spacial chapter

2.4K 187 24
                                    

ចម្ងល់ដ៏គួរឲ្យឆ្ងល់បំផុតទៅកាន់ព្រះ ហេតុអីគូស្នេហ៍ដ៏បរិសុទ្ធតែងតែបញ្ចប់ដោយការបែកគ្នា ខណៈពេលដែលគូស្នេហ៍រស់នៅមិនចុះសម្រុងបែរមកមាននូវភាពឋិតថេរនៃចំណងស្នេហាទៅវិញ?

ចម្ងល់មួយនេះតើអាចទទួលបានចម្លើយពីព្រះដែរទេ?

ចក្រវាឡជាច្រើនកំពុងវិវឌ្ឍន៍ ឈានមកដល់ចក្រវាឡដ៏ថ្មីមួយ មនុស្សជាច្រើនរស់នៅពឹងផ្អែកទៅលើបច្ចេកវិទ្យាទំនើបទាំងស្រុង។គ្រប់យ៉ាងកាន់តែទំនើប ពួកគេក៏កាន់តែមិនអើពើនឹងរឿងជំនឿតទៅទៀត។យ៉ាងណាក្ដី បើនរណាម្នាក់នៅជឿនឹងជំនឿហើយ ពួកគេនឹងជឿងប់មិនខ្វល់ពីអ្វីទាំងអស់។

ផាច់ៗ

"អស្ចារ្យណាស់!អស្ចារ្យណាស់"មនុស្សជាច្រើនបន្លឺស្នូរទះដៃអបអរក្រោយការបញ្ចប់កម្មវិធីសម្ដែងដ៏អស្ចារ្យ ម្នាក់ៗរំភើបលាយឡំនឹងទុក្ខសោកក្នុងពេលតែមួយបន្ទាប់ពីឃើញនូវការបញ្ចប់របស់ល្ខោនបុរាណនេះ។ក្រោយកម្មវិធីបានបញ្ចប់ ពួកគេដើរចេញពីកម្មវិធីដោយទឹកមុខញញឹម មាត់ហើបតិចៗខ្សឹបខ្សៀវពីអារម្មណ៍បន្ទាប់ពីចំណាយពេលជាមួយកម្មវិធីមួយនេះមក។

"ខ្ញុំចង់ឃើញម្ដងទៀត"

"ពិតណាស់!អ្នករាំរបាំបាឡេម្នាក់នោះមើលទៅស្រស់ស្អាតខ្លាំង សង្ឃឹមថាខ្ញុំនឹងអាចជួលគេឲ្យទៅសម្ដែងនៅផ្ទះរបស់ខ្ញុំ"

"លោកគ្រូ"អ្នករបាំបាឡេមុននេះរត់ទៅរកមនុស្សម្នាក់អង្គុយលើរទេះរុញ ស្នាមញញឹមដ៏បរិសុទ្ធរបស់គេញ៉ាំងឲ្យតំបន់ដែលពួកគេកំពុងនៅប្រែក្លាយជាសួនផ្កាកំពុងរីក។

"អាជីងរបស់គ្រូពូកែណាស់។មុននេះឯងដូចជាទេវតាមួយអង្គយ៉ាងអញ្ចឹង"ដៃស្រឡូនស្ដើងលើកទៅអង្អែលក្បាលកូនសិស្សខ្លួនឯងថ្នមៗ។ជីងក៏ញញឹមទទួលពាក្យសរសើរពីគ្រូសំណព្វចិត្ត។

ពួកគេមកពីមណ្ឌលហាត់របាំបាឡេមួយកន្លែងនៅឯភូមិមួយ។សាលារបស់ពួកគេគឺតូចតាចប៉ុណ្ណោះ តែនឹកស្មានមិនដល់ថាអាចមានកិត្តិយសមកសម្ដែងនៅក្នុងកម្មវិធីដ៏ធំ អាចឲ្យជីងបង្ហាញពីទេពកោសល្យនិងផ្សព្វផ្សាយពីសាលារបស់គេឲ្យមនុស្សគ្រប់គ្នាដឹងថាសាលាដែលគេបានរៀនគឺបានបង្វឹកសិស្សបានដិតដល់ គុណភាពគឺខ្ពស់ ថែមទាំងមានអ្នករបាំពូកែជាច្រើនសុទ្ធតែចេញពីសាលាមួយនោះ។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now