chapter 25 : ជួបជុំអាហារពេលល្ងាច

1.6K 101 16
                                    

ក្នុងផ្ទះហាក់មានសភាពស្ងប់ស្ងាត់ជាបន្តបន្ទាប់។alphaសង្ហារអង្គុយគងទាក់ក្លាសម្លឹងទៅកាន់កុំព្យូទ័រជួយបំពេញនូវប្រព័ន្ធឯកសារផ្សេងៗដែលត្រូវបានទម្លាក់ឲ្យមកគេក្នុងការបញ្ជូនទៅឲ្យខេវីន។

"លោកម្ចាស់"មេការដើរមកឱនគំនាបជាមួយជុងហ្គុក សម្លេងរបស់គាត់បានបង្វែរចំណាប់អារម្មណ៍របស់នាយ។

"លោកខេវីនបានស្នើសុំឲ្យលោកម្ចាស់ទៅចូលរួមជួបជុំអាហារពេលល្ងាចជាមួយគាត់នៅឯផ្ទះរបស់គាត់"

"ខ្ញុំយល់ព្រម"

"បាទ ខ្ញុំនឹងជូនដំណឹងនេះទៅគាត់វិញ"អស់កាតព្វកិច្ចរបស់គាត់ហើយ គាត់ចាកចេញលែងហ៊ាននៅបន្ត។ជុងហ្គុកងាកមើលទៅម៉ោងឃើញថាម៉ោង1ថ្ងៃត្រង់ទៅហើយ គេមិនអាចទុកថេយ៉ុងឲ្យគេបន្តដោយគ្មានអាហារចូលពោះទៀតនោះទេ។

ជុងហ្គុកផ្ដែផ្ដាំអ៊ំស្រីឲ្យជួយធ្វើម្ហូបសម្រាប់គេនិងថេយ៉ុង ហើយក៏ឡើងទៅបន្ទប់ហាត់ប្រាណដើម្បីដាស់ថេយ៉ុង។គ្រាន់តែបើកទ្វាមិនទាន់បានធ្វើសកម្មភាពអ្វីផង រាងល្អិតងើបឡើងដោយឯកឯងបាត់ទៅហើយ

"គ្រប់5នាទីហើយមែន?"

"ប៉ុន្មានម៉ោងហើយ"

"ហេតុអីបងមិនដាស់អូន?"

"បងឃើញអូនហត់ បងចង់ទុកឲ្យអូនគេងឲ្យស្រួល"

"ចឹងអូនហាត់តសិន"

"ហួចអូនឯងប្រុងហាត់មួយថ្ងៃប៉ុន្មានដង?បានហើយឈប់សិនទៅ ចាំស្អែកចាំហាត់ទៀត"ជុងហ្គុកក្រសោបថេយ៉ុងពីក្រោយជាប់ បំណងថានឹងឃាត់ ហើយថេយ៉ុងក៏ស្ដាប់តាមបញ្ជាដូចចិត្ត។តាមពិតទៅមកពីថេយ៉ុងខ្ចិលដែរទេ គ្រាន់តែគេចង់ជំនះភាពខ្ចិល តែចុងក្រោយក៏បញ្ចប់ដោយភាពខ្ចិលដដែល។

"បងបានឆែករកមុននេះ ឃើញសាលាតន្រ្តីមួយកន្លែងសម្រាប់សិស្សសកលវិទ្យាល័យ ហើយគេក៏នឹងបញ្ចប់កម្មវិធីសិក្សានៅអាទិត្យក្រោយនេះ ដូចនេះបងបានទាក់ទងទៅខាងសាលាដើម្បីចុះឈ្មោះឲ្យអូនទុកមុនរួចហើយ អូនចង់ទៅមើលសាលាដែរទេ?"

"ចង់!!"

"អញ្ចឹងបងនាំអូនទៅរៀបចំខ្លួន។ហើយល្ងាចនេះទៅញ៉ាំបាយពេលល្ងាចនៅផ្ទះឪពុកធម៌របស់បង"បាតដៃមាំក្រាស់លើកក្រសោបកាយតូចស្ដើងពរឡើងដាក់ពីលើចង្កេះ គេនាំថេយ៉ុងចាកចេញទៅរៀបចំខ្លួនទាំង2នាក់។បន្ទាប់ពីរៀបចំខ្លួនរួចហើយ ម្នាក់ៗចុះទៅចាត់ចែងអាហារថ្ងៃត្រង់ជាមួយគ្នារហូតដល់បញ្ចប់ និងចេញឡានបើកទៅខាងក្រៅ។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now