ភាគទី១៩
កន្លងផុតទៅបីថ្ងៃ វាប្រៀបដូចជា ឋាននរករបស់អាយូអញ្ចឹងត្រូវមើលពួកគេស្និតស្នាលនឹងគ្នាគ្រប់ពេល គ្រប់សកម្មភាពទាំងនេះដូចយកកាំបិតមកចាក់នៅដើមទ្រូងនាងអញ្ចឹង
រាល់សម្ដីនឹងកាយវិការរបស់ពួកគេធ្វើឲ្យនាងឈឺចាប់ យ៉ុងហ្គីគេមិនដែរធ្វើបែបនេះដាក់នាងឡើយទោះពួកគេជាប្ដីប្រពន្ធក៏ដោយ គេតែងតែព្រងើយកន្ដើយដាក់នាងសម្ដីក៏មិនដែរពិរោះដាក់នាង ពោលតែពាក្យស្អប់ម្យ៉ាងគត់ដាក់នាង តែនាងបែរជាស្រលាញ់គេងើបក្បាលមិនរួច ស៊ូអុីនបានត្រឹម
អាណិតព្រោះនាងជួយអ្វីមិនបាន ដូរីនាងមានកូនសម្អាងអញ្ចឹងហើយនាងក៏មិនដឹងធ្វើបែបណា
« អាយូ!! មុខស្លេកម្លេះ» ស៊ូអុីនឃើញនាងតូចមុខស្លេកៗក៏សួរ ចំណែកយ៉ុងហ្គីគេក៏ងាកទៅមើលមុខនាងតូចជាមួយគ្នាដែរ« គឺខ្ញុំគ្រាន់តែវិលមុខបន្ដិចប៉ុណ្ណោះ សម្រាកបន្ដិចក៏លែងអី» នាងពោលភ្ជាប់ជាមួយស្នាមញញឹមដែលលាក់រាល់ភាពឈឺចាប់
« ទ្រុឌទ្រោមជាងខ្ញុំអ្នកមានកូនទៅទៀត» ដូរីក៏លូកមាត់និយាយហើយធ្វើមាត់ពេបដាក់នាងតូចដែលធ្វើឲ្យខ្លួនគួរឲ្យអាណិត
« វាមិនមេនជារឿងដែលនាងគួរលូកមាត់ទេដូរី» ស៊ូអុីនហាមាត់ស្ដីឲ្យនាង កុំតែមានកូនទេ បើគ្មានវិញនាងប្រហែលត្រូវស៊ូអុីនដាក់ទ្រោមហើយ« យ៉ុងហ្គី បងស្រីថាឲ្យអូនហ៎ » ដូរីក៏ងាកទៅទូលពិតប្រាប់យ៉ុងហ្គីដែលអង្គុយជិតនោះ
« ហេតុអីក៏បងថាឲ្យនាង ? ស្រ្ដីពោះធំគេមិនឲ្យពិបាកចិត្តឡើយ» យ៉ុងហ្គីពោលហើយសម្លឹងទៅមុខអាយូដែលកំពុងមើលពួកគេជជែកគ្នា
« នាងជាស្អី ត្រឹមអ្នកស្នាក់អាស្រ័យ យ៉ាងម៉េចឯងចង់ឲ្យយើងថ្វាយបង្គំនាងរឺ ចាំផងយើងជាអ្នកនាងធំផ្ទះនេះ
បើយើងនិយាយនាងមិនបាច់លូកមាត់ទេព្រោះត្រឹមអ្នកក្រៅ យើងមិនចូលចិត្ត តោះអាយូបងនាំឯងទៅសម្រាក »
ស៊ូអុីននិយាយឡើងមួយខ្សែរល្មមឲ្យដូរីស្ងាត់មាត់បាន ហើយក៏ទៅជួយគ្រានាងតូចឡើងទៅបន្ទប់
« អាយូខ្ញុំឃ្លានស៊ុប នាងអាចធ្វើឲ្យខ្ញុំបានទេ» ដូរីមើលមុខអ៊ុនជូ
« អ្នកបម្រើច្រើនណាស់ម៉េចក៏នាងមិនប្រើ មកប្រើអាយូ
រកអី» ស៊ូអុីនងាកមកថាឲ្យដូរីម្ដងទៀត លើកនេះនាងសឹងតែទៅហក់វៃគេទាំងពីទេ មើលចុះយ៉ុងហ្គីបែរមិនមាត់ពេលឃើញស្រីម្នាក់នេះប្រើប្រពន្ធទៅវិញ
« តែមានតែស៊ុបអាយូទេដែលខ្ញុំអាចញាំបាន» ដូរីពោលហើយសម្លឹងមុខយ៉ុងហ្គីដើម្បីឲ្យគេជួយអង្វរវាក៏បានផលពិតមែន
« អាយូ!! នាងធ្វើស៊ុបឲ្យដូរីញាំសិនទៅចាំទៅសម្រាក» យ៉ុងហ្គីនិយាយដោយមុខស្មើ ហាមាត់ប្រើប្រពន្ធឲ្យធ្វើស៊ុបឲ្យស្រីខ្លួន គេដូចជាមើលងាយនាងពេកហាក់មិនផ្ដល់តម្លៃសម្រាប់នាងហើយវាកាន់តែធ្វើឲ្យដូរីកាន់តែបានចិត្ត
« នាងលឺទេ យ៉ុងហ្គីឲ្យនាងធ្វើស៊ុបឲ្យខ្ញុំញាំ» ដូរីពើងទ្រូងបែបមានអំនួតដែលអាចឈ្នះគេបាន
« នាងមានដៃទេ បើមិនចេះធ្វើញាំទេ មិនបាច់ញាំទេ តោះអ៊ុនជូកុំខ្វល់ជាមួយពួកទោចពីរក្បាលនេះ» ស៊ូអុីនទ្រាំលែងបានក៏ថាជំនួសអាយូហើយនាំអាយូទៅសម្រាកបាត់
មុននឹងទៅឆ្លៀតសម្លក់ពួកគេទាំងពីរទៀតផង
« បងមើលបងស្រីបងចុះ ថាពួកយើងជាទោច» សម្លេងរបស់នាងវាសឹងតែធ្វើឲ្យយ៉ុងហ្គីទ្រាំលែងបានព្រោះតែនាងធ្វើទុក្ខបុកម្នេញគេមួយថ្ងៃហើយ
« អូនកុំខឹងច្រើនពេក វាប៉ះពាល់ដល់កូន បងទៅធ្វើការហើយ» គេក៏ដើរទៅរកឡានទំនើបបាត់ទុកឲ្យដូរីខឹងម្នាក់ឯងព្រោះធ្វើអីគេមិនបាន
« អាយយយយ!! ចាំមើលពេលណាយើងយកឯកសារនោះបានពួកឯងត្រៀមទៅ ជាពិសេសនាងស៊ូអុីនស្រីចង្រៃ» នាងពោលក្នុងចិត្តម្នាក់ឯងក្ដោបដៃស្ទើរចេញឈាមទៅហើយសម្លឹងទៅបន្ទប់ដែលស៊ូអុីនទើបនឹងដើរចូល« ឯងរឹងមាំឡើងអាយូ មានបងនៅទីនេះមិនថាអ្នកណាក៏ដោយក៏មិនអាចធ្វើអីឯងបានដែរ» ស៊ូអុីនអោបនាងជាកម្លាំងចិត្តកុំរាថយកុំឲ្យស្រីម្នាក់នោះមើលងាយបានឲ្យសោះ
« ខ្ញុំអរគុណបងហើយ មានតែបងទេដែលខ្វល់ពីខ្ញុំបើគេបានតែមួយចំណិតបងប្រហែលខ្ញុំមិនដល់ថ្នាក់នេះឡើយ» នាងពោលយ៉ាងក្រៀមក្រំ បើប្ដីមិនបើកដៃដែលស្រីហ៊ានមែនទេ តែយ៉ុងហ្គីគេបើកដៃឲ្យស្រីម្នាក់នោះមកជាន់ឈ្លីបេះដូង
នាងយ៉ាងឈាមត្រជាក់
« ល្អឯងសម្រាកទៅ បងចេញទៅក្រៅហើយចាំឲ្យគេធ្វើបបរឲ្យញាំ» នាងពោលហើយក៏យកភួយមកដណ្ដប់ឲ្យនាងហើយចាកចេញទៅ
_____________