"ខ្ញុំស្រឡាញ់នាង!ជីអ៊ុន"

34 2 0
                                    

ភាគទី៧

ក្លឹបមួយកន្លែងនៃប្រទេសកូរ៉េ
« លោកហា!! ពួកយើងមិនអាចដាក់ស្រាឲ្យលោកបានទៀតទេ»បុគ្គលិកក្រឡុកស្រានិយាយឡើង គេផឹកតាំងពីព្រឹករហូតដល់រសៀល ស្រវឹងឡើងជោគជាំ...
«ទេ ខ្ញុំចង់ផឹក!! យកស្រាមកទៀតមក អស់ប៉ុន្មានខ្ញុំឲ្យទាំងអស់»បុរសនោះនិយាយ
សម្លេងងុលៗ

«ពួកយើងពិតជាមិនអាចធ្វើបានមេន វាជាគោលការរបស់ក្លឹបយើង»បុគ្គលិកនោះនិយាយ
«លោកចង់ផឹកដល់ស្លាប់មែនទេ ជុង ដុងសុក..»ណាយ៉ុនហៅឈ្មោះគេ នេះគេប្រុងផឹកយកស្លាប់យករស់មែនទេ ... មិញនេះបុគ្គលិកក្នុងក្លឹបបានខលមករកនាងឲ្យមកយកគេ

«ណាយ៉ុង !! នាងប្រាប់បានទេ? វាពិតទេដែលអាយូ
មានប្ដីហើយនោះ នាងប្រាប់ខ្ញុំមក តើពិតទេ?»ដុងសុកបើកភ្នែកតិចៗសម្លឹងមើលមុខនាងហើយសួរនាងតូចដៃអង្រួននាងខ្លាំងៗ គេនេះហើយជាអ្នកដែលសារទៅអ៊ុនជូហើយក៏ជាអ្នកខលទៅអ៊ុនជូផងដែរ
«ខ្ញុំមិនដឹងទេ! បានហើយ លោកឈប់អង្រួនខ្ញុំបានទេ
ខ្ញុំវិលមុខណាស់»នាងនិយាយប្រាប់គេ
គេក៏បញ្ឈប់សកម្មភាពនោះ

«នាងដឹងទេ!! ខ្ញុំលួចស្រលាញ់អាយូតាំងពីរៀន
វិឡាល័យឯណោះ តែមកពីខ្ញុំកំសាកមិនហ៊ានសារភាពប្រាប់នាងពីជម្រៅចិត្តរបស់ខ្ញុំ... »គេនិយាយសម្លេងខ្សាវៗគួរឲ្យអាណិត ចំណែកនាងតូចមិននិយាយអ្វីឡើយគ្រាន់ស្ដាប់គេហើយផឹកស្រាដែលនៅសល់របស់គេរួចដាក់លុយលើតុហើយគ្រាគេទៅផ្ទះរបស់គេ...

ផ្ទះរបស់ដុងសុក
គេរស់នៅជាមួយនឹងម៉ែដោះម្នាក់នឹងមានអ្នកបម្រើពីរបីនាក់ ម្ដាយឪពុកគេទៅរស់នៅស្រុកក្រៅហើយ ផ្ទះគេទោះជាមិនធំដូចផ្ទះយ៉ុងហ្គីក៏ដោយ ប៉ុន្តែចិត្តដែលគេស្រលាញ់អាយូវាមិនចាញ់នឹងចិត្តដែលអាយូស្រលាញ់យ៉ុងហ្គីឡើយ

« អ្នកនាងណាយ៉ុន!! ហើយនេះអ្នកប្រុសតូចគាត់កើតអ្វី ទើបស្រវឹងជោគជាំបែបនេះ»ម៉ែដោះសួរទៅកាន់ណាយ៉ុនដែលកំពុងគ្រាដុងសុកចូលក្នុងផ្ទះ
«ខ្ញុំក៏មិនដឹងដែរ ម៉ែដោះ តែបុគ្គលិកក្នុងក្លឹបបានខលមកប្រាប់ខ្ញុំឲ្យទៅយកគេ» ណាយ៉ុននាងនិយាយ
«ងាប់ហើយ!! អ្នកប្រុសតូចរបស់ខ្ញុំ !!! កើតអ្វីបានផឹកស្រាដល់ថ្នាក់ស្រវឹងខ្លាំងបែបនេះ»
ម៉ែដោះនិយាយ
«ខ្ញុំនាំគេទៅបន្ទប់សិន ហើយម៉ែដោះចាំឲ្យគេ យកកន្សែងនឹងចានដែកមួយមកឲ្យខ្ញុំផងណាចាស» ណាយ៉ុននិយាយហើយក៏គ្រាគេទៅបន្ទប់របស់គេ នាងដាក់គេលើពូកថ្នមៗ
«មាឌឲ្យដូចក្របី»នាងតូចនិយាយរអ៊ូដាក់គេ
«អាយូ...!! ខ្ញុំស្រលាញ់នាងណា»សម្លេងដុងសុកស្រែកមមើរ មមាយរកអ៊ុនជូ
«លោកស្រលាញ់មនុស្សដែលគេមានម្ចាស់ហើយនឹងរឺ ដុងសុក» នាងនិយាយម្នាក់ឯង សម្លឹងទៅមើលមុខដុងសុកដែលកំពុងនិយាយមមើរកអាយូអត់ឈប់
«អ្នកនាង ចានដែកនឹងកន្សែងចាស»សម្លេងអ្នកបម្រើនិយាយឡើង កាត់អារម្មណ៍របស់នាងឲ្យបែរទៅរកអ្នកបម្រើនោះ
«អរគុណណា!! នាងកុំភ្លេចដាំបបរនឹងទឹកខ្ញីឲ្យគេផង »ណាយ៉ុននិយាយប្រាប់ទៅកាន់អ្នកបម្រើម្នាក់នោះ
«ចាសអ្នកនាង" នាងតបហើយក៏លាណាយ៉ុនចេញទៅ

«ជីអ៊ុន....!!! »សម្លេងដុងសុកមមើរកអាយូមិនឈប់ ណាយ៉ុនលែងមាត់ នាងព្រលះលេវអាវគេហើយក៏យកកន្សែងដែលពូតទឹករួចមកជូតខ្លួនឲ្យគេតិចៗ
«ខ្ញុំស្រលាញ់នាងណា!!! ជីអ៊ុន ..»ដុងសុកមមើរកអ៊ុនជូម្ដងទៀតតែលើកនេះគេបែរជាទាញណាយ៉ុនមកថើបគិតថាជាអាយយូ

«ហើ្ហយធ្វើស្អីនឹង!! ស៊យមែន»ណាយ៉ុននិយាយដៃជូតមាត់ខ្លួនឯង ហើយក៏រៀបកន្លែងឲ្យគេស្រួលបួលទើបនាងចេញពីទីនោះ
«អ្នកនាង !! នៅហូបអីសិនទេ»ម៉ែដោះសួរទៅកាន់នាង
«មិនអីទេម៉ែដោះ ខ្ញុំមានធុរៈត្រូវធ្វើ អញ្ចឹងខ្ញុំសូមលាម៉ែដោះសិនហើយ»ណាយ៉ុននិយាយហើយក៏ចាកចេញទៅ

«អ្នកនាងណាយ៉ុនល្អណាស់ន៎ម៉ែដោះ!! ជួយនាំអ្នកប្រុសតូចមកផ្ទះហើយនៅជួយជូតខ្លួនឲ្យគាត់ទៀត»អ្នកបម្រើម្នាក់និយាយ
«ពិតមេនហើយ !! បានហើយទៅធ្វើការងារពួកឯងទៅ»ម៉ែដោះនិយាយហើយក៏ទៅធ្វើការរបស់គាត់
______________

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now