មីនហ៊ូ

31 3 0
                                    

ភាគទី៣៣
ភូមិគ្រឹះលី
លោកមីនពិតជាមកសុំទោសលោកលីពិតមែន ពេលនេះពួកគេកំពុងនៅបន្ទប់ទទួលភ្ញៀវនិយាយគ្នា
« យើងពិតជាសុំទោសឯងពិតមែន មិនគួរកូនយើង
ធ្វើបែបនេះឡើយ» លោកមីនពោល
« បើរឿងវាកើតឡើងទៅហើយ ឲ្យវាទៅតាមវាសនាទៅចុះ» លោកលីពោល

« ពិតមែនហើយ » លោកស្រីលីបន្ត
«លោកពូអ្នកមីងអញ្ជើញពិសារទឹក» អាយូលើកទឹកមកជូនចាស់ទុំភ្ជាប់ជាមួយស្នាមញញឹម
« កូនអាយូល្អយ៉ាងនេះវាមើលមិនឃើញ » លោកមីនលាន់មាត់និយាយ នាងក៏ញញឹម
« យើងមានការពិភាក្សាជាមួយ តោះទៅ» លោកលីពោលហើយក៏នាំលោកមីនទៅបន្ទប់ធ្វើការដើម្បីពិភាក្សា ចំណែកលោកស្រីៗក៏នាំគ្នាជជែកគ្នាពីនេះពីនោះ

មន្ទីពេទ្យឯកជន
បុរសម្នាក់ស្លៀកឈុតខ្មៅមួយឈុត ដើរចូលក្នុងបន្ទប់ដូរី ដៃមានកាន់ផ្កានឹងផ្លែឈើមកជាមួយផងដែរ
«អូនយ៉ាងម៉េចហើយដូរី » ដូរីក៏ងាកទៅមើលមុខបុរសដែលហៅនាង គិតថាជាយ៉ុងហ្គីតែមិនមែនឡើយ

« មីនហ៊ូ?» ដូរីហៅបុរសនោះដោយការភ្ញាក់ផ្អើល
« បងបារម្ភអូនណាស់ » មីនហ៊ូពោល ទាំងស្នាមញញឹម
មីនហ៊ូជាបុរសសង្សាដូរីពេលនាងបែកជាមួយយ៉ុងហ្គី
« បងមកទីនេះធ្វើអ្វី» ដូរីសួរទៅកាន់គេ នាងមិនចង់ឲ្យយ៉ុងហ្គីមកឃើញគេឡើយ
« បងមកមើលអូននោះអី អូនឈឺអី » មីនហ៊ូសួរទៅកាន់នាង ទាំងក្ដីបារម្ភ
« អូនគ្រាន់តែឈឺក្រពះប៉ុណ្ណោះ» នាងកុហកគេ នាងគិតថាបើកូននោះនៅជាមួយត្រកូលមីនគេអាចមានសុភមង្គលជាងនៅជាមួយមីនហ៊ូ

« ពិតមែនរឺ» មីនហ៊ូសួរបញ្ជាក់
«ពិតមែនហើយ បងទៅវិញទៅប្រញាប់មានគេមកឃើញ» ដូរីដេញគេចេញ ខ្លាចយ៉ុងហ្គីមកឃើញ
« បាន ចឹងបងទៅហើយមើលថែខ្លួនផង» គេពោលហើយក៏ចាកចេញទៅតែមុននឹងទៅគេក៏ថើបនាងបន្ដិចមុននឹងទៅ
«អូនសុំទោសណា តែអូនចង់ឲ្យកូនមានអនាគតល្អមានតែនៅជាមួយយ៉ុងហ្គីទេទើបគេអាចមានសុភមង្គល» ដូរីពោលក្នុងចិត្តសម្លឹងទៅមាត់ទ្វាដែលទើបតែបិតអម្បាញ់មិញនេះ មីនហ៊ូដើរចេញទៅ ស្របពេលដែលយ៉ុងហ្គីដើរមក យ៉ុងហ្គីគេមិនបានស្គាល់មីនហ៊ូឡើយតែមីនហ៊ូស្គាល់គេ ពួកគេដើរជ្រួសផ្លូវគ្នា  ដើរបានឆ្ងាយបន្ដិចទើបគេដឹងថាគេភ្លេចរបស់ក្នុងបន្ទប់របស់ដូរី គេក៏ត្រឡប់ទៅវិញ តែមិនទាន់បានចូលឡើយព្រោះគេលឺពេទ្យកំពុងនិយាយជាមួយយ៉ុងហ្គី ទើបនៅឈរស្ដាប់

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now