ខ្ញុំចង់ទៅរកអាយូ

29 4 0
                                    

ភាគទី៣៧+៣៨
ព្រឹកថ្មី
ថ្ងៃនេះគ្រួសារមីននៅជុំគ្នាតែម្ដង ព្រោះស៊ូអុីនខលមកប្រាប់ឲ្យពួកគេនៅចាំនាងហើយ នាងមានអីចង់បង្ហាញ  នៅខាងមុខផ្ទះដែលមានឡានទំនើបចតនៅជិតនោះ

ក្នុងឡានទំនើបដែលឈប់ជិតនោះ
« ខ្ញុំទៅតែមួយភ្លេតទេ » ស៊ូអុីនពោលពេលប្រុសកម្លោះគិតតែចាប់ដៃមិនលែងបែបនេះ
« ថើបគេមួយសិនមក» ប្រុសកម្លោះធ្វើមាត់ស្រួចដូចចង់ថើបនាង
« ល្មមៗបានហើយ » ស៊ូអុីនពោល ទាំងអៀនតែម្ដង មុខក៏ប្រែជាក្រហម
« តិចទេណា» គេសម្លឹងមុខនាងបែបអង្វរក
« ជុប .. បានរឺនៅ» នាងក៏ល៎ទៅថើបថ្ពាល់គេបន្ដិចរួច
ក៏ចាកចេញទៅ មានមីនហ៊ូដើរទៅជាមួយ
 
ភូមិគ្រឹះមីន
ស៊ូអុីនដើរចូលក្នុងផ្ទះជាមួយឯកសារ ជាមួយមីនហ៊ូ តែនាងបានឲ្យគេចាំនៅខាងក្រៅ
« ឯងហៅពួកយើងឲ្យជុំគ្នាមានរឿងអីស៊ូអុីន» លោកមីនសួរទៅកាន់កូនស្រីដែលកាន់ឯកសារមួយដុំមកដាក់លើតុ
« ប៉ានេះជាឯកសារដែលបញ្ជាក់ថាកូននោះមិនមែនជាកូនរបស់យ៉ុងហ្គីទេ នឹងរឿងដែលនាងបានចោទប្រកាន់អាយូ»ស៊ូអុីនប្រាប់ទៅឪពុក ដូរីក៏មើលមុខយ៉ុងហ្គីទាំងភិតភ័យ
«អ្នកនាងសាងរឿងចង់ធ្វើបាបខ្ញុំនឹងកូនខ្ញុំ » ដូរីពោលទាំងមិនខ្មាសមាត់
« សង្ខេបខ្លីៗមក » លោកស្រីមីនប្រាប់ទៅកាន់នាង គាត់ក៏បានដឹងខ្លះៗដែរនាងបានប្រាប់គាត់
« កូននោះទើបតែមួយខែប៉ុណ្ណោះ តែនាងកុហកថា
កូននោះបីខែហើយ  យ៉ុងហ្គីគឺមិនដែលបានប៉ះពាល់នាងទេតាំងពីបែកគ្នាមក  ហើយរូបដែលនាងដេកជាមួយយ៉ុងហ្គីនៅខុនដូរនោះក៏អញ្ចឹងដែរ នាងជាអ្នកសាងរូបភាពទាំងអស់ យើងមានទាំងសាក្សីទៀតផង មានអីចង់ប្រកែក» ស៊ូអុីននិយាយហើយលើកឯកសារមួយៗមកបង្ហាញមាន
ទាំងរូបដែលនាងនឹងមីនហ៊ូដើរលេង ញាំអី ទៅមន្ទីពេទ្យសួរសុខទុក្ខហើយនឹងទៅហាងកាហ្វេនោះទៀត
« វាគ្រាន់ជារូបកាត់ត អ្នកនាងកុហក សាក្សីនោះក៏អ្នកនាងសាងមកដែរ» ដូរីនិយាយឡើងទាំងភិតភ័យ
« ចឹងសម្លេងនេះអាចយកជាការបានទេ» នាងក៏លើក
អាត់សម្លេងមួយមកចាក់ឲ្យគ្រប់គ្នាស្ដាប់

« អូនមានកូនមែនទេដូរី» មីនហ៊ូសួរទៅកាន់សង្សាខ្លួន
« នរណាប្រាប់បង» ដូរីមិនឆ្លើយនឹងសំណួរតែនាង
សួរបកទៅគេវិញ
« គ្មាននរណាប្រាប់បងទេ គឺបងលឺលោកគ្រូពេទ្យនិយាយ» គេវាចាដៃកាន់អង្អែលថ្នមៗលើដៃនាង
« មែនខ្ញុំមានកូន ហើយកូននោះជាកូនរបស់យ៉ុងហ្គី»
ដូរីបង្ហើបវាចាឡើង
« មិនពិតឡើយ… គេជាកូនបង មិចនឹងអាចជាកូន
អាម្នាក់នោះទៅ» មីនហ៊ូពោលទាំងអស់សង្ឃឹម
« ទោះជាកូនលោកក៏ដោយតែលោកអាចឲ្យអ្វីៗទៅគេបានខ្លះ ចង់ឲ្យកូនខ្ញុំទៅពិបាកជាមួយនឹងអាក្រុមហ៊ុនជិតរលាយនឹងមែនទេ» ដូរីសួរទៅកាន់គេ

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now