chapter 05 : ដ្រូហ្គាន

1.8K 121 8
                                    

កែវភ្នែកកំណាចប៉ះជាមួយនឹងកែវភ្នែកនៃមនុស្សហ្មត់ចត់ ធ្វើឲ្យបរិយាកាសក្នុងបន្ទប់កំពុងអួលអាប់។

"ខ្ញុំជាអ្នកនាំសារពីត្រកូលdrogan"គាត់ឱនគំនាបមកជុងហ្គុក និងហុចសំបុត្រទៅឲ្យនាយ។ជុងហ្គុកមិនបានទទួល គេងាកមុខចេញមិនចង់សម្លឹងមើលសំបុត្រ

"យកវាចេញទៅ"

"សំបុត្រនេះជារបស់លោកម្ចាស់ បើអ្នកប្រុសតូចមិនព្រមទទួលទេ គ្រប់យ៉ាងនឹងអាសារបង់"

"ខ្ញុំប្រាប់ថាឲ្យយកចេញទៅ!!"ជុងហ្គុកតម្លើងសម្លេងទាំងកំហឹង អស់ជម្រើស គាត់នៅតែមិនព្រមយកវាចេញតាមសំណើរបស់ជុងហ្គុក។

"មិនអាចប្រឆាំងបានទេ សូមអ្នកប្រុសកុំធ្វើឲ្យខ្ញុំលំបាកអី"

"ជារឿងរបស់លោក"

"បើបែបនេះ ខ្ញុំលែងគួរសមហើយ"គាត់ទះដៃរបស់គាត់ មនុស្សប៉ុន្មាននាក់ក៏ចូលមកបន្ទប់ ជាហេតុធ្វើឲ្យជុងហ្គុកឃ្នើសចិត្តខ្លាំងឡើង។គេសង្រ្គឺតធ្មេញ សម្លឹងមើលបុរសវ័យចំណាស់

"អ្នកប្រុសគួរតែទៅជួបលោកម្ចាស់"

"លែងយើង(ទ្រឺត)អ្ហឹក!!"រាងកាយមាំក្រាស់ត្រូវបានមនុស្សទាំងនោះយកប្រដាប់ឆក់មកឆក់ឲ្យគេទន់ខ្សោយ ដើម្បីងាយស្រួលអូសគេចេញពីបន្ទប់សម្រាក រហូតទាល់តែបានសម្រេច។ចំណែកឯបុរសចំណាស់ងាកសម្លឹងទៅកាន់អ្នកកំពុងលង់លក់នៅលើគ្រែ គាត់ដឹងថាត្រូវធ្វើយ៉ាងណាបន្តហើយ។

មកដល់វិមាននៃត្រកូលdrogan(ស្ថិតនៅប៉ារីស)

ជុងហ្គុកបើកភ្នែករឹមៗសម្លឹងឃើញមនុស្សម្នាក់នៅចំពោះមុខខ្លួនកំពុងអង្គុយនៅលើសាឡុង ឯគេវិញគឺត្រូវជាប់ចំណងលុតជង្គង់ចុះនៅខាងមុខគាត់។គេសឹងនឹងឆ្កួតពេលនេះដែលដឹងថាកន្លែងខ្លួនកំពុងនៅជាកន្លែងណា វាជាឋានរក ជាកន្លែងដែលគេស្អប់បំផុត ទោះត្រូវស្លាប់ក៏មិនចង់មកជាន់ទីនេះដែរ។

អ្វីដែលសំខាន់ គេសន្លប់អស់យូរប៉ុន្មានហើយ?បើកភ្នែកឡើងគេមិនមែននៅកូរ៉េនោះទេ គឺនៅបារាំងតែម្ដង បើបែបនេះ ចុះថេយ៉ុងវិញនោះ?អ្នកណាជាអ្នកមើលថែថេយ៉ុងនៅឯមន្ទីរពេទ្យបន្ទាប់ពីគ្មានគេនៅក្បែរ។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now