chapter 29 : សមុទ្រ

1.5K 94 7
                                    

អ្នកទាំង2នៅតែបន្តនិយាយពីរឿងក្នុងចិត្តរបស់ពួកគេ។រហូតដល់មីគីចេញពីផ្ទះ ស្រែកឲ្យអ្នកទាំង2ចូលទៅខាងក្នុងដើម្បីស្រស់ស្រូបអាហារ បន្ទាប់ពីចំអិនរួចរាល់។

"អូរ!!បងប្រុសជាម្នាក់ដែលមកជាមួយបងជុងហ្គុកមែនទេ?"វត្តមានរបស់មនុស្សម្នាក់ធ្វើឲ្យអាក់ដំណើររបស់ថេយ៉ុង។រាងល្អិតងក់ក្បាលទាំងស្នាមញញឹមតបទៅវិញ

"បងស្អាតណាស់!!បងឈ្មោះអីទៅ?"

"ថេយ៉ុង គីម ចុះឯងវិញ?"

"អ្ហា-?បងជាជនជាតិអាស៊ី?ព្រះអើយ!!!មនុស្សនៅអាសុីពិតជាមានសម្រស់បែបនេះឬ?"alphaកម្លោះដែលជាជនជាតិបារាំង ពេលនេះកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ថេយ៉ុងហើយ។គេក្រសោបដៃថេយ៉ុងជាប់យ៉ាងណែន ហើយក៏លើកយកមកថើបខ្នងដៃថេយ៉ុងមួយខ្សឺត។ថេយ៉ុងមិនបានប្រកាន់ លើសពីនេះនៅបារាំងក៏មនុស្សនៅទីនេះតែងតែស្វាគមន៍គ្នាបែបនេះហើយ។

"ក្រអូបណាស់ថេយ៉ុង"

"ធំឡើងឯងប្រាកដជាព្រាននារីជាមិនខាន"

"ខ្ញុំធំហើយទេតើ!!ថ្វីបើអាយុទើបនឹង17មែន តែរាងកាយខ្ញុំលូតលាស់លឿនណាស់"

"ត្រូវហើយ!លូតលាស់លឿនណាស់ វាក៏សមល្មមអាចឲ្យឯងថ្លើមធំហ៊ានមកលូកថ្លើមយើងដែរ"សម្លេងរបស់នរណាម្នាក់នៅពីក្រោយខ្នងថេយ៉ុងបន្លឺឡើងយ៉ាងត្រជាក់ alphaកម្លោះសើចមិនសូវសមពេលឃើញជុងហ្គុកមកដល់ភ្លាមៗបែបនេះ។

"ហ្ហេសៗ-ទើបនឹងនឹកឃើញថាម៉ាក់គាត់ហៅខ្ញុំឲ្យទៅជួយរើតូប!លាសិនហើយបងប្រុសជុងហ្គុកនិងបងស្អាតថេយ៉ុង(ជុប)"មិនឲ្យជុងហ្គុកឃាត់ទាន់ គេរហ័សខិតទៅថើបថ្ពាល់ថេយ៉ុងមួយខ្សឺតជាលើកចុងក្រោយ រួចដាក់មេប្រូចមិនហ៊ាននៅបន្តជៀសវាងមានករណីអាចស្លាប់ជាយថាហេតុ។

"ក្មេងនេះ!!!"ជុងហ្គុកបម្រុងនឹងរត់ទៅតាមហើយ តែថេយ៉ុងឃាត់ទាន់។

"បានហើយ បងកុំប្រកាន់នឹងក្មេងអី ឆាប់ចូលផ្ទះញ៉ាំបាយមក"

"អត់ទេ!!អូនបណ្ដោយឲ្យគេថើបអូន បងមិនសុខចិត្តទេ!!ហើយដៃមួយនេះបងតែងតែស្រឡាញ់និងថើបវាជាញឹកញាប់ ឥឡូវមានអ្នកផ្សេងថើបហើយ បងអន់ចិត្តណាស់"ជុងហ្គុកបង្ហាញទឹកមុខអន់ចិត្ត គេដូចចង់ពេបមាត់តិចៗ សភាពគេពេលនេះដូចកូនឆ្កែដែលត្រូវម្ចាស់បោះបង់ចោលអញ្ចឹង។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now