"ថ្ងៃរៀបការ"

31 3 0
                                    

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់
ភាគទី១០

//skip//
មួយអាទិត្យក្រោយមក អាពាហ៍ពិពាហ៍របស់យ៉ុងហ្គីក៏មកដល់ រយះពេលមួយអាទិត្យនេះយ៉ុងហ្គីគេមមាញឹកនឹងការងារណាស់ ចំណែកកម្មវិធិរៀបចំយ៉ាងស្អាត មានលក្ខណះអភិជនតែម្ដង
បន្ទប់កូនក្រមុំ
« ឯងមិចក៏មុខស្រពោនៗម្លេះជីអ៊ុន!! ថ្ងៃល្អរបស់ឯង ត្រូវញញឹមឡើង» ណាយ៉ុននិយាយក្រោយពេលឃើញ
ទឹកមុខ
« មានឯណា!» នាងតបទៅកាន់មិត្ត
« ថែមម្សៅបន្ដិច» ណាយ៉ុនយកម្សៅមកលាបតិចៗលើមុខរបស់នាងតូច ធ្វើឲ្យសម្រស់កាន់តែស្រស់បោះ
« ក្មេងៗ កម្មវិធីចាប់ផ្ដើមហើយ» លោកស្រីមីននិយាយ
កូនក្រមុំដើរកាន់ដៃឪពុកទៅរកកូនកម្លោះលើកម្រាលព្រំល្អឯក
« ប៉ាសូមផ្ញើប្អូនផងណាកូន! បើមានរឿងអ្វីត្រូវចះអត់អោនឲ្យគ្នា ប៉ាមានតែកូនស្រីម្នាក់ទេត្រូវស្រលាញ់នាងបានច្រើនណាកូន» លោកលីនិយាយរួចក៏យកដៃកូនក្រមុំដាក់លើដៃកូនកំលោះ
« បាទខ្ញុំនឹងមើលថែនាងឲ្យបានល្អ» យ៉ុងហ្គីទទួលយកដៃនាងមកកាន់ថ្នមៗ
« ដល់ពេលសំខាន់ហើយ »
« កូនប្រុសមីនយ៉ុងហ្គី តើលោកព្រមទទួលអ្នកនាង
លី ជីអ៊ុនជាភរិយាទេ ? ទោះជានាងជួបទុក្ខលំបាក មានជំងឺឈឺស្កាត់អ្វីក៏ដោយ» លោកអាចារ្យនិយាយ
« បាទខ្ញុំព្រម» យ៉ុងហ្គីនិយាយ
« កូនស្រី លី ជីអ៊ុន តើនាងព្រមទទួលលោក
មីនយ៉ុងហ្គីជាស្វាមីដែរទេ ? ទោះជាគេជួបទុក្ខលំបាក មានជំងឺឈឺស្កាត់អ្វីក៏ដោយ» លោកអាចារ្យសួរទៅនាងតូចដូចគេដែរ
« គឺ••••»
« ចាសខ្ញុំយល់ព្រម»នាងតប
« ទោះជាមានរឿងអ្វីក៏ដោយក៏ខ្ញុំនៅតែជ្រើសយកបង
អនាគតជួបរឿងអ្វីខ្ញុំមិនដឹងឡើយ» នាងសម្លឹងមុខគេពោលក្នុងចិត្តម្នាក់ឯង
« ចាប់ពីពេលនេះទៅកូនក្រមុំនឹងកូនកំលោះក្លាយជា
ប្ដីប្រពន្ធនឹងគ្នាហើយ សូមអ្នកទាំងពីរបំពាក់ចិញ្ចៀនឲ្យគ្នា» លោកអាចារ្យនិយាយ យ៉ុងហ្គីគេក៏យកចិញ្ចៀនមកបំពាក់ឲ្យនាងតូច ចំណែកនាងក៏ដូចគ្នា
« កូនកំលោះកូនក្រមុំញញឹមផង ថតរូបទុកជាអនុស្សាវរីយ៍មួយ» សម្លេងរបស់ស៊ូអុីននិយាយឡើង ដៃទាញកាំមេរ៉ាថតរូបពួកគេ
«ញញឹមទៅក្រែងវាជាអ្វីដែលនាងប៉ងមកជាយូរហើយមិនអញ្ចឹង កូនក្រមុំត្រូវញញឹមមិនមែនមុខដូចគេចែកទ្រព្យមិនស្មើរអញ្ចឹងទេ»យ៉ុងហ្គីនិយាយខ្សឹបៗប្រាប់នាងក្រោយឃើញមុខនាងស្រពោនឥតឈប់ ថ្ងៃល្អបែរជាកូនក្រមុំមុខស្រពោនវាមិនសមនោះទេ....
«លោកស្ងាត់ទៅ ខ្ញុំដឹងហើយថាត្រូវធ្វើយ៉ាងម៉េច ឲ្យញញឹមទាំងដែលកូនកំលោះមិនបានស្រលាញ់ខ្ញុំចឹងរឺ» នាតូចខ្សឹបប្រាប់គេវិញ មែនហើយតើនារីណាមិនសប្បាយចិត្តថ្ងៃល្អរបស់ខ្លួននោះ
«កុំភ័យអីពេលចប់កម្មពិធី កូនកំលោះម្នាក់នេះនឹង
បង្ហាញក្ដីស្រលាញ់ឲ្យកូនក្រមុំឃើញហើយ» យ៉ុងហ្គីនិយាយទាំងច្រឡើម
« ពួកឯងញញឹមឲ្យស្អាតតិចមើលតែថតមិនស្អាត យើងមិនដឹងទេ» ស៊ូអុីននិយាយ នេះនាងកាន់កាំមេរ៉ាចាំថតហា គិតតែខ្សឹបគ្នារហូតចឹង តែមិនស្អាតបន្ទោសនាងមិនបានទេ
« 1••2••3ក្រឹបៗ បានហើយស្អាតម៉ង» ស៊ូអុីននាង
និយាយហើយលើកមេដៃជាសញ្ញា
« ឯងចូលទៅចាប់ផ្កាដែរទៅក្រែងឆាប់បានដល់គូនឹងគេ » ស៊ូអុីននិយាយ ហើយចាប់អូសដៃនាងទៅ
«ចុះដុងសុកនោះ គេមើលទៅស្រវឹងហើយ» ណាយ៉ុននិយាយ នាងបារម្ភខ្លាចដុងសុកស្រវឹងហើយទៅនិយាយសារភាពថាស្រលាញ់អាយយូមុខយ៉ុងហ្គីអី គេស្លាប់មិនខាន
« មិនអីទេ តែមួយភ្លេតទេណា»

« មួយ ពីរ បី » គ្រាន់តែគ្រប់បី អាយូក៏បោះផ្កាឡើងទៅលើ នារីនឹងបុរសជាច្រើនចាំចាប់ផ្កានេះ តែនាងតូចណាយ៉ុន
វិញបែរជាថយក្រោយមិនចង់បានវា ផ្កាក៏ធ្លាក់ចូលទៅក្នុងដៃនារីរូបស្រស់ ម្នាក់នោះគឺណាយ៉ុននេះឯង
« ហាសហា !! ឯងបានផ្កាហើយ» ស៊ូអុីននិយាយបង្អាប់នាង
ហើយក៏ចាប់អូសដៃនាងឡើងទៅនិយាយជូនពរកូនកំលោះកូនក្រមុំ បញ្ជាក់ស៊ូអុីននាងធ្វើជាMC
« យប់នេះខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ពេលឃើញមិត្តសម្លាញ់របស់ខ្ញុំបានរៀបការជាមួយបុរសដែលនាងពេញចិត្ត ខ្ញុំសូមជូនពរឲ្យអ្នកទាំងស្រលាញ់គ្នាកាន់តែខ្លាំង សូមមើលថែមិត្តខ្ញុំឲ្យល្អផងណា» ណាយ៉ុននិយាយ ជូនពរពួកគេ នាងពិតជាសប្បាយចិត្តពេលឃើញមិត្តមានក្ដីសុខបែបនេះ
« សូមសម្លេងទះដៃមួយ» ស៊ូអុីននិយាយ
កម្មវិធីក៏ប្រព្រឹត្តទៅដោយរលូន ភ្ញៀវរាំសប្បាយតាម
ចង្វាក់ភ្លេងចំណែកដុងសុកគេស្រវឹងឡើងជោគជាំ
« អាយូហា! យើងសុំទៅមុនហើយ យើងត្រូវជូនដុងសុកទៅផ្ទះ គេស្រវឹងហានៀក» ណាយ៉ុននិយាយ កម្មវិធីមិត្តនាងចង់នៅឲ្យដល់ចប់តែខ្លាចដុងសុកបង្ករឿង
« អឹមបើកឡានឲ្យស្រួលបួលណា» អាយូនិយាយ
« អាយូ!! » ដុងសុកបើកភ្នែកព្រឹមៗហើយហៅនាងតូច
« លោកមានអ្វីមែនទេ» អាយូសួរទៅកាន់គេ
« ស្រលាញ់•••» គេនិយាយបានត្រឹមពាក្យស្រលាញ់
ប៉ុណ្ណោះណាយ៉ុននិយាយកាត់គេទៅហើយ
« គេស្រវឹងហើយ យើងទៅហើយ» ណាយ៉ុននិយាយ
« អ្នកណាស្រវឹង•• ខ្ញុំអត់ស្រវឹងទេ ណាយ៉ុន ឃើញទេ ខ្ញុំហៅឈ្មោះនាងត្រូវ »
« អាយូ!ខ្ញុំ•• អឹក សង្ឃឹមថាគេនឹង អឹក មើលថែនាងបានល្អណា កុំភ្លេចខ្ញុំ នៅតែជាមិត្តរបស់នាងរហូត» ដុងសុកនិយាយ ចប់ណាយ៉ុនក៏លាពួកគេទៅ ព្រោះនៅយូរខ្លាច
ដុងសុកនិយាយអ្វីលើសនឹង
_________

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now