chapter 22 : ខ្ញុំថ្វាយគេឲ្យនាង

1.7K 110 7
                                    

អនាគតថ្មី?វាជាអនាគតដែលមានពួកគេតែ2នាក់ ហើយថេយ៉ុងនឹងអាចមាននាយតែម្នាក់ប៉ុណ្ណោះ។

"ខ្ញុំចង់សម្រាក"កាន់តែគិតកាន់តែឈឺក្បាល គេគួរតែព្យាយាមគិតម្ដងបន្តិចៗមិនចង់បំបុកគិតសរុបក្នុងពេលតែ1នាំតែពិបាកដល់ខ្លួនឯង។ថេយ៉ុងដៀងភ្នែកសម្លឹងទៅកាន់ជុងហ្គុក នាយក៏យល់ន័យទើបអញ្ជើញជីមីនឲ្យចាកចេញ។

"លោកជំពាក់លុយខ្ញុំមិនទាន់សងទេ!"ជីមីនមុខស្មើដាក់ជុងហ្គុកបន្ទាប់ពីមកដល់ខាងក្រៅ គេក៏ដោះនាឡិការបស់គេឲ្យជីមីន។

"វាលើសពីអីដែលឯងបានចំណាយ"

"ឆើស!!"រាងល្អិតកញ្ឆក់នាឡិកានោះមក ហើយក៏ពិនិត្យមើលដើម្បីចង់ដឹងថាអាចលក់បានឬអត់។ប្ដីរបស់គេកំពុងតែជួបបញ្ហានឹងការដាំដំណាំផង សង្ឃឹមថាលុយទាំងនេះនឹងអាចជួយសម្រាលបន្ទុកមួយភាគធំទៅចុះ។

"គ្រាន់តែមានអារម្មណ៍ឆ្ងល់ថាមនុស្សល្ងង់ណាដែលអាចទ្រាំរស់នៅជាមួយនឹងomegaដូចជាឯងបាន"ពាក្យចម្អកឡកលើយរបស់ជុងហ្គុក បណ្ដាលឲ្យជីមីនក្ដៅចិត្តខ្លាំង។ចង់មានន័យថាគេចរិតអន់មិនសាកសមនឹងនរណាមែនទេ?

"បិតមាត់ហើយមើលថែomegaរបស់លោកឲ្យតែល្អទៅ!ស្វាមីរបស់ខ្ញុំគេចេះមើលថែខ្ញុំហើយ!!"ទ្រាំមិនបានបេះក្រូចពីចម្ការគប់កណ្ដាលមុខឥឡូវហើយ។ពួកគេពាក់មុខយក្សដាក់គ្នា ភ្លាមនោះសម្លេងនរណាម្នាក់អាក់ដំណើរការឈ្លោះគ្នារបស់ពួកគេ។

"សួស្ដី"មនុស្សប្រុសសម្បុរសម្នាក់ញញឹមថ្នមៗដាក់ជុងហ្គុកជាការគួរសម នាយក៏ញញឹមតបទៅវិញ តែពេលនោះជីមីនក៏ដើរមកគៀកដៃយ៉ុងហ្គីជាប់កុំឲ្យញញឹមដាក់ជុងហ្គុក។

"កុំញញឹមដាក់គេអី មុននេះគេដេញអូនដូចឆ្កែដូចឆ្មាអញ្ចឹង!អូនគ្រាន់តែមកសួរសុខទុក្ខថេយ៉ុងធម្មតាសោះ"

"ពន្លើសពេកហើយ"ជុងហ្គុកជ្រួញចិញ្ចើម តែជីមីនមិនខ្វល់។

"មិននឹកស្មានថាខ្ញុំអាចមានសំណាងជួប Matthew nelson នៅខាងក្រៅសោះ"យ៉ុងហ្គីឈោងទៅចាប់ដៃគ្នាជាមួយជុងហ្គុកជាការរាប់អាន។

"លោកប្ដី!!!"ជីមីនសង្រ្គឺតធ្មេញ រាងក្រាស់ក៏សើចរួចចាកចេញទៅតាមការអូសរបស់រាងតូច។គេមិនបានភ្លេចពាក្យសម្ដីមុននឹងចាកចេញនោះទេ

សុបិនស្នេហ៍ [ចប់]Where stories live. Discover now