chapter 17 : ខ្ញុំនឹងស្វែងរកដោយខ្លួនឯង

1.6K 104 8
                                    

វាជាដំណឹងល្អឬដំណឹងអាក្រក់?

"ហេតុអីក្មួយមិននិយាយអីសោះអញ្ចឹង?តើក្មួយមាននៅជាមួយអ៊ុនហ៊ូទេយប់មិញ?ហេតុអីក៏បណ្ដោយឲ្យគេវាយប្រហារលើអនាគតស្វាមីឯងបាន?ឯងមានដឹងថាជនដៃដល់ជាអ្នកណាដែរទេ?"

ទីតៗ

មិនឆ្លើយតបនឹងគាត់ថែមទាំងចុចបិតដោយគ្មាននិយាយអីមួយម៉ាត់។ជុងហ្គុកងាកសម្លឹងទៅកាន់ថេយ៉ុងដែលលង់លក់នៅលើគ្រែដោយមិនដឹងថាពេលណាអាចដឹងខ្លួន។

ទម្រាំនឹងថេយ៉ុងដឹងខ្លួន វាក៏ឈានចូលម៉ោង9យប់ហើយ។ថេយ៉ុងបើកភ្នែកឡើងទាំងឈឺស្ពឹកពេញរាងកាយ ជាពិសេសគឺកញ្ចឹងកនិងតំបន់ផ្នែកខាងក្រោមតែម្ដង។នេះគេមានអារម្មណ៍ថាខ្លួនឯងទ្រុឌទ្រោមដល់ម្លឹង?

<វាយប់ហើយ?ចុះអ៊ុនហ៊ូ?គេនៅឯណា?>រាងល្អិតព្យាយាមស្វែងរកផ្លូវចាកចេញ ហើយក៏ងាកទៅឃើញកាយមាំក្រាស់កំពុងអង្គុយលើសាឡុង ដាក់ដៃលើតុច្រត់ចិញ្ចើមទាំងលង់លក់តាំងពីថ្មើលណាក៏មិនដឹង។

ឃើញមុខនាយហើយ ធ្វើឲ្យថេយ៉ុងនឹកឃើញរឿងយប់មិញទាំងអស់។គេមិនបានភ្លេចពីរឿងដែលកើតឡើងនោះទេ!គេនៅចាំគ្រប់យ៉ាង ថែមទាំងចាំច្បាស់ទៀតផង។

រាងតូចដោះសេរ៉ូមចេញ គេយកភួយមកគ្របពីលើខ្លួនឯង និងចុះពីគ្រែដើរសម្ដៅទៅកាន់ជុងហ្គុក។ដៃស្រឡូនស្ដើងលើកវាសសក់របស់មនុស្សចំពោះមុខខ្លួនថើរៗ គេបង្អូសដៃទៅប៉ះនឹងផ្ទៃមុខជុងហ្គុក ការប៉ះស្បែកគ្នាយ៉ាងជិតប្រៀបបីដូចមនុស្សដែលកំពុងនឹកនាគ្នាបន្ទាប់ពីបែកគ្នាអស់រយៈពេលជាយូរ ការប៉ះដែលធ្លាប់ទទួលអារម្មណ៍ដឹងពីមុនមក វាផ្ដល់នូវអារម្មណ៍ចម្លែកដល់ខ្លួន។តើមនុស្សម្នាក់នេះជានរណាទៅ?គេមានរូបរាងស្រដៀងនឹងបុរសដែលខ្លួនឧស្សាហ៍សុបិនឃើញណាស់។បើសិនជានាយជាទេវបុត្រក្នុងសុបិនបានបង្ហាញខ្លួនដល់គេមែន សូមប្រាប់ពីមូលហេតុដែលពួកគេត្រូវជួបគ្នាមក។

"លោក Matthew?"សុខៗបែរជាត្រូវគេចាប់បានថាខ្លួនកំពុងតែឆាឆៅគេកំពុងគេង។ជុងហ្គុកកាន់ដៃថេយ៉ុងជាប់ ធ្វើឲ្យថេយ៉ុងភ្ញាក់បន្តិច។គេមានបំណងចង់ដកដៃចេញ តែជុងហ្គុកនៅតែមិនព្រមព្រលែង នាយខិតទៅថើបបបូរមាត់ថេយ៉ុងមួយដង្ហើម។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now