Part 17
ភូមិគ្រឹះមីន
« អួយហត់ណាស់ ... មនុស្សស្រីពិតជារញ៉េរញ៉ៃមែនទិញអានេះផងអានោះផង នេះបានគេថាមនុស្សស្រីចូលចិត្តដើរshopping ហត់ក៏ហត់ ចុកជើងក៏ចុកជើង » យ៉ុងហ្គីអង្គុយរអ៊ូម្នាក់រង៉ូវៗ
« អ្នកណាហៅឯងទៅ» ស៊ូអុីនអត់មិនបាននឹងថាឲ្យគេ ចេះមករអ៊ូទៅកើត
រុឺង!រុឺង
សម្លេងទូរស័ព្ទរោទ៍ វាជារបស់យ៉ុងហ្គីហើយច្បាស់ណាស់អ្នកដែលខលមកច្បាស់ជាដូរីមិនខាន
« ដូរី ខ្ញុំទុកនាងចោលមួយថ្ងៃហើយ ទៅរកនាងសិន» យ៉ុងហ្គីឃើញលេខហើយក៏ប្រញាប់ទទួល ថែមទាំងទៅរកនាងទៀតផង
« បងស្រីយ៉ុងហ្គីគេទៅណាហើយ» អាយូដែលទើបតែយករបស់ទៅទុក ត្រឡប់មកវិញមិនឃើញអ្នកជាស្វាមី
បែបនេះក៏ឆ្ងល់
« ឃើញប្រញាប់ៗ ហើយក៏ទៅបាត់ទៅ» ស៊ូអុីនពោល« ចាសបងស្រី» នាងតប
« គេប្រហែលទៅរកសង្សាគេហើយមើលទៅ» នាងគិតក្នុងចិត្តម្នាក់ឯង ទោះជាថ្ងៃនេះគេល្អនឹងនាងក៏មិនប្រាកដថាស្អែកគេនឹងល្អជាមួយនាងដែរ
នាងតូចអង្គុយចាំគេរហូតដល់ពាក់កណ្ដាលអាធ្រាតក៏នៅមិន
ទាន់ឃើញគេត្រឡប់មកវិញ ទោះជាអ្នកបម្រើរឺស៊ូអុីនប្រាប់ឲ្យនាងទៅគេងក៏ដោយ ក៏នាងនៅតែចាំគេរហូតដល់នាងគេងលង់លក់នៅលើសាឡុង
ព្រឹកថ្មី
អ្នកបម្រើចាប់ផ្ដើមធ្វើការសម្អាតរបស់ខ្លួនរៀងៗខ្លួន មិន
ហ៊ានរំខានដំណេកលោកស្រីតូចនោះឡើយ ពួកគេមានចិត្តអាណិតនាងជាពន់ពេក ប្ដីមិនដែលខ្វល់ មិនដែលយល់ចិត្តថែមទាំងនៅនាំយកស្រីរបស់គេមកផ្ទះទៀត ដូចពេលនេះអញ្ចឹង យ៉ុងហ្គីគេកំពុងបណ្ដើរដូរីចូលក្នុងផ្ទះដោយមានវ៉ាលីមកជាមួយផងដែរ មិនដឹងថានាងនិយាយអ្វីខ្លះទេទើបគេព្រមយកនាងមកនៅទីនេះមិនខ្លាចចិត្តអ្នកជាប្រពន្ធនឹងបងស្រីសោះគេដើរហួសនាងតូចដែលកំពុងគេង ទៅបន្ទប់របស់គេ« អាយូ! ភ្ញាក់ឡើង» ស៊ូអុីនដាស់នាងតូច
« មានរឿងអ្វីមែនទេបងស្រី» នាងញីភ្នែកទាំងងងុយព្រោះយប់មិញគេងយប់ជ្រៅពេក
« យ៉ុងហ្គីគេនាំដូរីមកទីនេះម្ដងទៀតហើយ» ស៊ូអុីននិយាយចប់នាងតូចក៏រហ័សឡើងទៅបន្ទប់របស់ពួកគេ
« នេះលោកកំពុងធ្វើស្អី» អាយូចូលទៅឃើញគេកំពុងយកសម្លៀកបំពាក់នាងចេញពីទូរអស់
« មកដល់ល្មម នាងយកសម្លៀកបំពាក់នាងចេញទៅ » យ៉ុងហ្គីពោលទាំងទឹកមុខមាំ
« ឯងកើតស្អី សុខៗក៏មកដេញនាងចេញពីបន្ទប់បែបនេះ» ស៊ូអុីនមើលមុខគេទាំងឆ្ងល់ម្សិលមិញល្អសោះ
« ពេលនេះដូរីនាងមានកូនបីខែហើយបង »
« នាងមានកូនពាក់ព័ន្ធអីជាមួយឯង កុំថាជាកូនឯងណា»
ស៊ូអុីនសម្លឹងមុខគេទាំងមិនចង់ជឿពេលគេងក់ក្បាល« នាងច្បាស់ទេថាជាកូនយ៉ុងហ្គី» ស៊ូអុីនបកទៅសួរដូរីដោយទឹកមុខចាប់ពិរុទ្ធ
« ពិតណាបងស្រីពួកយើងបែបគ្នាបីខែ ឥលូវនេះនាងមានកូនបីខែច្បាស់ណាស់ថាជាកូនខ្ញុំ» យ៉ុងហ្គីចាប់ដៃដូរីជាប់ អាយូមិននិយាយអ្វីសម្លឹងមើលទៅកាន់ពោះដូរីទឹកភ្នែកស្រក់តិចៗតែនាងក៏ប្រញាប់ជូតចេញខ្លាចមានអ្នកឃើញតែក៏មិនអាចគេចភ្នែកពីរនាក់បងប្អូននោះបានដែរ
« ឯងចង់គិតយ៉ាងម៉េចជាមួយអាយូ» ស៊ូអុីនសួរទៅកាន់គេម្ដងទៀត តែចម្លើយគេបែរជាធ្វើឲ្យស៊ូអុីនហួសចិត្ត
« ពេលណាប៉ាម៉ាក់មកវិញ ខ្ញុំនឹងលែងលះគ្នា ខ្ញុំមិនអាចចោលកូនខ្ញុំបានទេ» ស្ដាប់សម្ដីគេរួច អាយូក៏ដើរចេញពីទីនោះព្រោះទប់ទឹកភ្នែកលែងជាប់ហើយ នាងដើរសម្ដៅទៅបន្ទប់មួយដែលទំនេរ ឆ្ងាយពីបន្ទប់យ៉ុងហ្គីមិនប្រមាណ
« ហេតុអី!ហេតុអី ពួកគេមានកូនជាមួយគ្នាហើយ ចុះឯងជាស្អីអាយូ ប្រពន្ធ? ហាសហា ប្រពន្ធតែឈ្មោះនឹងឬ»
នាងយំហើយនិយាយផង យ៉ាងគួរឲ្យអាណិតទឹកភ្នែកហូរចុះមកមិនដាច់ ព្រោះអារម្មណ៍ឈឺចាប់ហួសថ្លែងរបស់នាង
« អាយូ» ស៊ូអុីននាងឃើញសភាពរបស់នាងតូចហើយអត់មិនអាណិតមិនបាន នាងដឹងថាអ៊ុនជូស្រលាញ់នឹងស្មោះត្រង់នឹងយ៉ុងហ្គីប៉ុណ្ណាតែយ៉ុងហ្គីគេបែរជាមិនអាណិតចិត្តនាងសោះ
«យើងសុំទោសណាអាយូ» យ៉ុងហ្គីគេដើរមកតាមនាងតូច គេពោលពាក្យសុំទោសក្រោយឃើញសភាពនាងហើយ គេក៏អាណិតនាងតែគេជាមនុស្សប្រុសគេត្រូវមានទំនួលខុសត្រូវគេមិនអាចបោះបង់ចោលកូនប្រុសគេបានឡើយ
« លោកធ្លាប់ស្រលាញ់ខ្ញុំខ្លះទេ» អាយូសួរទៅកាន់គេទាំងមានស្នាមទឹក ភ្នែកជាប់ថ្ពាល់
« សុំទោស ! ខ្ញុំមិនល្អ » គេពោលតែប៉ុណ្ណោះទឹកភ្នែកនាងតូចក៏ហូរមកម្ដងទៀតនាងលែងតបលែងនិយាយអ្វីបន្ដទៀត ស៊ូអុីនឃើញស្ថានភាពតាងតឹងពេកនាងក៏អូសដៃប្អូនប្រុសចេញដើម្បីនិយាយគ្នាឲ្យច្បាស់
_________