"នេះអ្នកទាំងពីកំពុងធ្វើអ្វីនិង"

73 5 0
                                    

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់
ភាគទី៣

ភូមិគ្រឹះលី
«អ្នកនាងតូច ទុកឲ្យពួកយើងធ្វើទៅណា» សម្លេងម៉ែដោះនិយាយបំភ្លឺឡើងហាមអ្នកនាងរបស់ខ្លួន
«មិនអីទេម៉ែដោះ !! ការងារប៉ុណ្ណឹងខ្ញុំអាចធ្វើបាន ម្យ៉ាងខ្ញុំចង់ឲ្យបងយ៉ុងហ្គីភ្លក់ស្នាដៃរបស់ខ្ញុំផងណា» នាងតូចបំភ្លឺឡើង នាងចង់ឲ្យគូដណ្ដឹងនាងបានញាុំអ្វីដែលនាងធ្វើ
«ឲ្យនាងធ្វើទៅម៉ែដោះ »លោកស្រីលីនិយាយឡើង ចំណែកនាងតូចក៏ធ្វើរួចរាល់រៀបចំយកទៅឲ្យយ៉ុងហ្គីគ្រាន់មកដល់ក្រុមហ៊ុនភ្លាម
តែម្ដង

ក្រុមហ៊ុនMYG Group
នាងតូចស្លៀករ៉ូបត្រឹមជង្គង់សមនឹងរូបរាងតូចច្រឡឹងរបស់នាងដើរចូលក្រុមហ៊ុនដោយស្នាមញញឹម
«សួស្តីអ្នកនាង» បុគ្គលិកស្រីម្នាក់និយាយរាក់ទាក់គួរសមដាក់នាង
«ខ្ញុំមករកបងយ៉ុងហ្គី គាត់នៅទេបងស្រី»អាយយូសួរទៅកាន់នាងដោយស្នាមញញឹមតបទៅវិញ
«ចាសលោកប្រធាននៅ» បុគ្គលិកនោះតប
«អញ្ចឹងខ្ញុំសុំទៅជួបគាត់សិនហើយ នេះជាអាហារខ្លះខ្ញុំទិញមកផ្ញើរពួកបង» នាងនិយាយហើយហុចអាហារនោះទៅឲ្យពួកគេ នាងមកមិនដែលដៃទទេរនោះឡើយ រួចក៏ទៅបន្ទប់ធ្វើការ
របស់យ៉ុងហ្គីដោយស្នាមញញឹម
អឹ្ហស!! អ្ហាស លឿនជាងនេះ
សម្លេងដែលចម្លែកៗលឺចេញពីបន្ទប់ធ្វើការរបស់គេ

ក្រាក!!!
«នេះអ្នកទាំងពីរកំពុងធ្វើអ្វីនឹង» អាយយូដោយលឺសម្លេងចម្លែកចេញពីបន្ទប់ធ្វើការរបស់គូរដណ្ដឹងបែបនេះក៏សម្រេចចិត្តរុញទ្វា ឃើញមនុស្សប្រុសស្រីមួយគូរកំពុងធ្វើរឿងមិនសមរម្យក្នុងបន្ទប់មួយនេះ
«បន្ដទៅ»មីនយ៉ុងហ្គីនិយាយទៅកាន់នារីម្នាក់នោះ

«នេះបង!! មីន យ៉ុងហ្គី ខ្ញុំជាគូដណ្ដឹងបង !! បងធ្លាប់គិតថាផ្ដល់តម្លៃឲ្យខ្ញុំខ្លះទេ» អាយយូសួរទៅកាន់គេ ព្យាយាមទប់ទឹកភ្នែក ពួកគេមាននាមជាគូរដណ្ដឹងតាំងពីកើតម្លេះ នាងបានលង់ស្រលាញ់គេយូរហើយ តែគេហាក់មើលមិនឃើញសោះ

«បើនាងទ្រាំមិនបាន ក៏ផ្ដាច់ពាក្យទៅ» យ៉ុងហ្គីនិយាយដោយសម្លេងមុត
«នេះបងមើលមិនឃើញពីក្ដីស្រលាញ់របស់ខ្ញុំសោះរឺ»អាយយូសួរទៅកាន់គេទឹកថ្លាៗស្រក់ចុះមកកាត់ផែនថ្ពាល់

«នាងចេញទៅសិនទៅ» យ៉ុងហ្គីមិនតបនឹងនាងតូចបែរជាដេញនារីនោះទៅ
«ចាសលោក !! »នារីនោះចេញទៅដោយឆ្លៀតញញឹមឌឺដាក់នាងតូចផងដែរ
«និយាយមក មីន យ៉ុងហ្គី បងឆ្លើយមក »អាយយូសួរទៅកាន់គេ
«ស្អីណាស់ណាទៅ អាយូ!!! នាងក៏សួរអ្វីច្រើនម្លេះបើដឹងទៅហើយថាចម្លើយរបស់យើងជាអ្វី» យ៉ុងហ្គីនិយាយហើយដើរទៅរកនាងយឺតៗ

«ខ្ញុំយល់ហើយមិនអីទេ !! ខ្ញុំនឹងប្រាប់លោកអ៊ុំថាពួកយើងមិនបានស្រលាញ់គ្នា !! ខ្ញុំនឹងសុំគាត់ផ្ដាច់ពាក្យពួកយើងទាំងពីរ លោកនឹងមានសេរីភាព»អ៊ុនជូនិយាយម៉ាត់ៗដាក់ទៅគេវិញ
«តឺង!តឺង»សម្លេងទូរស័ព្ទរបស់នាងតូចលោតសារមក
«នាងទំនេរទេ !! ខ្ញុំរង់ចាំនាងនៅកន្លែងចាស់ណា"
«វាជានរណាអាយយូ!! »យ៉ុងហ្គីសួរទៅកាន់នាងដោយសម្លេងមាំៗ
«គេជាមិត្តរបស់ខ្ញុំ !! លោកមានការអ្វីមែនទេ បើអត់ទេខ្ញុំសុំទៅមុនហើយ»អាយយូនិយាយទាំងស្នាមទឹកភ្នែកមិនទាន់រលុបអស់

ក្រាំង!!!!
សម្លេងទ្វាបិទមួយទំហឹងដោយស្នាដៃរបស់កំលោះម្ចាស់បន្ទប់
« Iu !!! យើងយល់ហើយហេតុអីក៏នាងសុខចិត្តផ្ដាច់ពាក្យជាមួយយើងស្រួលៗបែបនេះ ទាំងដែលកន្លងមកនាងតាមស្រលាញ់យើងរហូតមក !! ព្រោះនាងមានប្រុសចាំនាងនោះអី»យ៉ុងហ្គីនិយាយពាក្យមើលងាយទៅកាន់នាងតូចដោយមុខស្មើរ
_____________
គេព្រមផ្ដាច់ពាក្យហី🥺

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now