ភាគទី៤១+ ៤២
ភូមិគ្រឹះមីន
រាងក្រាស់ដើរចូលក្នុងផ្ទះដោយមានបង់ជាប់ក្បាលព្រោះទើបត្រូវអតីតប្រពន្ធគប់
« យ៉ុងហ្គីក្បាលកូនទៅត្រូវនឹងអី នរណាធ្វើអីកូន»
លោកស្រីមីនរត់មកមើលកូនប្រុសជាទីស្រលាញ់
ចំណែកលោកមីនទៅធ្វើការរបស់គាត់
« គឺមិនមានអីទេម៉ាក់ មានរឿងបន្ដិចបន្ដួចប៉ុណ្ណោះ »
គេអង្គុយជិតម្ដាយ
« កូនទៅរកអាយូ មិនមែននាងអ្នកធ្វើទេមែនទេ»
លោកស្រីមីនសួរគេម្ដងទៀត គេក៏ងក់ក្បាលជាចម្លើយ
«ស្លាប់ហើយ កូនទៅធ្វើអីទើបនាងគប់បែបនឹង»
លោកស្រីមីនសួរបន្ដទៀត
«គឺនាងដេញកូនណាម៉ាក់ តែកូនចិត្តសឿងមិនព្រមចេញមានឯណាយកដុំថ្មគប់បណ្ដោយ» នាយបកស្រាយទៅកាន់ម្ដាយគេ
« ហាសហា កូនរករឿងដាក់ខ្លួន បានហើយទៅសម្រាកទៅ ចុះស្អែកទៅលួងនាងទៀតទេ» គាត់អស់សំណើចនឹងកូនប្រុស ចង់អាណិតបន្ដិចអត់បន្ដិច
« ច្បាស់ជាទៅហើយម៉ាក់ ព្យាយាមគង់បាន
សម្រេចនោះអី» គេនិយាយដោយជំនឿជឿជាក់ តែមិនដឹងថាស្អែកនឹងជួបអ្វីនោះទេ បើថ្ងៃនេះគេជួបដុំថ្មទៅហើយ« ទៅងូតទឹកសម្រាកទៅកូនហត់មួយថ្ងៃហើយ»
« បាទម៉ាក់» នាយតបហើយក៏ចាកចេញទៅស្អែកឡើង( កាត់ៗខ្លះទៅ)
យ៉ុងហ្គីរៀបចំខ្លួនស្អាតបាតដើម្បីទៅលួងប្រពន្ធ តែ
របួសក្បាលមិនទាន់ជានៅឡើយ រៀបចំរួចរាល់អស់ទើបគេចុះមក
« ថ្ងៃនេះកូនទៅណា» លោកស្រីមីនសួរទៅកាន់គេដែលបម្រុងនឹងចាកចេញទៅ« កូនចង់ទៅរកអាយូបន្ដិចម៉ាក់» យ៉ុងហ្គីតប
« សំណាងល្អអញ្ចឹង»
«បាទ » គេតបចប់ក៏ចាកចេញទៅថ្ងៃនេះនាងតូចក្រោកពីព្រឹករៀបចំធ្វើម្ហូបអាហារទោះជាហាមយ៉ាងណាក៏មិនស្ដាប់ ពេលកំពុងផ្ចិតផ្ចង់ធ្វើអាហារស្រាប់តែអ្នកបម្រើម្នាក់រត់មកប្រាប់
« អ្នកនាង អ្នកប្រុសម្សិលមិញគាត់មករក » អ្នកបម្រើពោល នាងតូចក៏សម្លឹងទៅក្រៅ មុននឹងគិតអ្វីសប្បាយចេញមក រួចក៏ខ្សឹបប្រាប់ស្រីបម្រើម្នាក់នោះ ចំណែកនាងក៏ដើរទៅរាក់ទាក់គេ
« លោកមិនចេះរៀងសោះ ម្សិលមិញបែកក្បាលទៅហើយ ថ្ងៃនេះចង់បានយ៉ាងម៉េច» នាងសួរទៅកាន់គេ បើជ្រុលជាធ្វើចិត្តឲ្យដាច់ត្រូវតែដាច់ផឹង
« បងដឹងថាអូនបែបនេះក៏ព្រោះតែមានកូន តែអូនយល់ដល់បងផងផ្ដល់ឱកាសឲ្យបងផង» នាយអង្វរសុំឱកាសពីនាង
« នេះអ្នកនាង» អ្នកបម្រើយកទឹកស្អីមួយធុងមកឲ្យនាង