេះទៅហើយ
«  អត់ទេថ្ងៃនេះកំដរអូនដើរលេង» នាយតបទៅកាន់នាង ហើយក៏អូសដៃនាងមកតុអាហារ ដើម្បីញាំអាហារនោះ

« ឆ្ងាញ់ទេ» គេសួរ ខ្លាចអាហារមិនត្រូវមាត់របស់នាង
« ឆ្ងាញ់ណាស់ លោកប្ដីអូនពូកែណាស់» នាងក៏លើមេដៃជាសញ្ញា
« ចឹងញាំឲ្យច្រើនៗទៅ » គេប្រាប់ទៅកាន់នាង
«  អូននឹងញាំឲ្យអស់តែម្ដង» នាងតបទៅញញឹមយ៉ាងស្រស់

« បងបានរៀបចំសម្លៀកបំពាក់រួចអស់ហើយ » គេនិយាយឡើង
« ពួកយើងនឹងទៅណា» នាងសួរទៅកាន់គេ
« ពួកយើងនឹងទៅសមុទ្រ បងក៏បានបបួលមិត្តអូនទៅដែរ» នាយតបទៅកាន់នាង
« ចុះបងស៊ូអុីន» នាងសួរបន្ដ
«គាត់មិនបានទៅទេ  អូនឆាប់ញាំទៅ» គេប្រាប់ទៅកាន់នាង ទើបនាងចាប់អារម្មណ៍នឹងអាហាររបស់ខ្លួនវិញ

ឡានពីរគ្រឿងដែលសុទ្ធតែម៉ាកល្បីកំពុងចេញដំណើរទៅកាន់រីសតនៅមាត់សមុទ្រ
« អូនហាឃ្លានទេ» យ៉ុងហ្គីសួរទៅកាន់នាងតូចដែលកំពុងចុចទូរស័ព្ទ
« ឃ្លានតើ បងឈប់ទិញអីមកញាំមេន» នាងក៏សួរបកទៅកាន់គេវិញ

« បងទិញនំខ្លះទុកក្នុងឡាន អូនមើលទៅក្រោយទៅឃើញហើយ» គេនិយាយឡើង
« អូនទៅយកសិនចឹង»
«មិនបាច់ទេ នេះចាំបងយកឲ្យ» នាយក៏ឈប់ឡាននៅគៀនផ្លូវហើយទៅយកនំមកឲ្យនាង ពេលបាននំហើយទឹកមុខនាងឡើងញញឹមស្រស់ ពួកគេក៏បន្ដដំណើរ
ទៅមុខទៀតរហូតដល់រីសត

បុគ្គលិករីសតបានមកទទួលពួកគេនឹងឲ្យសោបន្ទប់មកពួកគេ និយាយរៀបរាប់ពីបន្ទប់ទាំងអស់បើពួកគេមិនពេញចិត្តអាចប្ដូរបាន
« ខាងយើងបានរៀបចំនូវអ្វីដែលលោកកម្ម៉ង់រួចរាល់អស់ហើយ បើមានទាស់ត្រង់ណាសូមខលមកប្រាប់ពួកយើងនឹងរៀបចំឲ្យបាទ » បុគ្គលិករីសតនិយាយ ពួកគេជាភ្ញៀវវីអាយភី ម្ចាស់រីសតប្រាប់ឲ្យពួកគេមើលថែភ្ញៀវឲ្យបានល្អ

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now