chapter 07 : ឯងជាព្រាននារីច្បាស់ណាស់

1.9K 113 12
                                    

ធ្មិចបើកៗ ត្រឹមមួយប៉ព្រិចភ្នែកឡានក្រុងសាលាបានមកដល់សាលាKជុំគ្នា។សិស្សជាច្រើននាំគ្នាចុះពីឡានក្រុង ខ្លះរត់រកគ្នាវិញ និងខ្លះទៀតស្រែកត្អូញថាមិនចង់មកនោះទេ។

ថេយ៉ុងគេឈរមួយកន្លែងមិនហ៊ានទៅណា រាងតូចក្ដាប់ដៃជាប់សម្លឹងមើលទៅកាន់ដីមិនហ៊ានងើយមុខឡើង ព្រោះគេមិនចេះនៅកន្លែងណាដែលមានមនុស្សច្រើន រឹតតែពិបាកក្នុងការឈរក្នុងចំណោមមនុស្សទាំងអស់។សម្លេងសើចសប្បាយរបស់ពួកគេ និងការនិយាយគ្នា វាបន្លឺឡើងពេញខួរក្បាលថេយ៉ុង ធ្វើឲ្យថេយ៉ុងច្របូលច្របល់មិនដឹងថាគួរទៅទីណា។

ជុងហ្គុកឈរនៅពីក្រោយខ្នងថេយ៉ុងជាប់ គេឃើញថាថេយ៉ុងចាប់ផ្ដើមបែកញើសនិងមិនស្រួល ទើបនាយរហ័សអូសដៃថេយ៉ុងចេញពីចំណោមមនុស្សជាច្រើន និងនាំគេទៅរហូតដល់កន្លែងស្ងាត់មួយក្បែរបន្ទប់ទឹក។

"ហ្ហឹម-"ថេយ៉ុងក្ដាប់ទ្រូងខ្លួនឯងជាប់ គេព្យាយាមសម្រួលអារម្មណ៍ឲ្យបានស្រួលវិញ តែគេកាន់តែឈឺក្បាលនិងថប់អារម្មណ៍លើសដើម។

"យ៉ាងមិចហើយ?"ឮសំណួររបស់នាយហើយ ថេយ៉ុងក្រវីក្បាលថាគេទៅមិនរួចនោះទេ។ដឹងបែបនេះ ជុងហ្គុកនឹកឃើញជម្រើសមួយ គេទាញថេយ៉ុងយកមកឱបជាប់ទ្រូងនិងបញ្ចេញ pheromone របស់នាយចេញមក។

"ម៉ាក់របស់ខ្ញុំនិយាយថា pheromone ខ្ញុំអាចធ្វើឲ្យអារម្មណ៍អ្នកដទៃប្រសើរឡើង ខ្ញុំក៏សង្ឃឹមថាឯងអាចប្រសើរដូចទៅនឹងអ្វីដែលម៉ាក់ខ្ញុំនិយាយចុះ"វាជាការពិតដែល pheromone របស់ជុងហ្គុកមានក្លិនស្រាល បើអ្នកបានហិតនឹងទទួលអារម្មណ៍កក់ក្ដៅ សោយសុខក្រោម pheromone មួយនេះ។គ្រាន់តែថាគេមិនងាយបញ្ចេញវានោះទេ បញ្ចេញតែពេលគេកើតrutនិងស្ថិតក្នុងបន្ទប់តែម្នាក់ឯងប៉ុណ្ណោះ។ថេយ៉ុងជាមនុស្សទី1ហើយ។

រាងតូចលើកដៃខ្ញាំខ្នងអាវរបស់ជុងហ្គុកជាប់ គេព្យាយាមបិតភ្នែករំងាប់អារម្មណ៍ និងហិតក្លិនអ័រម៉ូនរបស់ជុងហ្គុកទាល់តែគេអាចមានអារម្មណ៍ប្រសើរបាន។ក្លិនអ័រម៉ូនមួយនេះពិតជាផ្ដល់អារម្មណ៍សុវត្ថិភាពខ្លាំងណាស់!

"ឯងបញ្ចេញ pheromone ដោយងាយៗបែបនេះ ឯងជាព្រាននារីច្បាស់ណាស់"ពួកគេមិនមានទំនាក់ទំនងសុីជម្រៅដល់ថ្នាក់ត្រូវបញ្ចេញក្លិនអ័រម៉ូនឲ្យគ្នាទៅវិញទៅមកនោះទេ។ជុងហ្គុកសើច គេចង់តែចាប់ក្រញិចថ្ពាល់ថេយ៉ុងនោះទេ

សុបិនស្នេហ៍ [ចប់]Where stories live. Discover now