chapter 19 : The lady blunt

1.7K 108 5
                                    

ពួកគេចំណាយពេលជាមួយគ្នាអស់2ថ្ងៃដើម្បីឲ្យថេយ៉ុងសម្រាកក្នុងមន្ទីរពេទ្យ។ពេលនេះក៏ដល់ពេលត្រូវចាកចេញ ជុងហ្គុកបាននាំថេយ៉ុងទៅកាន់ផ្ទះរបស់គេ។

ផ្ទះជុងហ្គុកមិនជាធំពេកដូចទៅនឹងវិមាន តែជាវីឡាមួយបែបដែលមានសភាពស្រដៀងទៅនឹងផ្ទះអភិជនសម័យអាណានិគម។មិននឹកស្មានថារយៈពេល7ឆ្នាំមកនេះគេអាចលូតលាស់ជោគជ័យទៅតាមអ្វីដែលគេប្រាថ្នា!គ្រាន់តែគេដើរផ្លូវនេះតែម្នាក់ឯង គ្មានថេយ៉ុងនៅក្បែរគេ។

<ស្ងាត់ម្លេះ?>សំណួរចោតដំបូងបន្ទាប់ពីឈានជើងមកជាន់ផ្ទះនេះ។មនុស្សអាចនឹងស្ងាត់ តែធម្មជាតិនិងសម្រស់របស់ផ្ទះមិនបានស្ងាត់នោះទេ។ស្រស់ស្អាតខ្លាំងដល់ថ្នាក់ថេយ៉ុងចាប់ភ្លឹកនឹងវា។

"បងនៅតែម្នាក់ឯងជាមួយនឹងមេការក្នុងផ្ទះ រួមទាំងអ្នកបម្រើ2នាក់ទៀត"ចុះគ្រួសារផ្សេងទៀតនោះ?ថេយ៉ុងមានតែមន្ទិលនៅក្នុងខួរក្បាល គេមិនហ៊ានសួរខ្លាចប៉ះពាល់ដល់ជុងហ្គុក។រាងតូចងក់ក្បាល រួចដើរចូលមកក្នុងផ្ទះ។

ពុទ្ធោអើយ!!!ក្លិនក្នុងផ្ទះមួយនេះក្រអូបណាស់ ក្រអូបបែបក្លិនផ្កាមាលតី វាក៏ជាក្លិនដែលគេចូលចិត្តផងដែរ។

"សម្លៀកបំពាក់និងរបស់ប្រើប្រាស់ អូនគួរតែដូរថ្មី មិនចាំបាច់ត្រូវទៅយកពីផ្ទះអ៊ុនហ៊ូនោះទេ"

"ធ្វើបែបនេះបានដែរឬ?"

"ប្រាកដណាស់!កុងធនាគារបងមាន2 បងឲ្យទៅអូន1ដែលជាកុងសំខាន់សម្រាប់ទុកដាក់លុយ ឯកុងនៅនឹងបងគ្រាន់តែជាកុងធម្មតាសម្រាប់ប្រើប្រាស់វាមិនច្រើននោះទេ។អូនអាចចាយបានតាមចិត្ត"

"ពួកយើងមិនទាន់ឈានដល់ដំណាក់កាលនេះនោះទេ"

"បន្តិចទៀតគង់តែដល់។បងធ្លាប់និយាយហើយថាបងនឹងធ្វើឲ្យអូនក្លាយជាប្រពន្ធរបស់អ្នកប្រដាល់ម្នាក់ដែលរស់នៅដោយសោយសុខបំផុត ដូចនេះវាជារឿងសាមញ្ញទេដែលអូនត្រូវក្ដោបក្ដាប់គ្រប់យ៉ាងនាពេលនេះសូម្បីតែជីវិតរបស់បង។ព្រោះអូនជាគីម ថេយ៉ុង!អូនមិនអាចរស់នៅក្រោមការត្រួតត្រារបស់នរណាឡើយ អូនទេដែលត្រូវត្រួតត្រាគេវិញ"គេថើបខ្នងដៃថេយ៉ុងបណ្ដើរ ញញឹមបណ្ដើរ។គេមានរឿងច្រើនណាស់ដែលចង់ឲ្យថេយ៉ុងដឹងនិងត្រៀមខ្លួនសម្រាប់ការរស់នៅក្នុងនាមជាភរិយារបស់ Matthew nelson(ឈ្មោះចាស់ប្រើលែងបាន ព្រោះជុងហ្គុក ចនត្រូវបានគេប្រហារជីវិត ដូចនេះត្រូវធ្វើអត្តសញ្ញាណប័ណ្ណថ្មីនិងរស់នៅក្រោមឈ្មោះថ្មី)។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now