chapter 20 : បង្កើតកូន

1.9K 107 15
                                    

ថេយ៉ុងគួរឲ្យស្រឡាញ់ណាស់!!

រង្វង់ដៃមាំក្រាស់ប្រឹងរឹតបន្តឹងនូវកាយតូចស្ដើងយកមកឱបជាប់ទ្រូងពោរពេញដោយការប្រាថ្នា។គេមិនអាចឈប់ឲ្យសម្លឹងមើលថេយ៉ុង គេមិនអាចបន្ធូរដៃដែលឱបមនុស្សជាទីស្រឡាញ់ រឹតតែមិនអាចបដិសេធនូវបំណងប្រាថ្នារបស់ថេយ៉ុង។

"បងស្រឡាញ់អូនណាស់ ថេយ៉ុង"ជុងហ្គុកជ្រុបមុខនឹងកញ្ចឹងកថេយ៉ុង នាយមិនមែនជាប្រភេទមនុស្សដែលយកការឈ្លក់វង្វេងបាំងមុខ តែចំពោះថេយ៉ុង នាយពិតជាចង់ធ្វើជាមនុស្សអាត្មានិយម ឱបក្រសោបថេយ៉ុងជាប់មិនឲ្យនរណាមករញ៉េរញ៉ៃបាន។

Omegaតូចអង្អែលសក់ក្បាលជុងហ្គុកថើរៗ គេញញឹមចេញមកដោយមិនដឹងខ្លួន។ជុងហ្គុកពេលនេះគួរឲ្យស្រឡាញ់ណាស់។

"ខ្ញុំគួរធ្វើយ៉ាងណាជាមួយវីយូឡុងមួយនេះ?"

"បើអូនចង់រៀនលេង បងអាចបញ្ជូនអូនទៅសាលាតន្រ្តីបាន"

"ខ្ញុំអាយុ25ហើយ ខ្ញុំពិតជាអាចទៅរៀនបានមែនឬ?"

"វាមិនបានផ្ដោតលើអាយុទេ ឲ្យតែអូនចង់គ្រប់យ៉ាងនឹងអាចកើតឡើង។អូនថាទៅ?នៅសាលាតន្រ្តីទោះរាងស្ងប់ស្ងាត់ តែក៏ស្រស់ស្អាតខ្លាំង។អូនធ្លាប់ប្រាថ្នាចង់ឈរនៅលើឆាកសម្ដែងវីយូឡុងឲ្យមនុស្សគ្រប់គ្នាបានឃើញពីសមត្ថភាពរបស់អូន ដល់ពេលនោះអូននឹងល្បីល្បាញ ថែមទាំងអាចឯករាជដោយខ្លួនឯងទៀតផង"

"ខ្ញុំចង់សម្ដែងឲ្យលោកឃើញតែម្នាក់គត់"

"ថេយ៉ុង-?"

"ខួរក្បាលខ្ញុំជាអ្នកបញ្ជាឲ្យខ្ញុំនិយាយបែបនេះ ខ្ញុំគ្រាន់តែស្របតាមវាប៉ុណ្ណោះ"ថេយ៉ុងញញឹមថើរៗ ឯជុងហ្គុកមិនអាចទ្រាំបន្ត នាយខិតទៅថើបខាំថ្ពាល់ថេយ៉ុងមួយដង្ហើម។ថេយ៉ុងយកដៃទប់ទ្រូងជុងហ្គុក និងសង្ងំឲ្យនាយប៉ះពាល់គេបានតាមចិត្ត។

ថ្ងៃស្អែកមកដល់

ក្រោកពីគេងមិនទាន់ស្រួលបួល បែរជាមានការហៅពីនរណាម្នាក់រំខានដល់ថេយ៉ុងទាំងព្រឹក។រាងល្អិតក្រោកឡើងសម្លឹងទៅកាន់អ្នកគេងផ្កាប់មុខ ដោះអាវមានតែខោគេងយប់នៅជាប់នឹងខ្លួន។បើអាវគេងយប់ថេយ៉ុងយកពាក់បាត់ទៅហើយ ដូចនេះជុងហ្គុកមានតែខោប៉ុណ្ណោះ។គិតទៅក៏ចំណេញ សម្លៀកបំពាក់មួយឈុតចែកគ្នាប្រើ មិនបាច់អីត្រូវទិញ2ឈុតនោះទេ។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now