ភាគទី៣២
« ឯងច្បាស់ហើយមែនទេថាចង់លែងលះជាមួយអាយូ?» ស៊ូអុីនសួរទៅកាន់គេ នាងអាចមើលដឹងថាគេស្រលាញ់
អាយូហើយ ហេតុអីគេមិនស៊ើបសិនទៅ អារកាត់អ្វីភ្លាមៗបែបនេះ
« តែនាងចង់សម្លាប់កូនខ្ញុំ បងក៏ឃើញថាពេលនេះដូរីនៅលើគ្រែពេទ្យនៅឡើយទេ បងចង់ឲ្យខ្ញុំរស់នៅជាមួយមនុស្សស្រីពិសពុលបែបនេះមែនទេ» យ៉ុងហ្គីបកស្រាយប្រាប់នាង គេមិនចង់នោះទេ តែគេពិតជាទទួលយក
មិនបានពេលមនុស្សស្រីគេស្រលាញ់ចង់សម្លាប់កូនខ្លួន
បែបនេះ
« ឯងបានឃើញនាងធ្វើបែបនេះទេ? » នាងសួរទៅកាន់គេ តែគេក្រវីក្បាល
« ហេតុអីក៏ឯងមិនស៊ើបសិនទៅ? ក្រែងនៅបន្ទប់ទទួលភ្ញៀវមានកាំមេរ៉ាមិនអញ្ចឹង» ស៊ូអុីនស្ដីឲ្យគេ
« តែខ្ញុំបាននិយាយថាលែងលះគ្នាទៅហើយ» យ៉ុងហ្គីពោលដោយការដឹងកំហុស
« យើងមិនដឹងទេ ឯងត្រៀមទទួលក្រដាសលែងលះពីនាងទៅ» ស៊ូអុីនក៏ដើរចេញទៅភូមិគ្រឹះលី
ពេលនេះនាងតូចបានមកដល់ផ្ទះហើយ រឿងលែងលះជារឿងធំនាងត្រូវឲ្យប៉ាម៉ាក់នាងដឹង ទើបត្រូវអង្គុយនិយាយប្រាប់រឿងទាំងអស់ឲ្យគាត់ទាំងពីរបានដឹង
« គេហ៊ានធ្វើបែបនេះដាក់កូនបានយ៉ាងម៉េច» លោកលីពោលទាំងកំហឹង គេហ៊ាននាំស្រីមកផ្ទះហើយនៅហ៊ានសុំលែងលះកូនស្រីគាត់ទៀត ពាក្យនេះសមតែកូនគាត់ទេដែលជាអ្នកនិយាយ
« បងកុំខឹងខ្លាំងពេក » លោកស្រីលីពោល ខ្លាចជំងឺគាត់រើឡើងវាមិនល្អទេ
« មិនអីទេ ចាំប៉ាម៉ាក់ឲ្យមេធាវីរៀបចំធ្វើក្រដាសលែងលះឲ្យកូន » លោកឆយពោល
«មេនហើយ កូនទៅសម្រាកទៅហត់ពេញមួយថ្ងៃហើយ» លោកស្រីលីក៏នាំកូនទៅសម្រាក មើលទៅកូនរបស់នាងមិនសូវស្រស់បោះប៉ុន្មានទេ
ចំណែកលោកឆយខលទៅនរណាមិនដឹងនោះទេ ប្រហែលជាមេធាវិហើយSkip
ព្រឹកឡើងក្រដាសលែងលះក៏បានទៅដល់ដៃរបស់យ៉ុងហ្គី ដែលមានហត្ថលេខាពីអាយូរួចជាស្រេច នាងមិនបានមកជាមួយទេ នាងពិបាកធ្វើចិត្តណាស់ព្រោះអារម្មណ៍
ដែលនៅស្រលាញ់វាលើសលុប
« សូមលោកចុះហត្ថលេខានៅត្រង់នេះ» មេធាវីបានយកក្រដាសនោះមកដាក់ពីមុខគេ ស៊ូអុីនសម្លឹងមុខគេដែលគិតតែពីមើលក្រដាសនោះ
« កុំទាន់» សម្រែកស្រែកពីមាត់ទ្វាបានបំភ្លឺឡើង វត្តមានលោកមីននឹងលោកស្រីមីនបានបង្ហាញខ្លួន
« លោកប៉ាអ្នកម៉ាក់» ស៊ូអុីននឹងយ៉ុងហ្គីហៅពួកគាត់ព្រមគ្នា
ឌឹប!ឌឹប
លោកមីនហក់មកដាល់កូនប្រុសតែមួយរបស់គាត់ទាំងកំហឹង« បងបានហើយ » លោកស្រីមីនឃាត់ស្វាមីដែលគិតតែពីដាល់កូនប្រុសមិនសំចៃដៃឡើងគេបែកមាត់ទៅហើយ
« ហេតុអីហាស យើងសួរថាហេតុអី ឯងហ៊ានប្រមាថ
មើលងាយប្រពន្ធឯងបែបនេះ ឯងហ៊ាននាំស្រីមកផ្ទះហើយនៅហ៊ានធ្វើឲ្យស្រីនោះមានកូន ឥលូវឯងសុំលែងលះកូនប្រសាររបស់យើងទៀត ឯងធ្លាប់ស្រលាញ់នាងទេ» លោកមីនពោលទាំងកំហឹង គាត់ខឹងនឹងកូនប្រុសម្នាក់នេះណាស់ មិនដឹងថាចិត្តគេសាងពីអ្វីឡើយ
« ខ្ញុំស្រលាញ់នាងតែខ្ញុំមិនអាចរស់នៅជាមួយមនុស្សស្រីដែលចង់សម្លាប់កូនរបស់ខ្ញុំបានដែរ » គេឆ្លើយជាមួយគាត់តាមត្រង់ ហើយគេនៅតែបញ្ជាក់ដដែលថាមិនអាចរស់នៅជាមួយមនុស្សស្រីដែលសម្លាប់កូនខ្លួន
« សង្ឃឹមថាឯងមិនស្ដាយក្រោយទៅចុះយ៉ុងហ្គី យើងមានតែទៅសុំទោសមិត្តរបស់យើងដោយផ្ទាល់ហើយ ស៊ីញ៉េទៅ » លោកមីនពោលហើយក៏ចាកចេញទៅ
គាត់ទៅសុំទោសលោកឆយដែលកូនប្រុសគាត់ធ្វើមិន
សមបែបនេះដាក់កូនស្រីរបស់គេឡើយ យ៉ុងហ្គីក៏ស៊ីញ៉េលើក្រដាសនោះទាំងមិនចង់
«ម៉ាក់ពិតជាខកបំណងនឹងកូនណាស់» លោកស្រីមីនពោលចប់ក៏ទៅតាមស្វាមីរបស់គាត់បាត់ ស៊ូអុីនគ្រវីក្បាលជាមួយប្អូនហើយក៏ចាកចេញទៅ (បញ្ជាក់យ៉ុងហ្គីអត់ទាន់បានមើលកាំមេរ៉ានឹងទេ ដោយសាររវល់មើលថែដូរីនៅមន្ទីពេទ្យ)_________