chapter 31 : រៀបការនឹងបងណា..ថេយ៉ុង

1.5K 95 7
                                    

នាយប់ស្ងាត់សូន្យឆឹង មនុស្សម្នាក្នុងវិឡាចូលសម្រាន្តលង់លក់អស់បន្សល់ត្រឹមកាយតូចស្ដើងអង្គុយឱបខ្នើយនៅលើសាឡុងដើម្បីរងចាំវត្តមានរបស់មនុស្សម្នាក់ចូលមកដល់។ពីមួយម៉ោងឈានដល់មួយម៉ោង យប់កាន់តែជ្រៅ ទោះបីជាល្វើយយ៉ាងណាក៏គេនៅមិនមានអារម្មណ៍ថាចង់គេងនៅពេលនេះ។

ក្រាក

Omegaតូចរេភ្នែកសម្លឹងទៅកាន់មនុស្សចំពោះមុខខ្លួនកំពុងបើកទ្វាចូលមកដោយក្នុងដៃមានផ្កាមួយបាច់។រាងក្រាស់រហ័សបោះជំហានជើងសម្ដៅមកកាន់អ្នកនៅលើសាឡុង

"បងបានប្រាប់អូនហើយទេតើថាបងមកដល់យប់ជ្រៅណាស់ បងឲ្យអូនចូលគេងមុន ហេតុអីក៏អូននៅទីនេះ?"ជុងហ្គុកមានណាត់ជាមួយមិត្តរួមការងារហៅឲ្យទៅជួបជុំគ្នា ម៉្យាងមួយរយៈនេះរាងតូចមិនសូវជាស្រួលខ្លួន និងអាកាសធាតុកំពុងចុះត្រជាក់ផង ទើបគេមិនអាចនាំថេយ៉ុងទៅជាមួយ ព្រោះការណាត់ក៏នៅដល់យប់ជ្រៅ ខ្លាចថាថេយ៉ុងល្វើយមិនអាចទ្រាំទ្ររួច។

ថេយ៉ុងក្រវីក្បាលតិចៗបញ្ជាក់ថាមិនអី។គេទទួលការថើបលើបបូរមាត់ពីជុងហ្គុកមួយដង្ហើម។រាងក្រាស់ប្ដូរមកជាច្របាច់ជើងដែលគ្មានទ្រនាប់ជើងរបស់ថេយ៉ុងថ្នមៗ ហើយក៏ឃើញថាជើងថេយ៉ុងឡើងត្រជាក់ នាយមិនអាចទុកបែបនេះបានឡើយ។ជុងហ្គុកដោះអាវក្រៅមកគ្របឲ្យថេយ៉ុង និងយកដៃឈ្លីលើបាតជើងថេយ៉ុងឲ្យមានកម្ដៅឡើងវិញ។

"ជុងហ្គុក-"ថេយ៉ុងលើកបាច់ផ្កាកាន់ ទើបជុងហ្គុកនិយាយ។

"មួយនេះសម្រាប់អូន បងជិះកាត់ឃើញលោកយាយចាស់ម្នាក់គាត់នៅលក់ផ្កាដល់យប់ថ្មើលនេះ ទើបបងជួយទិញគាត់ឲ្យឆាប់បានទៅផ្ទះទាំងអស់គ្នា។តាមពិតទៅបងត្រូវត្រឡប់មកដល់តាំងពី20នាទីមុន តែបងជាប់ជូនគាត់ទៅផ្ទះរបស់គាត់។"គេបានជួយទិញផ្កាគាត់ទាំងអស់ គ្រាន់តែគេបានរំលែកវាឲ្យទៅអ្នកនៅតាមដងផ្លូវផ្សេងទៀត និងទុកមួយបាច់ដ៏ពិសេសសម្រាប់មនុស្សជាទីស្រឡាញ់ខ្លួន។

"អនាគតស្វាមីរបស់អូនអស្ចារ្យណាស់"ថេយ៉ុងយកដៃប៉ះផ្កាថ្នមៗ គេស្រាប់តែមើលឃើញប្រអប់មួយបង្កប់នូវក្នុងនោះ។ថេយ៉ុងរហ័សដកប្រអប់ពណ៌ក្រហមតូចមកបើកមើល ហើយក៏រំជួលទឹកភ្នែកមកដោយក្ដីរំភើប។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now