chapter 01 : អូនជាប្រពន្ធបងណា..

5.7K 208 5
                                    

ចំណងអាពាហ៍ពិពាហ៍ដែលកើតឡើងមកពីភាគគីទាំងសងខាងបានស្រឡាញ់គ្នាទៅវិញទៅមក តើពិតជាអាចជោគជ័យដូចក្នុងរឿងនិទានពិតមែនទេ?តើពួកគេពិតជាអាចកាន់ដៃគ្នារហូតដល់ចាស់កោងខ្នងបានឬ?

សំណួរមួយនេះនៅតែវិលវល់ពេញខួរក្បាល ទាំងដែលជាក់ស្ដែងគឺខុសគ្នាទាំងស្រុង។

"តើអ្នកប្រុសជុងនឹងព្រមទទួលអ្នកប្រុសគីមថេយ៉ុងជាភរិយាចាប់ពីពេលនេះ មិនថាឈឺថ្កាត់ ឬរងនូវព្យុះភ្លៀងក៏មិនដោះលែងដៃអ្នកប្រុសគីម ដែរឬទេ?"

"ខ្ញុំព្រម"

"ចុះអ្នកប្រុសគីម?លោកនឹងព្រមទទួលអ្នកប្រុសជុងជាស្វាមីចាប់ពីវិនាទីនេះតទៅ មិនថាមានភាពរកាំរកូតយ៉ាងណាក៏លោកនៅតែនៅក្បែរអ្នកប្រុសជុងជារៀងរហូតដែរឬទេ?"

"ខ្ញុំព្រម"

ចាប់ពីពេលនេះទៅ ចំណងអាពាហ៍ពិពាហ៍របស់ពួកយើងបានចាប់ផ្ដើមហើយ។ពួកយើងសម្លឹងមើលមកគ្នាដោយសេចក្ដីផ្អែមល្ហែម និងអារម្មណ៍រំភើប វាហាក់បីដូចជាពួកយើងបានស្វែងរកនូវផ្លូវដ៏ត្រឹមត្រូវមួយ។បបូរមាត់របស់ពួកយើងប៉ះគ្នាថ្នមៗ ការថើបដ៏ស្រទន់ដែលអ្នកផ្ដល់ឲ្យ មិនខុសអ្វីពីអំណោយនិងថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពឡើយ។

កន្លងផុតទៅ4ឆ្នាំ

នៅរាត្រីយប់ស្ងាត់ សម្លេងសត្វនៅលើដើមឈើកំពុងយំមក ស្របទៅនឹងមនុស្សម្នាក់រាងកាយស្ដើងអង្គុយក្បែរមាត់បង្អួចសង្ងំយំទាំងក្ដីឈឺចាប់។សម្លៀកបំពាក់ពណ៌សដ៏ស្រស់ស្អាតត្រូវបានចាស់ទ្រុឌទ្រោម ម្ចាស់រាងកាយហាក់មិនខ្វល់ គេកាន់តែដង្ហក់យំ បើទោះជាដឹងថាមិនអាចទទួលបានការឱបស្ថិតក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់អ្នកជាស្វាមី។

គេជាគីម ថេយ៉ុង។គេបានរៀបការនឹងមនុស្សប្រុសម្នាក់ ពួកគេស្រឡាញ់គ្នាតាំងពីនៅវិទ្យាល័យ រហូតដល់គេបានពពោះជាមួយនាយ បង្កើតកូនប្រុសដ៏គួរឲ្យស្រឡាញ់ និងមានមុខមាត់កាត់មករកខ្លួន។ប៉ុន្តែគ្រប់យ៉ាងហាក់ល្អបានតែដំបូង អំឡុងពេលទាក់ទងគ្នា ឈានចូលទៅដល់ការរៀបការ រហូតដល់ពពោះបង្កើតកូនមក គ្រប់យ៉ាងចាប់ផ្ដើមប្រែប្រួល លោកប្ដីចាប់ផ្ដើមព្រងើយកន្តើយ អារម្មណ៍ស្នេហាជ្រាលជ្រៅកន្លងមកត្រូវបានកប់ចោលគ្មានភាពសោកស្ដាយ។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now