Part 16
វ៉ូ! វ៉ូ
សម្លេងនៃរលកសមុទ្រ វាយោផាយផាត់នាំយកខ្យល់បរិសុទ្ធ បង្កើតជាភាព Romantic សម្រាប់គូរស្នេហ៍ នារីស្លៀករូបសរដើរកាត់មាត់សមុទ្រម្នាក់ឯង ជាមួយទឹកមុខស្រស់ស្រាយ នឹងស្នាមញញឹម ស្រាប់តែមាននរណាមិនដឹងរត់មកបុកពីក្រោយមួយទំហឹង
« អុះ !! អ្នកនាងមិនអីទេមែនទេ » គេលើកនាងក្រោកឈរ សម្លឹងទៅមុខនាងដោយការព្រួយបារម្ភ
« មិនអីទេលោក !! » នាងពោលទាំងស្នាមញញឹមទៅកាន់គេ
« ខ្ញុំសុំទោសផងអ្នកនាង »បុរសនោះពោល
ពាក្យសុំទោសទៅកាន់នាងតែរូបភាពមួយនេះបានឃើញដោយកំលោះសង្ហាដុងសុក គេក៏រត់មកមើលព្រោះនារីនោះជាមនុស្សស្រីដែលគេតាមរក
« ណាយ៉ុន! ពិតជានាងមែន » គេរត់មកជិតនាងភ្ជាប់ជាមួយស្នាមញញឹម
« លោកមកទីនេះធ្វើអី» នាងខំរត់គេចទៅហើយហេតុអីក៏មកតាមនាងទៀត តែគេមិនបានតបនឹងសំណួរមួយនេះឡើយគេកំពុងសម្លឹងមើលដៃដែលកំពុងកាន់ដៃណាយ៉ុន
« ឯងជាអ្នកណា ហេតុអីក៏មកកាន់ដៃប្រពន្ធគេផ្ដេសផ្ដាសបែបនេះ?» គេពោលដោយទឹកមុខស្មើ មុននឹងទាញដៃនាងមកកាន់ជំនួសវិញ
« នរណាប្រពន្ធលោក ដុងសុក !! លោកឆ្កួតមែនទេ» នាងមើលមុខគេយ៉ាងងើយឆ្ងល់
« នាងនឹងហើយនរណាទៀត !! » គេតបទៅកាន់នាងតែសម្លឹងមុខនាយកំលោះនោះដដែល« អឺ !! ខ្ញុំសុំទៅមុនហើយលោក លាហើយលោក» គ្រាន់នាងនិយាយចប់ដុងសុកក៏លើកបីនាងដើរទៅ
« កាងឆ្អឹង!! ចាំមើលយើងនឹងយកស្រីម្នាក់នេះឲ្យបាន» បុរសនោះសម្លឹងមើលដំណើររបស់ដុងសុកបីនាងតូច
Skip
« នែលោក !! ដាក់ខ្ញុំចុះ» ណាយ៉ុនរើនៅមិនស្ងៀម តែដុងសុកគេមិនមាត់គិតតែបីនាងរហូតដល់ផ្ទះនៅមាត់សមុទ្រមួយកន្លែងវាជាផ្ទះរបស់គេផ្ទាល់
« នាងស្ងាត់មាត់ទៅ ឬចង់ឲ្យខ្ញុំរំលោភនាងនៅទីនេះ» គេគម្រាមនាង« ទេ ឈប់និយាយហើយ» នាងក៏យកដៃមកបិទមាត់ជិតឈឹងលែងហ៊ានមាត់
« នាងហើយអាម្នាក់នោះជាអ្វីនឹងគ្នា» គេដាក់នាងលើ
សាឡុងហើយសួរទៅកាន់នាង
« …..»
«មិចក៏នាងមិនតប»
«លោកថាមិនឲ្យខ្ញុំនិយាយ » នាងតប អត់ឲ្យគេនិយាយដល់គេអត់និយាយចង់ខឹងគេទៀត🥲
« ហ៊ើយ!! ឥលូវនិយាយមក»« ខ្ញុំអត់ស្គាល់គេទេ !! គេរត់មកបុកខ្ញុំហើយជួយលើកតែ
ប៉ុណ្ណោះ» នាងបកស្រាយប្រាប់គេ
« ឈប់ទៅសិ្នតស្នាលនឹងប្រុសណាទៀត» គេពោល
« ថី !! »
« នាងជាប្រពន្ធខ្ញុំ»
« ខ្ញុំការជាមួយលោកតាំងពីពេលណា»« ជិតហើយ»
« រឿងយប់នោះមែនទេ !! បំភ្លេចវាទៅ» នាងពោលយ៉ាងស្ងៀមស្ងាត់
« ខ្ញុំគិតរួចហើយ !! ក្នុងនាមជាកូនប្រុសហ៊ានធ្វើហ៊ានទទួល ខ្ញុំនឹងទទួលខុសត្រូវនាង» គេនិយាយយ៉ាងម៉ឺងម៉ាត់
« លោកស្រលាញ់ខ្ញុំទេ ? ខ្ញុំរៀបការជាមួយមនុស្ស
ស្រលាញ់ខ្ញុំមិនមែនត្រឹមអាណិត» នាងពោល ទោះជាដឹងចម្លើយរួចហើយថាគេមិនស្រលាញ់នាង ក៏ដោយ
« ខ្ញុំនឹងព្យាយាម !! នាងជឿជាក់ខ្ញុំចុះ» គេយកដៃមកដាក់លើដៃនាងបញ្ជាក់ឲ្យនាងជឿជាក់លើខ្លួន
« ខ្ញុំសុំពេលគិតសិន» នាងតប រឿងរៀបការជារឿងធំមិនមែនលេងសើចបានទេ« បាន ! ជើងនាងហើមហើយ »គេយកដៃទៅកាន់ជើងនាងដោយសារដួលធ្វើឲ្យយើងនាងគ្រិចគេក៏ជួយ
លាបថ្នាំឲ្យនាង នឹងមើលថែនាងពេញមួយថ្ងៃ
Skip
យ៉ុងហ្គីគេពិតជាមកតាមនាងតូចនឹងបងស្រីពិតមែន គេដើរតាមនាងស្អិត មិនឲ្យផុតពីក្រសែភ្នែកឡើយ
« ឯងមិនទៅធ្វើការទេ !! » ស៊ូអុីនសួរទៅកាន់ប្អូនប្រុសព្រោះនាងទៅណាក៏គេទៅតាម វាដូចជាអ្នកទោសអញ្ចឹង« មិនទៅមួយថ្ងៃក៏មិនអីដែរ!! » គេតបហីៗដាក់ស៊ូអុីន
« ឯងនេះចម្លែកតាំងពីព្រឹក !! ស្អែកបែបត្រូវជូនទៅរកពេទ្យហើយ» នាងពោលចប់ក៏ដើរទៅជាមួយអ៊ុនជូបាត់
« យើងចម្លែក? អាយ៉ុងហ្គី ឯងកើតស្អីថ្ងៃនឹង?» គេសួរខ្លួនឯងហើយសម្លឹងទៅស្រីៗដែលកំពុងតែដើរចូលហាងសម្លៀកបំពាក់ គេក៏រត់ទៅតាមពួកនាង និយាយរួមមួយថ្ងៃនឹងអាយូទៅណាគេទៅនឹង ត្រុកៗដូចកូនតាមម៉ែ_________