Part 11
«ដល់ពេលវេលាពិសេសហើយ ! យប់នេះជាយប់ផ្សំដំណេក ហាមចេញពីបន្ទប់លឺទេ » លោកស្រីលីដឹកដៃកូនក្រមុំកូនកម្លោះចូលបន្ទប់
«បន្ទប់មួយនេះរៀបចំជាការស្វាគមន៍គូស្វាមីភរិយាថ្មី មានកម្រាលពូកសបញ្ជាក់ពីភាពស្មោះសរភក្ដីភាព រោយផ្កាកុលាបជាលម្អតំណាងឲ្យក្ដីស្នេហារួមជាមួយក្ងានសបញ្ជាក់ពីក្ដីស្នេហាយូរអង្វែង បន្ទប់មានក្លិនក្រអូបស្រាលៗធ្វើឲ្យ
អារម្មណ៍ល្អ » លោកស្រីមីនរៀបរាប់ប្រាប់អ្នកអានដែលsingleឲ្យឆាប់យកប្ដីមួយទៅ😂« ម៉ាក់លែងរំខានពួកឯងហើយសម្រាកចុះ តោះអ្នកអូន» លោកស្រីលីនឹងលោកស្រីមីនដើរចេញពីបន្ទប់ មិន
រំខានពេលវេលាល្អរបស់ពួកគេទេ
« អឺ....!! ខ្ញុំទៅងូតទឹកសិនហើយ» អាយូ
ឃើញយ៉ុងហ្គីចេះតែមើលមុខឥតឈប់ ទើបរកលេសទៅងូតទឹក
« យាប់មែននាងល្អិត!! » គេរអ៊ូម្នាក់ឯង ចរឹកនាងពេលខ្លះដូចមនុស្សចាស់ ពេលខ្លះដូចកូនក្មេង
រុឺង! រុឺង
« ហាឡូ មីន យ៉ុងហ្គីនិយាយបាទ» យ៉ុងហ្គីទទួល
ទូរស័ព្ទព្រោះឃើញលេខប្លែកខលមក« យ៉ុងហ្គី អូនដូរី បងចាំអូនទេ ហុឹក!ហុឹក» សម្លេងនារីបំភ្លឺឡើង ដោយសារយ៉ុងហ្គីបើកសម្លេងខ្លាំងទើបលឺដល់អ្នកក្នុងបន្ទប់ទឹកផងដែរ...
«ដូរី នេះអូនកើតអ្វីមែនទេ ទើបយំបែបនេះ» គេសួរ
ដោយសម្លេងបារម្ភ
« បងអាចមកជួបអូនបានទេ អូនចាំបងនៅកន្លែងចាស់ណា» ដូរីណាត់គេទៅ មិនដឹងថាមានរឿងអ្វីឡើយទើបនាងណាត់គេទៅទាំងយប់បែបនេះ« បានបងនឹងទៅរកអូន» យ៉ុងហ្គីយល់ព្រមជាមួយ
សំណើរនាង ហើយក៏រៀបចំខ្លួនចេញទៅ
« លោកពិតជាទៅពិតមែនរឺ» នាងតូចចេញមកជាមួយកន្សែងចងពុំ សួរទៅកាន់គេ នាងចង់ឃាត់គេណាស់ថាកុំទៅតើនាងអាចធ្វើបានមែនទេ?
« ពិតមែនហើយ !! យើងមិនអាចចេញតាមទ្វាបានទេ នាងហាមប្រាប់នរណាទាំងអស់មិនអញ្ចឹងនាងត្រូវធ្ងន់ហើយ» យ៉ុងហ្គីពោលរួចទម្លាក់ខ្សែរតាមបង្អួចរួចក៏ចាកចេញដោយមិនអាណិតចិត្តប្រពន្ធថ្មីថ្មោងម្នាក់នេះសោះ
« វាជាយប់ផ្សំដំណេករបស់ខ្ញុំតែប្ដីខ្ញុំបែរជាទៅជួបសង្សាចាស់របស់គេទៅវិញ... នេះគេទុកខ្ញុំជាស្អីទៅ មីនយ៉ុងហ្គី » នាងតូចពោលទាំងទឹកភ្នែកហូររហាម ហួសចិត្ត អស់ពាក្យនឹងនិយាយ