បងសុំអោបអូនអោយយូៗ

29 3 0
                                    

ភាគទី២៨

ព្រឹកថ្មី ថ្ងៃចាំងចូលតាមបង្អួចបន្ទប់ សម្លេងសត្វចាបលឺល្វើយៗ
កាត់បង្អួយ ដាស់គូរស្នេហ៍ដែលធ្វើសង្រ្គាមកាលពីយប់មិញនេះឲ្យភ្ញាក់
« អឹម កុំរើបានទេ បងសុំអោបអូនឲ្យយូរៗបន្ដិច» យ៉ុងហ្គីអោបនាងណែនស្ទើរតែរើមិនរួច
« តែអូនចង់ទៅបន្ទប់ទឹក» នាងព្យាយាមបេះដៃគេចេញ
« អូនទៅងូតទឹកមេន» គេសួរនាងភ្នែកនៅបិទនៅឡើយ
« ត្រូវហើយ អូនចង់ងូតទឹកសម្អាតខ្លួននឹងបានដើរលេងនោះអី»
« អូខេ» គេក៏លើកនាងឡើងទាំងខ្លួនជាប់ភួយចំណែកគេគ្មានអ្វីបិតបាំងដើរចូលបន្ទប់ទឹក
« បងធ្វើអីនឹង» នាងសួរគេ
« ងូតទឹកនោះអី» គេតប
« អូនដើរខ្លួនឯងបាន»
« បងចង់បី»
« បងងូតមុនទៅចឹង»

« ងូតទាំងពីរនាក់ឲ្យហើយទៅ កុំឲ្យអស់ទឹកច្រើន»
គេតបហើយក៏ដាក់នាងចូលទៅក្នុងអាងទឹកបើកទឹកដាក់ក្នុងអាងនោះផងដែរ ពួកគេក៏ងូតទឹកជាមួយគ្នា ហើយក៏ធ្វើអ្វីលើសនឹងក្នុងបន្ទប់ទឹកទៀតផងទម្រាំសម្អាតខ្លួនហើយប្រហែល2ម៉ោងទើបពួកគេចេញមក អាយូចេញមក
ជាមួយសម្លៀកបំពាក់រួចជាស្រេចដើរបាំងខ្ញើកៗទៅអង្គុយលើពូកភ្នែកសម្លក់រាងក្រាស់ឥតឈប់ ចំណែកយ៉ុងហ្គីកំលោះកំពូលឆ្លៀតឱកាសដើរមកជិតនាងជាមួយស្នាមញញឹមជាប់ថ្ពាល់

« ប្រុសស្អីក៏ល្មោមកាមម្លេះ» នាងតូចរអ៊ូរង៉ូវៗ ភ្នែកតាម
សម្លក់គេមិនឈប់
« ល្មោមជាមួយតែអូនម្នាក់ទេ» គេតបយ៉ាងច្រលើមដាក់នាងនៅឆ្លៀតញោះនាងដោយឆ្មក់ថើបថ្ពាល់ក្រពុំផ្អែមរបស់នាងទៀតផង
« ប្រុសចង្រៃ !!! បងឯងនេះ ស្នាមឡើងពេញខ្លួនអូនធ្វើយ៉ាងម៉េច ខ្មាស់គេណាស់លោកអើយ» នាងពោលដៃវៃគេតិចៗខឹងដែលគេបឺតជញ្ជក់ឡើងមានស្នាមក្រហមពេញខ្លួនតាំងដើមករដល់ទ្រូង
« សុំទោសប្រពន្ធសម្លាញ់មកពីអូនគួរឲ្យក្នាញ់ពេកនោះអី» គេតបដៃក៏ច្បិចថ្ពាល់នាងតូចបែបញោះនាងទៀតផង

« អូនចុកពេញខ្លួន ឈឺអស់ហើយបងឃើញទេ»
« ចាំបងម៉ាស្សាឲ្យអូន ធានាអូនពេញចិត្ត»
នាងក៏ផ្ដេកខ្លួនឲ្យគេជួយម៉ាស្សាឲ្យ ដៃក៏ចាប់ផ្ដើមអង្អែលសព្វរាងកាយអាក្រាតនោះ ច្របាច់ថ្នមៗ គេសម្លឹងមើលសាច់សរខ្ចីទាំងលេបទឹកមាត់
« ទប់អារម្មណ៍វើយ ប្រពន្ធឈឺមិនអាចធ្វើឲ្យនាងខឹងបានទេ» គេពោលក្នុងចិត្តព្យាយាមហាមឃាត់ខ្លួនឯងកុំឲ្យធ្វើអ្វីលើសពីម៉ាស្សា
« អូនហា» គេហៅនាងតិចៗ
« ចាស បងមានរឿងអី »
« បងសុំបានទេ»
« សុំអី»
« សុំអានោះ»
« សុំអីមិននិយាយឲ្យច្បាស់មក»
« តោះផលិតកូន»
« អត់ទេ »
« ប្រកែកលែងមានប្រសិទ្ធភាព ពេលនេះបងទប់លែងជាប់ហើយ» គេក៏ផ្ដួលខ្លួនទៅលើនាង សឹកសង្រ្គាមក៏កើតមានម្ដងទៀតរហូតដល់ថ្ងៃត្រង់

រសៀលបន្ដិចនាងតូចក៏ភ្ញាក់ឡើងដៃរាវរកបុរសជាទី
ស្រលាញ់តែទទេសរស្អាត នាងក៏បើកភ្នែកមិនឃើញយ៉ុងហ្គីឡើយ ទើបប្រញាប់រៀបចំខ្លួនចុះមកក្រោម
« អ៊ំស៊ូមានឃើញយ៉ុងហ្គីទេអ៊ំ» នាងតូចចុះមកឃើញអ៊ំស៊ូកំពុងធ្វើនំនៅផ្ទះបាយ ទើបសួរគាត់
« លោកប្រុសគាត់ទៅផ្សារជាមួយកម្មករ អ្នកស្រីឃ្លានទេ »
« ឃ្លានណាស់អ៊ំ នេះអ៊ំកំពុងធ្វើអីមានអីឲ្យខ្ញុំជួយទេ»
« អត់អីទេអ្នកស្រី ជិតរួចហើយ ចាំខ្ញុំរៀបចំអាហារជូន»
« ចាសអ៊ំ» អាហារពីរបីមុខរៀបចំជាស្រេចដាក់លើតុ នាងតូចក៏ញាំយកៗ អត់បានញាំអីតាំងពីព្រឹកហត់អស់កម្លាំងព្រោះអស់តាំងពីយប់ហើយព្រឹកឡើងគេនៅបន្ដជិះជាន់ទៀតទើបនាងទាំងអស់កម្លាំងនឹងឃ្លានបែបនេះ ក្រោយញាំអាហាររួចរាល់នាងក៏នៅជជែកលេងជាមួយអ៊ំពួកគេត្រូវគ្នាខ្លាំងណាស់ នាងនិយាយជាមួយគាត់រហូតដល់យ៉ុងហ្គី
ត្រឡប់មកវិញ

«  បងនាំអូនទៅមើលចម្ការ អូនចង់ទៅទេ» យ៉ុងហ្គីដើរមកអោបនាងហើយសួរនាង
« ចង់» នាងតបញញឹមទាំងសប្បាយចិត្តនៅផ្ទះវាមិនសប្បាយប៉ុន្មានទេ យ៉ុងហ្គីក៏នាំនាងតូចដើរទៅមើលចម្ការ នឹងណែនាំកម្មករថានាងតូចជាម្ចាស់ស្រីនៃចម្ការនេះ
កម្មករនាំគ្នាពោលសរសើរនាងតូចថាស្អាតគ្រប់ៗគ្នា

យ៉ុងហ្គីនាំនាងតូចបេះទំពាំងបាយជូ គេគ្រាន់តែដាំវាទុកលក់បន្ដិចបន្ដួចប៉ុណ្ណោះ ហើយកម្មករអាចបេះវាយកទៅញាំបាន ពេញមួយថ្ងៃមានតែស្នាមញញឹមជានិច្ច មកដល់ផ្ទះយ៉ុងហ្គីចាប់នាងតូចសម្អាតខ្លួនឲ្យ កក់សក់ ហើយនៅបញ្ចុកបាយឲ្យនាងទៀត ធ្វើឲ្យអ្នកបម្រើអៀននឹងច្រណែនដែលអាយូទទួលបានការយកចិត្តទុកដាក់ពីយ៉ុងហ្គីដែលពួកនាងមិនធ្លាប់ឃើញ យ៉ុងហ្គីមិនដែលញញឹមតែពេលអាយូនៅជាមួយគេបែរជាញញឹមចេញពីចិត្តវាបរិសុទ្ធតែម្ដង គេមិនចូលចិត្តកំដរនរណាធ្វើរឿងគ្មានប្រយោជន៍ក្រៅពីប៉ាម៉ាក់បងស្រីគេតែគេបែរជាកំដរនាងមើលTV រហូតដល់គេងលក់ហើយថែមទាំងបីនាងទៅបន្ទប់ទៀតផង

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now