chapter 04 : heat cycle

2K 111 0
                                    

មនុស្សទាំងនេះនឹងមិនទុកឲ្យជុងហ្គុករស់ស្រួលនោះទេ។

ក្រាក

ទ្វាផ្ទះបើកឡើងដោយស្នាដៃជុងហ្គុក។គេឃើញម៉ាក់របស់គេកំពុងអង្គុយប៉ាក់អាវទាំងញញឹមថើរៗ រាងក្រាស់លើកម្ហូបមួយថង់យកទៅដាក់លើតុ និងសួរមកអ្នកម៉ាក់

"ថ្ងៃនេះម៉ាក់ចេញពីធ្វើការលឿនបែបនេះ មានអ្វីពិសេសមែនទេ?"អ្នកស្រីចន មាននាមជា flora ងាកមើលមកជុងហ្គុក និងឆ្លើយតបមកកាន់គេ

"មិនមានអ្វីពិសេសនោះទេ"ស្នាមញញឹមរបស់គាត់ចាប់ផ្ដើមទម្លាក់ ធ្វើឲ្យជុងហ្គុកមានអារម្មណ៍មិនស្រួល គេទម្លាក់ដៃពីការលាងបន្លែនិងរត់ទៅរកម៉ាក់របស់គេ។

"មានបញ្ហានៅកន្លែងធ្វើការឬ ម៉ាក់?"floraញ័ររាងកាយចំពោះសំណួររបស់ជុងហ្គុក គាត់យំចេញមកក្រោយពីទប់ស្មារតីលែងបានតទៅទៀត។

"ហ្ហឹកហ្ហឹក...ជុងហ្គុក ពួកគេមករញ៉េរញ៉ៃម៉ាក់ទៀតហើយ"flora ជាមនុស្សមានជំងឺផ្លូវចិត្ត ក្រោយប្ដីរបស់គាត់ជាប់គុក គាត់បានដាក់ពាក្យទៅធ្វើការនៅហាងអាហារដ្ឋានមួយកន្លែងជិតទៅនឹងតំបន់អាណាធិបតេយ្យ។តែជាសំណាងអាក្រក់ មនុស្សបាតសង្គមនៅទីនោះតែងតែទៅកម្ទេចហាងអាហារមួយនោះ ព្រោះម្ចាស់ហាងជំពាក់បំណុលពួកគេ ហើយកាលពី2ឆ្នាំមុន ពួកគេបានបំពានមកលើ flora បន្ថែមជាហេតុដែលគាត់ទទួលយកមិនបាន ចាប់ផ្ដើមមានវិបត្តិផ្លូវចិត្តឡើងមក។ជុងហ្គុកមិនអាចធ្វើអ្វីចំពោះមនុស្សទាំងនោះក្រោយពីដឹងរឿងទាំងអស់ ព្រោះគេត្រឹមជាក្មេងធម្មតាម្នាក់ និងមិនអាចប្រឆាំងបានពេលដែលម៉ាក់របស់គេហាមឃាត់កុំឲ្យទៅរញ៉េរញ៉ៃនៅទីនោះ។

គាត់សុខចិត្តទ្រាំធ្វើការបន្ត ព្រោះតែម្ចាស់ហាងនៅអាណិតគាត់ សម្លឹងឃើញសភាពfloraពេលខ្លះមិនប្រក្រតីពេលណា កាន់តែឲ្យម្ចាស់ហាងមានអារម្មណ៍ថាខុស។យ៉ាងណាក៏ដោយ ក៏floraមិនអាចផ្លាស់ប្ដូរកន្លែងការងារ ព្រោះតែសភាពរបស់គាត់ ក្រៅពីហាងអាហារមួយនោះ គ្មានអ្នកណាទទួលទេ។ហើយបើfloraមិនធ្វើការទៀត នោះនឹងគ្មានប្រាក់សម្រាប់ទំនុកបម្រុងថ្លៃចំណាយលើការសិក្សារបស់ជុងហ្គុក វានឹងកាន់តែដុនដាបបន្ទាប់ពីគ្មានបង្គោលគ្រួសារ។រាងក្រាស់វិញ គេមិនអាចទ្រាំនឹងសភាពលំបាករបស់ម្ដាយគេ គេមានតែលួចថែមម៉ោងធ្វើការនៅពេលយប់បន្ថែមប៉ុណ្ណោះ។បើគេមិនជួយទេ ច្បាស់ណាស់ថាថ្លៃចំណាយលើថ្នាំសម្រាប់អ្នកម៉ាក់និងថ្លៃសាលាផង គឺទប់មិនឈ្នះទេ។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now