ស្នាមញញឹមស្រស់ដូវផ្កា

28 4 0
                                    

ភាគទី៣០+៣១
ថ្ងៃរសៀលបន្ដិច នាងតូចក៏ក្រោកមក នាងខឹងនឹងយ៉ុងហ្គីណាស់ ល្មោមកាមណាស់ នាងត្រូវមកបាក់កម្លាំងព្រោះគេ
ហើយក៏បាត់គេមិនដឹងទៅណាចោលនាងបាត់ នាងទៅ
សម្អាតខ្លួនរួចចុះទៅរកយ៉ុងហ្គី

« យ៉ុងហ្គីបងនៅទីនេះសោះ» នាងតូចដើរទៅរកគេ
ជាមួយស្នាមញញឹមស្រស់ដូចផ្កា
« អូនក្រោកហើយមែនទេ មានចុករោយត្រង់ណាទេ» គេសួរនាងដោយក្ដីបារម្ភ
« អូនមិនអីទេ អឹមពេលណាពួកយើងទៅសេអ៊ូលវិញ» នាងមើលមុខគេ មិនមែននាងមិនចង់នៅជាមួយគេទេ តែនាង
នឹកម៉ាក់ប៉ានឹងមិត្តនាង  មកនៅទីនេះនាងមានតែ
អ៊ំស៊ូប៉ុណ្ណោះ
« អូនមិនចង់នៅជាមួយបងទេមែនទេ»
« អូនច្បាស់ជាចង់ហើយ» នាងតប

« ប្រហែលជាអូននឹកម៉ាក់ប៉ាហើយ អញ្ចឹងចាំស្អែកយើងទៅវិញ » គេតបជាមួយពាក្យអន់ចិត្ត គេគិតថានាងគ្រាន់និយាយលួងគេប៉ុណ្ណោះតែនាងមិនបានចង់នៅជាមួយគេដូចដែលនាងនិយាយឡើយ 
ពេញមួយថ្ងៃនេះគេគ្រាន់តែតបថាបាទ មិនអី នឹងងក់ក្បាល
ប៉ុណ្ណោះព្រោះគេអន់ចិត្តនឹងនាង  គិតថានាងមិនចង់នៅជាមួយខ្លួនអាយូនាងមិនដឹងថាគួរបកស្រាយបែបណាផងដែរ សូម្បីតែយប់ឡើង ក៏គេគេងបែរខ្នងដាក់នាងដែរ វាធ្វើឲ្យនាងអន់ចិត្តនឹងគេ (គិតតែអន់ចិត្តគ្នានឹងទៅកូន)

ស្អែកឡើង យ៉ុងហ្គីនឹងអាយូត្រលប់ទៅសេអ៊ូលវិញសូម្បីតែនិយាយគ្នាក៏គ្មានដែរ ក្នុងឡានស្ងាត់ជ្រាបដូចគ្មានមនុស្សនៅអញ្ចឹង នាងក៏ស្ងាត់គេក៏ស្ងាត់ ឡានក៏ចេះតែរំកិលទៅមុខរហូតដល់មុខភូមិគ្រឹះ យ៉ុងហ្គីក៏ដើរចូលក្នុងដោយមាន
ដូរីនៅចាំទាំងទឹកមុខញញឹមពព្រាយ តែពេលឃើញអាយូដើរពីក្រោយទឹកមុខនាងក៏ប្រែ
« នេះមានន័យថាយ៉ាងម៉េច» ដូរីស្រែកសួរគេ មុខសម្លក់
អាយូជាប់ ស៊ូអុីននាងមិននៅទេព្រោះមានកិច្ចការត្រូវទៅមើលនៅក្រុមហ៊ុន
« គឺបងឃើញនាងនៅតាមផ្លូវក៏នាំនាងមក» យ៉ុងហ្គីពោលកុហកខ្លាចដូរីកញ្រ្ជោលទៅវៃអាយូ តែពាក្យដែលគេនិយាយវាធ្វើឲ្យនាងតូចអន់ចិត្តនឹងគេម្ដងទៀត
« បងនាំស្រីនេះមកធ្វើអី រឺបងស្រលាញ់នាង បងមិន
ស្រលាញ់អូននឹងកូនទេរឺ កាលមុនបងសន្យាថានឹងលែង
នាងនោះអី» ដូរីកញ្រ្ជោលសួរទៅកាន់គេ ទឹកមុខសម្លឹងមើលនាងដោយការស្អប់
« បងច្បាស់ជាស្រលាញ់អូននឹងកូនហើយ ហេតុុអីបងត្រូវស្រលាញ់នាងនោះ?» យ៉ុងហ្គីតប គេគ្រាន់និយាយលួង
ដូរីព្រោះស្រ្ដីមានផ្ទៃពោះគិតច្រើនខ្លាចនាងអន់ចិត្តនោះវានឹងប៉ះពាល់ដល់កូនក្នុងផ្ទៃតែគេមិនគិតឡើយថាពាក្យដែលគេនិយាយវាប៉ះពាល់អារម្មណ៍នាងប៉ុណ្ណា

ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់Where stories live. Discover now