chapter 26 : បងទៅនិយាយជាមួយនាងទៅ

1.5K 99 6
                                    

នាងខំបង្ហាញសេចក្ដីស្នេហារបស់នាងរយៈពេល7ឆ្នាំមកនេះ ហេតុអ្វីក៏នាងមិនអាចទទួលបានមួយចំនិតនៃអ្វីដែលថេយ៉ុងទទួលបាន?

សារ៉ារក្សាភាពស្ងៀមស្ងាត់ នាងដើរទៅរកអ្នកអង្គុយនៅតុកំពុងនិយាយគ្នា។នាងលែងមានអារម្មណ៍លូកមាត់ដូចកាលពីមុន លើសពីនេះពេលសម្លឹងឃើញពាក្យសម្ដី និងកាយវិការជួយនិយាយណែនាំថេយ៉ុងឲ្យមកខេវីន កាន់តែធ្វើឲ្យនាងឈឺចិត្តលើសពីឈឺចិត្ត។

ឯថេយ៉ុងវិញ គេក៏លួចដៀងភ្នែកមើលមកកាន់សារ៉ាផងដែរ ឃើញទឹកមុខនៃការអន់ចិត្ត បូកឡំនឹងក្រសែភ្នែកតែងតែងាកទៅរកជុងហ្គុក គេអាចយល់ពីជម្រៅចិត្តរបស់នាងបាន។

ម្នាក់ៗចាត់ចែងអាហារពេលល្ងាចជាមួយគ្នា តុបាយក៏អ៊ូរអរដោយសារខេវីននិងថេយ៉ុង។រហូតដល់គ្រប់យ៉ាងបានបញ្ចប់ សារ៉ាងើបចេញពីកន្លែងទទួលភ្ញៀវ ថេយ៉ុងក៏សុំខ្លួនទៅបន្ទប់ទឹក និងទុកឲ្យជុងហ្គុកអង្គុយលើសាឡុងនិយាយគ្នាជាមួយខេវីន។

"អ្នកនាងសារ៉ា!"ថេយ៉ុងរត់មកហៅសារ៉ា គេមិនហ៊ានស្រែកព្រោះនេះមិនមែនជាផ្ទះរបស់គេ រឹតមើលទៅគ្មានសុជីវធម៌បើហ៊ានស្រែកផ្ដេសផ្ដាស។

"ចាស៎?"

"ខ្ញុំ-ខ្ញុំចង់ឲ្យអ្នកនាងជូនខ្ញុំដើរមើលទីនេះផងបានទេ?"

"ប្រាកដជាបាន"សារ៉ាយល់ពីអត្ថន័យរបស់ថេយ៉ុង នាងងក់ក្បាលនិងរងចាំឲ្យពួកគេអាចមានឱកាសដើរអមទន្ទឹមគ្នា។

"លោកចង់ដឹងពីអ្វីខ្លះ?"

"អ្នកនាងពិតជាឆ្លាតមែន។ខ្ញុំអាចមើលដឹងថាអ្នកនាងមានចិត្តទៅលើ Matthew "

"ត្រូវហើយ!វាមានរយៈពេល7ឆ្នាំហើយដែលពួកយើងស្គាល់គ្នា ជាក់ស្ដែងខ្ញុំជាអ្នកដែលបានស្រោចស្រង់គេ ហេតុអ្វីក៏គេជ្រើសរើសអ្នកដែលមិនបានរួមដំណើរនឹងឧបសគ្គរបស់គេទៅវិញ?"ថេយ៉ុងភ្ញាក់ផ្អើលចំពោះសម្ដីរបស់នាង។នាងចង់ថាឲ្យគេឬ?

"Matthewកំពុងតែខ្វាក់មើលមិនដឹងថាអ្វីគួរធ្វើឬមិនគួរធ្វើ។គេអាចកំពុងឈ្លក់វង្វេងជាមួយសម្រស់ អ្នកប្រុសគួរតែដឹងទៅថាទោះសម្រស់ស្អាតយ៉ាងណាក៏គេមិនចោលមនុស្សដែលធ្លាប់ជួយជ្រោមជ្រែងដល់គេឡើយ លោកប៉ារបស់ខ្ញុំព្រលែងដៃឲ្យគេធ្វើអ្វីតាមចិត្ត ក៏មិនមែនដោយសារតែគាត់ខ្លាចគេ តែគាត់គ្រាន់តែចង់ឲ្យគេសប្បាយឲ្យអស់ចិត្តជាមួយរឿងខាងក្រៅ។អស់ចិត្តពេលណា គេក៏រៀបការចូលមកក្នុងគ្រួសារនេះវិញ និងធ្វើខ្លួនជាមនុស្សចាស់ចិត្តចាស់គំនិត"

សុបិនស្នេហ៍ [ចប់]Where stories live. Discover now