chapter 14 : អណ្ដាតភ្លើង

1.5K 105 12
                                    

ពេលវេលាកំពុងតែថយទៅអតីតកាលអំឡុងពេល3ឆ្នាំមុន។

"ហ្ហឹកហ្ហឹក!លោកប៉ា!សូមជួយសូវ៊ុនផងលោកប៉ា ហ្ហឹកហ្ហឹក"floraលុតជង្គង់សំពះអង្វរដល់លោកឪពុកឲ្យប្រណីជួយដល់ប្ដីខ្លួនដែលត្រូវប៉ូលីសនាំចាកចេញកាលពីប៉ុន្មានម៉ោងមុន។

"គេបានសម្លាប់មនុស្ស វាជាទោសរបស់គេគ្មានការលើកលែងនោះទេ"

"សូវ៊ុនមិនបានធ្វើនោះទេប៉ា!កូននៅជាមួយគេ15ឆ្នាំមកនេះកូនស្គាល់គេច្បាស់ណាស់ប៉ា"

"នៅជាមួយគ្នា15ឆ្នាំតែបែរជាមិនដឹងថាប្ដីខ្លួនឯងមានចរិតយ៉ាប់បែបណា បើអញ្ចឹងដដែលកូនគួរតែរៀបការប្ដីថ្មី"

"វាមានរយៈពេលយូរហើយ ហេតុអីក៏ប៉ានៅតែរំលឹកពីវាទៀត?"

"មកពីស្រឡាញ់អាម្នាក់នោះគឺគ្មានអនាគតនោះទេ យើងប្រាប់ឯងច្រើនដងហើយតែកូនឯងនេះវាមិនស្ដាប់!ហើយក៏កុំរឹងទទឹងសង្ឃឹមថាយើងនឹងជួយវានោះ កាន់តែញាត់ក្បាលវាចូលគុកយូរកាលណាយើងកាន់តែសមចិត្ត!យើងនឹងឲ្យគេរៀបចំលិខិតលែងលះ ហើយឯងត្រូវតែរៀបការប្ដីថ្មី"

"អត់ទេប៉ា!!!កូនអត់ព្រមទេ កូនមានសូវ៊ុនហើយ កូនមិនត្រូវការអ្នកណាទៀតទេ"

"កូនគ្មានសិទ្ធប្រកែកស្រាប់ហើយ"ដាវីឌសម្លឹងទៅកាន់កូនស្រីកំពុងយំអណ្ដែតអណ្ដូងទឹកភ្នែកហៀរស្រក់មកសឹងនឹងក្លាយជាឈាម នឹកស្មានមិនដល់ថាឪពុកខ្លួនអាចដាច់ធម៌មេត្តាសុខចិត្តបិតភ្នែកធ្វើមើលមិនឃើញពីគ្រួសារដ៏តូចមួយនេះកំពុងតែជួបទុក្ខទោសធំ។

រាងចំណាស់ចាកចេញទៅបន្ទប់ ទុកឲ្យកូនស្រីទួញសោកយំបោកប្រាណតែម្នាក់ឯង។នាងគ្មានវិធីទៀតនោះទេ សម្អាងលើសមត្ថភាពរបស់នាង គឺមិនកើតការឡើយបើសិនជាគ្មានជំនួយពីឪពុក។

"បងស្រី"ស៊ុកជុនដើរមកឈរក្បែរflora គេឱនចុះខិតទៅជូតទឹកភ្នែកដល់នាង។

"16ឆ្នាំមុន បើបងមិនរឹងចចេស បងក៏មិនឈានដល់ដំណាក់កាលមួយនេះដែរ។បងជាអ្នកមើលរំលងសេចក្ដីស្នេហារបស់ខ្ញុំ ពេលនេះបងកំពុងតែទទួលកម្មពាររបស់បងហើយ(ផាច់)"ថ្ពាល់នៃភាពជាបុរសត្រូវបាតដៃស្ដើងទះមួយទំហឹងឡើងក្រហមមុខ។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now