chapter 15 : Matthew nelson

1.5K 103 16
                                    

ព្រះអាទិត្យកំពុងរះឡើងបំភ្លឺលោកិយ វាបានជះចំនឹងវត្តមានរបស់មនុស្សម្នាក់អង្គុយនៅក្រោមស្ពាន ដៃទាំងគូទទេស្អាត ស្របទៅតាមទឹកមុខមិនបានគេង និងភាពអស់កម្លាំង ហាក់បីដូចជាកំពុងទន្ទឹងនូវការរងចាំ។

រំពេចនោះសម្លេងឡានប៉ូលីសប៉ុន្មានគ្រឿងបរដូចការប្រណាំងឡាន សម្ដៅមករកមនុស្សតែម្នាក់នៅអង្គុយក្រោមស្ពានតែឯង។ម្នាក់ៗចុះពីឡានទាំងអង់អាច ពួកគេលើកកាំភ្លើងសម្ដៅទៅរកជុងហ្គុក

"សួស្ដី ខ្ញុំមកពីអង្គការXXX!លោកត្រូវបានឃាត់ខ្លួនពីបទសង្ស័យនៃសោកនាដកម្មរបស់គ្រួសារដ្រូហ្គាន សង្ឃឹមថាលោកនឹងសហការណ៍ជាមួយខ្ញុំ"គីម សុកជីនលើកបង្ហាញពីផ្លាកសម្គាល់ខ្លួនរបស់គេដល់ជុងហ្គុក។

"ពួកលោកធ្វើឲ្យខ្ញុំរងចាំយូរណាស់"សម្ដីសម្ដៅបែបនេះហើយ វាបញ្ជាក់យ៉ាងច្បាស់ថាជុងហ្គុកកំពុងអង្គុយរងចាំផ្លូវចូលគុក។សុកជីនងាកមើលទៅអ្នករួមការងារជាមួយគ្នា ម្នាក់ៗយល់ព្រមដើរមកនាំជុងហ្គុកចូលទៅក្នុងឡានដើម្បីនាំទៅប៉ុស្តិ៍ប៉ូលីស។

ដំណឹងនៃសោដនាដកម្មដ៏សោកសៅនៃការឆេះវិមានដ្រូហ្គានបានរីកសុសសាយពាសពេញប្រទេស ជាពិសេសគឺតំបន់ប៉ែកអ៊ឺរ៉ុប។ម្នាក់ៗមានការសោកស្ដាយនិងអាណិតដល់មនុស្សជាច្រើនបាត់បង់ជីវិតក្នុងភ្នក់ភ្លើងមួយនោះ ហើយក៏មានការខឹងសម្បារទៅលើជនដៃដល់មិនទាន់បញ្ចេញឈ្មោះ។

"លោកប៉ា!!សូមជួយជុងហ្គុកផង!!"សារ៉ាឱបដើមដៃខេវីន អង្វរដល់គាត់ឲ្យជួយបុរសជាទីស្រឡាញ់ឲ្យរួចផុតពីការផ្ដល់ទោសប្រហារជីវិតបន្ទាប់ពីដឹងថាជុងហ្គុមបានសារភាពខ្លួនឯងថាជាមនុស្សដែលបានដុតវិមានដ្រូហ្គាន។

"ជួយក៏គ្មានប្រយោជន៍ដែរ ព្រោះទ្រព្យសម្បត្តិមួយភាគធំរបស់ត្រកូលដ្រូហ្គានត្រូវឆេះខ្ទិចអស់ហើយ លើសពីនេះទៅទៀត ទ្រព្យសម្បត្តិដែលនៅសេសសល់គឺបរិច្ចាគឲ្យទៅមណ្ឌលកុមារកំព្រាអស់ហើយ!ពួកយើងជួយគេមកមិនបានជាប្រយោជន៍សម្រាប់គ្រួសារយើងទៀតទេ"

"តែកូនស្រឡាញ់ជុងហ្គុក-គេក៏ស្រឡាញ់កូនវិញដែរ..លោកប៉ាសុខចិត្តឈរឱបដៃសម្លឹងមើលមនុស្សដែលកូនស្រឡាញ់ត្រូវស្លាប់មែនទេ?ហ្ហឹកហ្ហឹក សូមជួយគេផងប៉ា"

សុបិនស្នេហ៍ [ចប់]Where stories live. Discover now