ភាគទី៣៤
ទម្រាំតែភ្ញៀវចេញអស់ក៏យប់ទៅហើយ នាងតូចក៏ផឹកអស់ច្រើនផងដែរ នាងដើរត្រេតត្រូតទៅរកមិត្តដើម្បីលាពួកនាង
« យើងទៅវិញសិនហើយឯង» អាយូពោល
« ឯងស្រវឹងហើយ គេងទីនេះមួយយប់ទៅ» ណាយ៉ុនពោលឃាត់មិត្តមិនចង់ឲ្យទៅទាំងបែបនេះ
ខ្លាចមានគ្រោះថ្នាក់« មិនអីទេយើងទៅបាន» នាងពោលហើយក៏ដើរចាកចេញទៅទាំងមិនត្រង់ផ្លូវ
« ខ្ញុំក៏ទៅដែរ» យ៉ុងហ្គីពោលលាម្ចាស់កម្មវិធីហើយក៏ចេញទៅតាមនាងតូច
« បងហា អាយូស្រវឹងណាស់អូនបារម្ភនាង» ណាយ៉ុនប្រាប់ប្ដីរបស់ខ្លួន
« អូនកុំភ័យ យ៉ុងហ្គីគេទើបនឹងទៅ គេច្បាស់ជាតាមមើលថែនាង» ដុងសុកថើបថ្ងាសប្រពន្ធជាការលួងលោម
«តែយ៉ុងហ្គីស្អប់មិត្តអូនណាស់ គេមិចនឹងអាចមើលថែនាងទៅ» ណាយ៉ុនប្រកែកជាមួយប្ដីរបស់នាង ហើយធ្វើមុខក្រម៉ូវដាក់គេ តែគេបែរជាសើចនឹងនាងទៅវិញរួចក៏វាចាបន្ដ« បងមើលដឹងគេស្រលាញ់នាង មនុស្សប្រុសដូចគ្នាបងមើលដឹង ម្យ៉ាងបងឃើញគេអូសមិត្តអូនចេញពេលនាងកំពុងនិយាយជាមួយភ្ញៀវបងដែរ គេដូចជាប្រច័ណ្ឌទៀតផង» ដុងសុកប្រាប់ទៅកាន់នាងដៃក៏អង្អែលសក់នាងតិចៗ
«ពិតមែនរឺ» នាងសួរបញ្ជាក់
« បាទ អូនធ្វើចិត្តឲ្យសប្បាយៗទៅ ត្រៀមកម្លាំងយប់នេះជារាត្រីសមដំណេកផង» គេក៏លើកបីនាងទៅកាន់បន្ទប់ រាត្រីផ្សំដំណេកកើតឡើង
ចំណតឡាន ពេលនេះនាងតូចកំពុងដើរត្រេតត្រូតទៅរកឡានរបស់ខ្លួនក៏ក្រឡាច់ជើងជាមួយស្បែកជើងកែងខ្លួនដួលជិតឡាននោះ
«ហ៊ឹក!ហ៊ឹក មិចក៏ស៊យម្លេះថ្ងៃនេះ » នាងរអ៊ូបណ្ដើរដៃអង្អែលករជើងបណ្ដើរ នឹងមើលកែងស្បែកជើងដែល
បាក់នោះ
« អាយូ អូនកើតអី» យ៉ុងហ្គីរត់លឿនស្លេវមករកនាង
ជាមួយសព្វនាមដែលធ្លាប់ហៅនាងនៅផ្ទះលំហែរនោះ នាងតូចក៏ក្រឡេកទៅមើល« លោក!! ចេញទៅ ទៅរកសង្សាជាទីស្រលាញ់លោកចុះ» អាយូពោលឡើងទឹកភ្នែកក៏ហូរស្រក់ចុះមក ពេលគេរត់មកអោបនាងបែបនេះ
« បងស្រលាញ់អូនអាយូ» គេអោបក្រសោបនាងជាប់ នឹងពោលពាក្យដ៏សែនហួសចិត្ត
« លោកស្រលាញ់ខ្ញុំរឺ? នរណាពោលពាក្យថាគ្មានថ្ងៃនឹងស្រលាញ់ខ្ញុំ នរណាពោលពាក្យសុំលែងលះនោះ» នាងសួរទៅកាន់គេ ហើយយំកាន់តែខ្លាំងដៃក៏គក់ទ្រូងគេឌឹបៗ