chapter 18 : សេរីភាព

1.6K 107 7
                                    

បើសួរថាគេធ្លាប់តូចចិត្តនឹងវាសនាខ្លួនឯងដែរទេ?ចម្លើយគឺអត់!ថេយ៉ុងគ្រាន់តែចង់មានកន្លែងស្នាក់នៅ និងបាយ3ពេលគឺគ្រប់គ្រាន់ហើយ។

Omegaតូចអង្គុយស្ងៀមមួយកន្លែង សម្លឹងទៅកាន់អ្នកមីងកំពុងឈរនិយាយទូរសព្ទសុំសម្រួលថ្ងៃសងបំណុល។

"ត្រឹមមួយសប្ដាហ៍ក៏មិនបានដែរឬ?ក្មួយរបស់ខ្ញុំនៅមិនទាន់ដឹងខ្លួន ខ្ញុំមិនមានលុយនោះទេ"បើទោះជាគាត់ខំអង្វរយ៉ាងណាក៏នៅតែមិនទទួលបានការយល់ព្រម លើសពីនេះ គេក៏ប្រញាប់លុយដែរ ទើបជម្រើសចុងក្រោយមានតែខលទៅឪពុកម្ដាយអ៊ុនហ៊ូនិយាយពីរឿងនេះ។

"ល្អៗ!អរគុណបងច្រើន សូមបងប្រញាប់មកបារាំងមុននឹងអ៊ុនហ៊ូបានដឹងខ្លួន"គាត់ញញឹមទាំងមានក្ដីសង្ឃឹម ទីបំផុតអាចដោះស្រាយរឿងលុយបានហើយ។

<ប៉ាម៉ាក់អ៊ុនហ៊ូ?>ថេយ៉ុងចាប់ផ្ដើមមានអារម្មណ៍មិនស្រួលពេលដឹងថាពួកគាត់មក។គេធ្លាប់ឮអ៊ុនហ៊ូនិយាយថាប៉ាម៉ាក់របស់នាយកាចខ្លាំង ហើយក៏តឹងរឹងទើបអ៊ុនហ៊ូជ្រើសរើសមកនៅម្នាក់ឯង ជាជាងស្ថិតក្រោមការត្រួតត្រារបស់ពួកគាត់។

រងចាំអស់មួយថ្ងៃទើបប៉ាម៉ាក់អ៊ុនហ៊ូមកដល់។ថេយ៉ុងពេញមួយថ្ងៃនេះគេមិនទាន់មានអាហារចូលពោះ ព្រោះគេគ្មានលុយជាប់ខ្លួន សូម្បីអ្នកមីងក៏មិនបានសួរនាំគេពីរឿងអាហារ។ថេយ៉ុងអង្គុយផឹកតែទឹក គេនៅមើលថែអ៊ុនហ៊ូ ជូតដៃជូតជើង ទម្រាំនឹងពួកគាត់មកដល់ក៏ល្ងាចបាត់ទៅហើយ។

ក្រាក

គ្រាន់តែទ្វាបន្ទប់បើកភ្លាម អារម្មណ៍ភ័យខ្លាចកាន់តែជ្រាបពេញខ្លួនថេយ៉ុង។គេងាកក្បាលម្ដងតិចៗសម្លឹងទៅកាន់មាត់ទ្វាឃើញមនុស្សប្រុសស្រី2នាក់បំពាក់ទឹកមុខយក្សដាក់គេ។

"ឯងជាគីម ថេយ៉ុងឬ?"អ្នកម៉ាក់ដើរមករកថេយ៉ុង គាត់សួរទៅកាន់រាងតូចទាំងសម្លេងស្មើ។

"បាទ!ជម្រាបសួរលោកប៉ា អ្នកម៉ាក់"

"អាចនិយាយបានទេថាថ្ងៃនោះមានអ្វីកើតឡើងលើអ៊ុនហ៊ូ?"

"ខ្ញុំមិនចាំទេ"

"មិនចាំ?តែឯងបើជានាំប្រុសចូលបន្ទប់ មិនខ្វល់ពីកូនប្រុសរបស់ខ្ញុំដែលជិតស្លាប់ជិតរស់នៅក្នុងជណ្ដើរយន្ត និយាយទៅថាឯងបានធ្វើស្អីខ្លះជាមួយប្រុសម្នាក់នោះ?"គាត់បោះរូបថតពីកាំមេរ៉ាសុវត្ថិភាពចំកណ្ដាលមុខថេយ៉ុង។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now