chapter 02 : យល់ច្រឡំ

2.4K 125 2
                                    

ពួកគេកុហក ខ្ញុំមិនអាចស្លាប់បានទេ។ខ្ញុំមិនអាចទុកឲ្យមីនស៊ុករស់នៅតែម្នាក់ឯងបានឡើយ។

ស្ថិតក្នុងវិទ្យាល័យមួយកន្លែងនៃប្រទេសកូរ៉េ សិស្សជាច្រើនកំពុងតែចោមរោមមកកាន់មនុស្ស2នាក់ ដោយមានម្នាក់កាន់បាច់ផ្កាមួយដើមហុចទៅឲ្យអ្នកម្ខាងទៀត។ការខ្សឹបខ្សៀវគ្នាពីមាត់មួយទៅមាត់មួយ វានៅបន្លឺឡើងអឺងកងរំពងពាសពេញសាលា រហូតដល់ទីធ្លានៅខាងមុខមួយនេះមិនបានស្ងាត់ឡើយ។

"គេគួរតែព្រម"

"អ៊ុនហ៊ូជាប្រុសស្អាតប្រចាំសាលាបែបនេះ ច្បាស់ណាស់ថាគ្មានពាក្យថាបដិសេធឡើយ"

"ហេតុអីជាក្មេងម្នាក់នោះ?ជាក់ស្ដែងខ្ញុំល្អជាងគេឆ្ងាយណាស់ អ៊ុនហ៊ូកំពុងខ្វាក់ភ្នែកហើយ"

វឹប

វាហាក់មានអ្វីមួយចូលមកសណ្ឋិតម្ចាស់រាងកាយត្រឹមមួយប៉ព្រិចភ្នែកដោយគ្មាននរណាអាចដឹងនិងចាប់អារម្មណ៍បាន។កែវភ្នែកទាំងគូបើកឡើងឃើញពន្លឺថ្ងៃសារជាថ្មី គេភ្ញាក់ផ្អើលដែលឃើញសិស្សជាច្រើននៅជុំវិញខ្លួនគេ និងមានមនុស្សប្រុសម្នាក់កាន់បាច់ផ្កាហុចមកឲ្យគេ។អ្វីដែលសំខាន់ មុននេះគេកំពុងតែជួបគ្រោះថ្នាក់ទេតើ ហេតុអីក៏ឥឡូវបែរជាកំពុងឈររងចាំទទួលបាច់ផ្កាក្នុងចំណោមមនុស្សជាច្រើនទៅវិញ?

តើនេះមិនមែនជាពេលដែលអ៊ុនហ៊ូកំពុងតែសុំស្រឡាញ់គេអំឡុងពេលរៀននៅវិទ្យាល័យទេមែនទេ?ហេតុអីក៏គេអាចឃើញម្ដងទៀតបាន?តើគេកំពុងស្រមើស្រមៃទៀតហើយមែនទេ?

ថេយ៉ុងក្ដាប់ដៃជាប់ អំឡុងពេលនេះទើបគេដឹងថាគេមិនបានស្រមើស្រមៃទេ ព្រោះគេឈឺសាច់និងទទួលដឹងអារម្មណ៍ប៉ះបាន។គេសម្លឹងមើលអ៊ុនហ៊ូកំពុងញញឹមមកកាន់គេ រួចសម្លឹងមើលបាច់ផ្កាមួយនោះ។

បើសិនជាគេទទួលវាពីនាយ តើគ្រប់យ៉ាងនឹងឈានទៅដល់ដំណាក់កាលទាំងនោះទៀតដែរឬទេ?

"សុំទោសផង"ភ្លាមៗ ថេយ៉ុងបែរជាបដិសេធឡើង គេឱនក្បាលសុំទោសដល់អ៊ុនហ៊ូ រួចរហ័សឈានជើងថយក្រោយដើម្បីចាកចេញយ៉ាងអាម៉ាស។គេប្រញាប់រត់មកបន្ទប់ទឹកសាលាដើម្បីលុបមុខចេញ និងសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់

សុបិនស្នេហ៍ [ចប់]Where stories live. Discover now