"ពួកយើងបែកគ្នាទៅ ស៊ូអុីន"

30 3 0
                                    

ភាគទី២០

ស៊ូអុីននាងបានផ្ដាំអ្នកបម្រើឲ្យដាំបបរឲ្យនាងតូច ចំណែកនាងក៏ទៅណាត់ជួបដេហ៊ុនជាសង្សា នាងមានរឿងជំរះបញ្ជីជាមួយគេ
« ដេហ៊ុនស្រីម្នាក់នឹងជានរណាគេ» ស៊ូអុីនកាន់រូបថតស្រីប្រុសមួយគូរកំពុងតែអោបគ្នាយ៉ាងស្និតស្នាល
« .... » គេនិយាយមិនចេញបានត្រឹមសម្លឹងមុខនាងភ្លឹសៗ ឲ្យគេប្រាប់បែបណាទៅ
« និយាយមក គ្រាន់តែឆ្លើយមកថានាងជានរណា» នាង
ព្យាយាមជម្រិតសួរគេឥតឈប់

« ពួកយើងបែកគ្នាទៅ ស៊ូអុីន » គេនិយាយចេញហើយ ពាក្យមួយនេះចាក់ចំបេះដូងដ៏ទន់ជ្រាយរបស់ស៊ូអុីនណាស់
« ព្រោះស្រីម្នាក់នឹងមែនទេ ទើបបងបែកពីអូន » នាងអង្រួនគេឥតឈប់
« បានហើយ បងធុញអូនណាស់ អូនជាមនុស្សស្រីដែលឆ្នាស់ អូនមានមើលឃើញពីតម្លៃបងទេ អូនដែលខ្វល់អារម្មណ៍បងទេ សង្សាឯណាដូចអូនសូម្បីតែថើបក៏មិនឲ្យថើបនោះ គេស្គាល់បងត្រឹមពីរថ្ងៃគេហ៊ានប្រគល់គ្រប់យ៉ាងឲ្យបង ចុះអូនហ៊ានទេ» គេស្រែកឲ្យនាងវិញព្រោះពួកគេនៅបន្ទប់VIPដែលដាច់ដោយឡែកពីគេ អញ្ចឹងទោះស្រែកបែកបំពង់ករក៏គ្មានអ្នកលឺដែរ

« ឯណាពាក្យសន្យាដែលបងឲ្យមកអូន ស្រលាញ់គ្នាមើលឃើញតែខ្លួនប្រាណបែបនេះមែនទេដេហ៊ុនយើង
ស្រលាញ់គ្នា3ឆ្នាំហើយ ហ៊ឹក បងពិតជាដាច់ចិត្តពិតមែនរឺ» ពេលនេះមនុស្សស្រីកាចឆ្នាស់ មិនចេះចុះញោមនឹង
នរណាចេះយំហើយ
« ស្រលាញ់គ្នាក៏ដោយតែមនុស្សប្រុសណាក៏ចង់បាន
ខ្លួនប្រាណខ្លះដែរ បានហើយពួកយើងលែងជាអីនឹងគ្នាហើយ » គេពោលចប់ក៏ចាកចេញដោយគ្មានអាណិត គ្មានអាល័យពេលវេលាបីឆ្នាំដែលពួកគេធ្លាប់សាងជាមួយគ្នាកន្លងមកឡើយ ទុកឲ្យនាងយំស្ទើរខ្សោះខ្លួន នាងស្រលាញ់គេខ្លាំងណាស់

ផ្ទះមាត់សមុទ្រ
« អូនសម្លាញ់យើងរៀបការទៅ បងចង់មានកូនប្រលែងហើយ » ដុងសុកធ្វើម្ហូបបណ្ដើរនិយាយបណ្ដើរ
« បងមិនគិតសួរម៉ាក់សិនទេរឺ» ណាយ៉ុនសួគេ
« ល្ងាចយើងទៅសេអ៊ូលវិញនិយាយជាមួយគាត់ទៅ អាទិត្យក្រោយយើងរៀបការ បងរៀបចំរ៉ូបរួចអស់ហើយ» ដុងសុកនិយាយទាំងញញឹមដាក់នាង

« បងពិតជាម៉ត់ចត់មែន » នាងសរសើរគេ កម្រមានមនុស្សប្រុសគិតគូរបែបនេះណាស់
« ត្រូវតែអញ្ចឹង ពេលនេះបងកាន់តែស្រលាញ់អូនខ្លាំង
ឡើងៗហើយ » គេពោលពាក្យពិត នៅជាមួយនាងជិតមួយអាទិត្យនេះទើបដឹងថាអារម្មណ៍គេស្រលាញ់នាងមិនចាញ់កាលស្រលាញ់អ៊ុនជូរឡើយ ឋានះគេជាមួយអ៊ុនជូបានត្រឹមជាមិត្ត តែសម្រាប់ណាយ៉ុនឋានះពួកគេលើសពីមិត្តហើយ

«អូនក៏ស្រលាញ់បងដែរ » ណាយ៉ុនពោល ពួកគេប្រលែងគ្នារហូតដល់រៀងល្ងាចទើបពួកគេត្រឡប់ទៅសេអ៊ូលវិញដើម្បីនិយាយរឿងរៀបការជាមួយម្ដាយរបស់ណាយ៉ុនដោយមានម៉ែដោះជាមេបាខាងប្រុស ម្ដាយឪពុកដុងសុកគាត់នៅក្រៅប្រទេសឯណោះដូច្នេះហើយទើបគេមានតែម៉ែដោះនេះហើយជាមនុស្សចាស់ទុំក្នុងគ្រួសារ រើសវេលារៀបការរបស់ពួកគេ ម្ដាយរបស់ណាយ៉ុនក៏មិនបានជំទាស់អ្វីដែរ មានតែត្រេកអរដែលកូនរកបានមនុស្សដែលខ្លួនស្រលាញ់
_________

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now